ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រើប្រាស់ Zoom ជំនួស​ឱ្យ​ការ​ប្រគំ​តន្ត្រី​​ផ្ទាល់​ជាមួយនឹង​អ្នកគាំទ្រ

3 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​អ្នកគាំទ្រ​ចម្រៀង​រ៉ក បាន​មើល​ក្រុម​តន្ត្រី​ដែល​ពួក​គេ​ចូល​ចិត្ត​លេង​តាម​រយៈ​វេទិកា​ប្រជុំ​វី​ដេ​អូ Zoom នៅ​ថ្ងៃអាទិត្យ…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​អ្នកគាំទ្រ​ចម្រៀង​រ៉ក បាន​មើល​ក្រុម​តន្ត្រី​ដែល​ពួក​គេ​ចូល​ចិត្ត​លេង​តាម​រយៈ​វេទិកា​ប្រជុំ​វី​ដេ​អូ Zoom នៅ​ថ្ងៃអាទិត្យ ខណៈ​ដែល​ការ​ប្រគំ​តន្ត្រី​ត្រូវ​បាន​គេ​ផ្សាយ​បន្ត​ផ្ទាល់​តាម​អ៊ី​ន​ធើ​រ​ណេ​ត​។ ការ​ប្រមូលផ្តុំ​ជា​សាធារណៈ​ត្រូវ​បាន​ហាមឃាត់​ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​ការ​ប្រគំ​តន្ត្រី​រយៈពេល ៦​ម៉ោង​នៅ​ថ្ងៃអាទិត្យ តាម​អ៊ី​ន​ធើ​រ​ណេ​ត បាន​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​បាន​ឃើញ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សិល្បករ​ពី​ចម្ងាយ​។

យុវតី Siriyagorn Aimchomchid អាយុ​២១​ឆ្នាំ បាន​និយាយ​ថា​៖ ១​ក្រុម​តន្ត្រី​ដែល​ខ្ញុំ​ចូល​ចិត្ត មិន​មានការ​សម្តែង​ផ្ទាល់​អំឡុង​ពេល​រឹត​បន្តឹង​ទេ​។ ដូច្នេះ​ការ​ដែល​អាច​ជួប​ពួក​គេ​នៅ​ថ្ងៃនេះ គឺ​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​រីករាយ​»​។

អ្នកគាំទ្រ​តន្ត្រី​មួយ​ចំនួន​បាន​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​តូច​ៗ ដែល​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​កំណត់ ដើម្បី​រក្សា​សុវត្ថិភាព ហើយ​ត្រូវ​បាន​គេ​ដាក់​លក់​ចំនួន ៣០០០​សំបុត្រ ដែល​មាន​តម្លៃ ៤៩៩​បាត​ក្នុង​មួយ​សំបុត្រ​។

នាយក​រៀបចំ​កម្មវិធី​មហោស្រព​តន្ត្រី What The Duck Music បាន​និយាយ​ថា​៖ «​ការ​ប្រគំ​ត​ន្រី្ត​តាម​អ៊ី​ន​ធើ​រ​ណេ​ត អនុញ្ញាត​ឱ្យ​ទស្សនិកជន​និង​សិល្បករ ច្រៀង​ជាមួយ​គ្នា​នឹង​និយាយ​ជាមួយ​គ្នា​។ ខ្ញុំ​គិត​ថា វា​ធ្វើ​ឱ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ការ​ទៅ​មើល​ផ្ទាល់​»​។

ប៉ុន្តែ Sirinapa Darathum អាយុ​១៥​ឆ្នាំ ជា​និស្សិត​ម្នាក់​ដែល​កំពុង​មើល​ជាមួយ​មិត្តភក្តិ ៣​នាក់​បាន​និយាយ​ថា ការ​មើល​តាម​អ៊ី​ន​ធើ​រ​ណេ​ត មិន​អាច​យក​ទៅ​ប្រៀបធៀប​ទៅ​នឹង​ភាព​រំភើប​នៃ​ការ​ទៅ​មើល​ផ្ទាល់​នោះ​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ