ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចង់​ទស្សនា​កម្សាន្ត

9 ឆ្នាំ មុន

១-​ធ្លាក់​ព្រិល​នៅ​ចិន
ហ្វូង​សេះ​ស៊ី​ស្មៅ​នៅ​ក្បែរផ្លូវ ក្រោម​អាកាសធាតុ​ត្រជាក់ ដោយ​មាន​ធ្លាក់​ព្រិល​នៅ​ក្រុង​ហា​មី​ជា​តំបន់​គ្រប់គ្រង​ពិសេស​អុ​៊​យ​គូ ភាគ​ខាងលិច​ឆៀង​ខាងជើង ប្រទេស​ចិន ។

១-​ធ្លាក់​ព្រិល​នៅ​ចិន
ហ្វូង​សេះ​ស៊ី​ស្មៅ​នៅ​ក្បែរផ្លូវ ក្រោម​អាកាសធាតុ​ត្រជាក់ ដោយ​មាន​ធ្លាក់​ព្រិល​នៅ​ក្រុង​ហា​មី​ជា​តំបន់​គ្រប់គ្រង​ពិសេស​អុ​៊​យ​គូ ភាគ​ខាងលិច​ឆៀង​ខាងជើង ប្រទេស​ចិន ។

២-​ទន្សាយ​យក្ស​ដេក​កើយ​ភ្នំ
រូប​តុក្កតា​ទន្សាយ​យក្ស​ច្នៃប្រឌិត​ដោយ​លោក​ផ្ល​រ៉េ​ន​ថៃ ហ​ហ្វ​ម៉េ​ន វិចិត្រករ​ហូ​ឡង់ បាន​តាំង​បង្ហាញ​នៅ​ក្រុង​ថោ​យាន់ ភាគ​ខាងជើង​តៃវ៉ាន់ ។

៣-​ផ្លូវ​ថ្មើរជើង​សម្រាប់​អ្នក​ញៀន​លេង​ទូរស័ព្ទ​យូរ
ក្នុង​សម័យ​ទំនើប​មនុស្ស​តែង​មមាញឹក​នឹង​ទូរស័ព្ទ និង​ភាគច្រើន​រវល់​ឈ្ងោក​លេង​ឥត​មើលផ្លូវ ទើប​អាជ្ញា​ក្រុង​ឆុង​ជី​ង របស់​ចិន ដោះស្រាយ​បញ្ហា​ដើរ​បុក​គ្នា ដោយ​បង្កើត​ផ្លូវ​សម្រាប់​មនុស្ស​ដែល​ញៀន​ទូរស័ព្ទ ។

៤-​ខ្ទឹមបារាំង​យក្ស
លោក​តូ​នី ហ្គោ​ល​វើ អ្នកចម្ការ​ជនជាតិ​អង់គ្លេស បាន​បង្កើត​ឯតទគ្គ​កម្ម​ដោយ​ដាំ​ខ្ទឹមបារាំង​ដ៏​ធំ​នៅ​លើ​ពិភពលោក មាន​អង្កត់ផ្ចិត​៣២​អី​ុ​ញ ទម្ងន់​៨​គីឡូក្រាម ។

៥-​រថយន្ត​ប្រើ​អា​គុយ​សម្រាប់​ជួល
លោក​ដេ​វី​ដ លេ​ន ប្រធាន​ក្រុមហ៊ុន Wattmobile ឈរ​ក្បែរ​រថយន្ត​ប្រើ​អា​គុយ​ដែល​ដាក់​តាំង​បង្ហាញ​ក្នុង​គម្រោងការ​រថយន្ត​ប្រើ​ចរន្ត​សម្រាប់​ជួល «Waltmobile» នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី «​ហ្គា​រ៍​ដឺ​ឡេ​» ក្រុង​បា​៉​រី​ស ប្រទេស​បារាំង ។

៦-​ផ្តល់​ទឹកដោះគោ​ដល់​សត្វ​ក​វែង
បុគ្គលិក​ឧទ្យាន​សត្វ Royer Ruchey ក្នុង​ក្រុង​ក្រា​ស្នូ​ហាស តំបន់​ស៊ី​បេ​រី ភាគ​កណ្តាល​ប្រទេស​រុ​ស្ស៊ី បាន​បំបៅ​ទឹកដោះគោ​ដល់​កូន​សត្វ​ក​វែង​អាយុ​៣​ស​ប្តា​ហ៍ ក្រោយ​ពី​មេ​បោះបង់​ចោល ។

៧-​ម៉ូ​ដ​នៅ​ក្រុង​មី​ឡាន ប្រទេស​អីុតា​លី
ភ្ញៀវ​ដែល​ចូលរួម​ពិធី​បង្ហាញ​ម៉ូ​ដ «Milan Fashion Week 2015» បាន​ពាក់​ស្រោម​មុខ​ដ៏​ស្រស់​ស្អាត​ក្នុង​ពិធី​បង្ហាញ​ម៉ូ​ដ​នៅ​ក្រុង​មី​ឡាន ប្រទេស​អី​ុ​តា​លី ៕