ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi J ជាប់​ក្នុង​បញ្ជី​កីឡាករ​​ថ្លៃ​បំផុត​ប្រចាំ​លី​គ​បាល់ទាត់​ជប៉ុន

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ បើ​យោង​តាម​ទិន្នន័យ​ពី transfermarkt បាន​បញ្ចេញ​បញ្ជី​កីឡាករ​បាល់ទាត់​ថ្លៃ​បំផុត​ទាំង​១០ នៅ​ក្នុង​លី​គ​បាល់ទាត់​ប្រទេស​ជប៉ុន​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២០ ក្នុង​នោះ​គេ​ឃើញ​មាន​វត្តមាន​កីឡាករ​ថៃ Chanathip Songkrasin រហស្សនាម…

ប្រទេស​ជប៉ុន ៖ បើ​យោង​តាម​ទិន្នន័យ​ពី transfermarkt បាន​បញ្ចេញ​បញ្ជី​កីឡាករ​បាល់ទាត់​ថ្លៃ​បំផុត​ទាំង​១០ នៅ​ក្នុង​លី​គ​បាល់ទាត់​ប្រទេស​ជប៉ុន​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២០ ក្នុង​នោះ​គេ​ឃើញ​មាន​វត្តមាន​កីឡាករ​ថៃ Chanathip Songkrasin រហស្សនាម Messi J របស់ Hokkaido Consadole Sapporo នៅ​ក្រប​ខណ្ឌ J League 1 ក៏​ស្ថិត​ក្នុង​បញ្ជី​នោះ​ផង​ដែរ​។

អតីត​ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម Muangthong United នៃ​លី​គ​កំពូល​ថៃ ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​៩ នៅ​ក្នុង​បញ្ជី​ខាងលើ​នេះ ដោយ​មាន​តម្លៃ ១.៩​លាន​អឺ​រ៉ូ ។ ខណៈ​អតីត​ខ្សែបម្រើ​ក្រុម Barcelona គឺ​កីឡាករ Andrés Iniesta របស់​ក្រុម Vissel Kobe ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​មាន​តម្លៃ ៣.២​លាន​អឺ​រ៉ូ​។

កីឡាករ Andrés Iniesta

សូម​បញ្ជាក់​ថា សមាជិក​ក្រុម​ជម្រើសជាតិ​ថៃ Chanathip Songkrasi ត្រូវ​បាន​អតីត​ក្លិប​ចាស់​ខ្លួន Muangthong United ឱ្យមក​កាន់​ក្រុម Hokkaido Consadole Sapporo ខ្ចី​ជើង​មួយ​រដូវ​កាល​នៅ​ឆ្នាំ ២០១៧ មុន​ពេល​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ (​ទិញ​ដាច់​) កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។
អាជីព​ក្នុង​ក្រប​ខណ្ឌ​កំពូល J League 1 ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ២៦​ឆ្នាំ​រូប​នេះ រក​គ្រាប់​បាល់​បាន​ចំនួន ១៣​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ៦៨​ប្រកួត​នៅ​គ្រប់​កម្មវិធី​ទាំងអស់​សម្រាប់​ក្រុម Hokkaido Consadole Sapporo ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ