ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានស្ទឹងស្តៅថ្មី ជិតបានប្រើ​ប្រាស់​វិញ​ហើយ បន្ទាប់ពីត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទីរ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ លោក​ទេស​រដ្ឋមន្ត្រី មាស សុភា បាន​អះអាង​ថា ​ស្ពាន​ស្ទឹង​ស្តៅ​ដែល​មា​នទី​តាំងនៅ​ភូមិ​សុច ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ…

ខេត្តព្រះវិហារ ៖ លោក​ទេស​រដ្ឋមន្ត្រី មាស សុភា បាន​អះអាង​ថា ​ស្ពាន​ស្ទឹង​ស្តៅ​ដែល​មា​នទី​តាំងនៅ​ភូមិ​សុច ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ដែលជា​ស្ពាន​ដែល​ឆ្លង​ឆ្ពោះទៅ​កាន់​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ពក និង​ភ្នំ​ត្នោត​នឹង​ដាក់​ឲ្យ​ដំណើ​ការ​ប្រើប្រាស់​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​មន្ទីរ​សា​ធារ​ៈ​ការនឹង​ជញ្ជូន​ខេត្តព្រះ​វិហារ​បានស្ថាបនា​រួចរាល់​ជា​ស្ថាពរ ។

ថ្លែង​នៅ​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ស្ពាន​ស្ទឹង​ស្តៅ​ថ្មី ដែល​ទើប​ស្ថាបនា​រួច នៅ​ព្រឹក​ថ្ងៃ​ទី៥​ មិថុនា ​លោក​ទេស​រដ្ឋមន្ត្រី មាស សុភា​ ទទួល​បន្ទុក​បេស​កម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុម​កា​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ស្ពាន​មួយ​ខ្សែរ​នេះ​គឺ​មាន​សា​រ​ប្រយោជន៍​សំខាន់​ណាស់​ សម្រាប់​ប្រជា​ពល​ដ្ឋ​ឃុំ​ស្តៅ​នេះព្រោះថា​ នៅ​ភូមិ​២ខាង​មុខ ភាគ​ខាងលិចនៃ​ឃុំ​ស្តៅ​នេះ គឺ​មាន​ប្រជាពលរដ្ឋជា​ច្រើន​ដែល​កំពុង​ទន្ទឹង​រង់ចាំ​ការ​ធ្វើ​ដំណើរ ឆ្លងកាត់​ស្ពាន​នេះព្រោះថា ​កន្លង​ទៅ​ពួក​គាត់​ពិបាក​ណាស់ ក្នុង​ការ​ធ្វើ​ដំណើ​ឆ្លងកាត់​ម្តង​ៗ គឺ​ពិបាក​ខ្លាំង​ណាស់ នៅ​ពេល​ដែល​មាន​ទឹកភ្លៀង​ខ្លាំង​នៅ​រដូវវស្សា ទឹក​ជន់​លិច​ស្ពាន​ចាស់ តែ​ក្រោយ​ពី​មានការ​ស្ថាបនា​ជា​ស្ពាន​បា​ឡេ​នេះ​ឡើង​ គឺ​មាន​ភាព​ងាយស្រួល​ជាង​មុន​ដល់​ប្រជាពលរដ្ឋ​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ​ឬ​ពី​ភូមិ​ពួក​គាត់ ទៅ​កាន់​ទីប្រជុំជន ។

ជាមួយ​គ្នា​នេះ​ លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ថា ស្ពាន​មួយ​ខ្សែ​នេះ​ស្ថាបនា ជា​ប្រភេទ ស្ពាន​បា​ឡេ ក្រាល​ឈើ មាន​ទំហំ​ទទឹង​៤,២​ម៉ែត្រ នឹង​មាន​ប្រវែង ៤៨​ម៉ែត្រ ស្ថាបនា​ដោយ​ក្រុមការងារ​នៃ​មន្ទីរ​សា​ធារ​ណះ​ការ​នឹង​ជញ្ជូន​ខេត្តព្រះវិហារ និង​បាន​ស្ថាបនា​ស្ពាន​នេះ រួចរាល់​ជា​ស្ថាពរ​ហើយ​គ្រោង​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើ​ការ​ឆាប់​ៗ​ខាង​មុខ​នេះ ។ ទោះជា​យ៉ាងនេះ​ក្តី​លោក​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នឹង​ប្រជាពលរដ្ឋ​នៅ​ទីនោះ ក្រោយ​ទទួល​បាន​សមិទ្ធិ​ផល​ស្ពាន​ស្ទឹង​ស្តៅ​ថ្មី​នេះ ត្រូវ​ចេះ​ថែរក្សា ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន មិន​ត្រូវ​ដឹក​ទំនិញ លើស​ទម្ងន់​កំណត់​ឡើយ ។

ក្នុង​នោះ​ដែរ លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណៈការ នឹង​ជញ្ជូន​ខេត្តព្រះវិហារ ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន បន្ទាប់​ពី​ស្ពាន​នេះ​ដាក់​ឲ្យ​ដំណើ​ការ​ប្រើប្រាស់​មន្ទីរ​ជំនាញ ដោយ​កំណត់ មិន​ឲ្យ​រថយន្ត​ដែល​មាន​កម្ពស់​ចាប់ពី ២,៥​ម៉ែត្រ​ឆ្លងកាត់​ឡើយ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ធានា​បាន​នូវ សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ នឹង​រក្សា​បាន​នូវ​គុណភាព​ស្ពាន សម្រាប់​ការ​ប្រើប្រាស់​បាន​យូ​អង្វែង ។ គួ​រំលឹក​ផង​ដែរ​ថា ស្ពាន​ស្ទឹង​ស្តៅ​នេះ​ ត្រូវ​ភ្លើងព្រៃ​ឆេះ​រាល​បណ្តាល​ឲ្យ​ឆេះ​ទាំងស្រុង កាលពី​ថ្ងៃ​ទី​២១​ កុម្ភៈ ឆ្នាំ​២០២០​កន្លង​ទៅ ។

អត្ថបទសរសេរ ដោយ