ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ឱ្យ​មនុស្ស​គ្រប់​គ្នា​អាច​ប្រើ​វ៉ាក់​សាំង នៅ​ពេល​ផលិត​បាន​សម្រេច

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន The Star បានឱ្យ​ដឹង​ថា មន្ត្រីជាន់ខ្ពស់​ចិន​មួយ​រូប​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ធ្វើ​ឱ្យ​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ក្លាយជា​របស់​សម្រាប់​មនុស្ស​ទូទៅ នៅ​ពេល​ដែល​វា​ត្រូវ​បាន​សម្រេច​ជា​ផ្លូវការ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន The Star បានឱ្យ​ដឹង​ថា មន្ត្រីជាន់ខ្ពស់​ចិន​មួយ​រូប​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ធ្វើ​ឱ្យ​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ក្លាយជា​របស់​សម្រាប់​មនុស្ស​ទូទៅ នៅ​ពេល​ដែល​វា​ត្រូវ​បាន​សម្រេច​ជា​ផ្លូវការ ក្រោយ​ការ​ស្រាវជ្រាវ និង​ការ​សាកល្បង​ជោគជ័យ​។

លោក Wang Zhigang រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ម្សិលមិញ​ថា កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​គួរតែ​ត្រូវ​បាន​ពង្រឹង​នៅ​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង ការ​សាកល្បង​ព្យាបាល និង​ការ​អនុវត្តន៍​។

លោក​បន្ថែម​ថា ការ​អភិវឌ្ឍន៍​វ៉ាក់សាំង គួរតែ​ផ្តោត​លើ​ការ​ធានា​សុវត្ថិភាព ប្រសិទ្ធភាព និង​មធ្យោ​បាយ​ងាយស្រួល​។ អត្ថបទ​ដែល​មាន​ចំណងជើង​ថា «​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩ ៖ ចិន​កំពុង​ចេញ​សកម្មភាព​» ត្រូវ​បាន​ចេញផ្សាយ​ដោយ​ការិយាល័យ​ព័ត៌មាន​ក្រុមប្រឹក្សារដ្ឋ​កាលពី​ម្សិលមិញ ហើយ​ក្នុង​នោះ​បាន​និយាយ​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​វ៉ាក់សាំង​អសកម្ម​ចំនួន​៤ និង​វ៉ាក់សាំង​ការពារ Adenovirus មួយ​ត្រូវ​បាន​អនុម័ត​សម្រាប់​ការ​សាកល្បង​ព្យាបាល​»​។

ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ចិន និង​នៅ​បរទេស​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រទេស​ចិន បាន​ដឹកនាំ​ពិភពលោក​ក្នុង​ការ​អភិវឌ្ឍ​ប្រភេទ​វ៉ាក់សាំង​មួយ​ចំនួន​។ យោង​តាម​លោក Wang បានឱ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​យ៉ាងច្រើន​ត្រូវ​បាន​អនុវត្ត​ក្នុង​ន័យ​នៃ​ការ​អភិវឌ្ឍ​វ៉ាក់សាំង​។

ដោយ​លើក​ឡើង​ពី​តួនាទី​សំខាន់​ដែល​វ៉ាក់សាំង​បាន​ដើរ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក Wang បាន​និយាយ​ថា ទាំង​អ្នក​វិទ្យាសាស្ត្រ​ចិន និង​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត កំពុង​ព្យា​យាម​ចូលរួម​វិភាគទាន​ក្នុង​ការ​កសាង​សហគមន៍​សុខភាព​ពិភពលោក​សម្រាប់​មនុស្ស​គ្រប់​គ្នា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ