ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​មួយ​ដែល​សម្បូរ​ព្រៃ សម្បូរ​ថ្លុក​ទឹក​ជា​ច្រើន តែ​គ្មាន​មូស​សូ​ម្បី​១​ក្បាល

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា នៅ​ព័ទ្ធ​ជុំវិញ​ដោយ​រុក្ខជាតិ​ខៀវស្រងាត់ មាន​កន្លែង​មាន​ស្រះ និង​ថ្លុក​ទឹកជា​ច្រើន​កន្លែង នៅ​ក្នុងភូមិ​មួយ​ដែល​មានឈ្មោះ​ថា…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា នៅ​ព័ទ្ធ​ជុំវិញ​ដោយ​រុក្ខជាតិ​ខៀវស្រងាត់ មាន​កន្លែង​មាន​ស្រះ និង​ថ្លុក​ទឹកជា​ច្រើន​កន្លែង នៅ​ក្នុងភូមិ​មួយ​ដែល​មានឈ្មោះ​ថា «Ding Wuling» គួរតែ​មាន​មូស​ច្រើន ជា​ពិសេស​នៅ​រដូវក្តៅ​តែ​ម្តង​។ តែ​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ភូមិ​នេះ​គឺ​គ្មាន​មូស​សូ​ម្បី​តែ​មួយ​ក្បាល​។

មាន​ទីតាំង​ស្ថិត​នៅ​លើ​ភ្នំ​នៃ​ខេត្ត​ហ្វូ​ជាន ប្រទេស​ចិន ដែល​មាន​កម្ពស់​ជាង ៧០០​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ ភូមិ​នេះ​គឺជា​ផ្ទះ​របស់​ជនជាតិភាគតិច​ហ្កា​កា ដែល​ជា​ប្រជាជន​មាន​ប្រវត្តិ និង​វប្បធម៌​ដ៏​សំបូរ​បែប ដោយ​បង្ហាញ​ពី​ស្ថាបត្យកម្ម​ប្លែក​នៃ​ផ្ទះថ្ម​របស់​ពួក​គេ​។

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វប្បធម៌ និង​ស្ថាបត្យកម្ម​នៃ​ភូមិ​ដ៏​ស្រស់​ស្អាត​នេះ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​អាថ៌​កំបាំង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ ពោល​គឺ​ការ​ដែល​គ្មាន​វត្តមាន​មូស​ទាល់តែ​សោះ​។ ទោះបី​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ដើមឈើ​ខៀវ​ស្រងាត់ និង​ព័ទ្ធ​ជុំវិញ​ដោយ​រុក្ខជាតិ​ក៏​ដោយ ក៏​ភូមិ​នេះ​ត្រូវ​បាន​រាយការណ៍​ថា មិន​មាន​មូស អស់​ជា​ច្រើន​ទស​វត្ស​មក​ហើយ​។

វា​មិន​ច្បាស់​ទេ​ថា តើ​អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​ធ្វើការ​ស៊ើបអង្កេត ដើម្បី​ឈាន​ដល់ទី​បំផុត​នៃ​អាថ៌​កំបាំង​​នេះ​ឬ​ក៏​អត់​ទេ? តែ​ប្រជាជន​មាន​ជំនឿ​ថា នេះ​មក​ពី​មាន​ថ្ម​មួយ​ដែល​រាង​ដូច​សត្វ​គីង្គក់​ពី​ធម្មជាតិ​។

គេ​ជឿ​ថា ថ្ម​នេះ​គឺជា​ព្រះ​ការពារ​មិន​ឱ្យ​មាន​មូស​នៅ​ក្នុងភូមិ​។ ការ​ពន្យល់​ដ៏​ពេញ​និយម​មួយទៀត គឺ​គេ​និយាយ​ពី​ទម្លាប់​អនាម័យ​របស់​អ្នកស្រុក ដែល​យក​សំរាម​ទៅ​កប់​នៅ​ក្បែរ​ភ្នំ ដែល​មិន​ធ្វើ​ឱ្យ​មូស​អាច​រស់នៅ​បាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ