ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់! ​ចេះ​តែ​ចុកពោះ ស្រាប់តែ​ឃើញ​ខ្សែ​​សាក​ទូរស័ព្ទ​ក្នុង​ប្លោក​នោម​(វីដេអូ)

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​វះ​យក​ខ្សែ​ឆ្នាំង​សាក​ទូរស័ព្ទ​ប្រវែង​​ជាង​មួយ​ម៉ែត្រ​ចេញពី​ក្នុង​ប្លោក​នោម​របស់​បុរស​ម្នាក់​។ អ្នកជំងឺ​រូប​នេះ​អាយុ​៣០​ឆ្នាំ បាន​ទៅ​ជួប​គ្រូពេទ្យ បន្ទាប់​ពី​ត្អូញត្អែរ​ពី​ការ​ឈឺពោះ​កាលពី​ស​ប្តា​ហ៍​មុន​។ គេ​មិន​ទាន់​ច្បាស់​ទេ​ថា…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​វះ​យក​ខ្សែ​ឆ្នាំង​សាក​ទូរស័ព្ទ​ប្រវែង​​ជាង​មួយ​ម៉ែត្រ​ចេញពី​ក្នុង​ប្លោក​នោម​របស់​បុរស​ម្នាក់​។ អ្នកជំងឺ​រូប​នេះ​អាយុ​៣០​ឆ្នាំ បាន​ទៅ​ជួប​គ្រូពេទ្យ បន្ទាប់​ពី​ត្អូញត្អែរ​ពី​ការ​ឈឺពោះ​កាលពី​ស​ប្តា​ហ៍​មុន​។

គេ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ខ្សែ​ឆ្នាំង​សាក​ទូរស័ព្ទ​នោះ​បាន​ចូល​ក្នុង​ប្លោក​នោម​របស់​គាត់​យ៉ាង​ដូច​ម្តេច? ប៉ុន្តែ​គ្រូពេទ្យ​ជឿ​ថា ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​នេះ​ត្រូវ​បាន​លេប​តាម​មាត់ ឬ​ការ​ដាក់​ចូល​ក្នុង​រន្ធ​នោម ដើម្បី​សម្រេច​កាមតណ្ហា​។ បើ​តាម​បុរស​នេះ​ត្រូវ​បាន​គេ​និយាយ​ថា មាន​ប្រ​វ​តិ្ត​នៃ​ការ​លេប​កាស​ស្តាប់​ត្រចៀក​ដោយ​ចៃដន្យ ហើយ​ក៏​ឃើញ​មាននៅ​ក្នុង​ប្លោក​នោម​តាម​ការ​ថតកាំរស្មីអ៊ិច​ផង​ដែរ​។

គាត់​ត្រូវ​បាន​គេ​ឱ្យ​ប្រើ​ថ្នាំ​បញ្ចុះលាមក​រយៈពេល​២​ថ្ងៃ ក្នុង​គោលបំណង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ពោះ មុន​ពេល​គ្រូពេទ្យ​ធ្វើការ​វះកាត់​តូច​មួយ​ចូល​ទៅ​ក្នុង​ពោះ​របស់​គាត់​។ បន្ទាប់​មក​គ្រូពេទ្យ​បាន​រក​ឃើញ​ខ្សែ​សាក​ទូរស័ព្ទ​ប្រវែង​ជិត​មួយ​ម៉ែត្រ ហើយ​ក៏​សម្រេចចិត្ត​យក​វា​ចេញ​។

https://www.youtube.com/watch?v=1884KxSFOro

ពេទ្យ ៥​នាក់ បាន​ធ្វើការ​វះកាត់​រយៈពេល ៤៥ នាទី នៅ​មន្ទីរពេទ្យ Guwahati ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃអាទិត្យ​មុន​។ វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​សារភាព​ថា គាត់​មិន​បានឃើញ​អ្វី​ដូចនេះ​ទេ តាំងពី​ធ្វើការ​អស់​រយៈពេល​២៥​ឆ្នាំ​មក​។

បុរស​ជនជាតិ​អ៊ី​ស្លា​ម​ខាងលើ ចំណាយពេល​បី​ថ្ងៃ ដើម្បី​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​មុន​ពេល​គាត់​ត្រូវ​បាន​គ្រូពេទ្យ​ឱ្យ​ចេញ​ទៅ​ផ្ទះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ metro (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ