ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសបរទេស និង​ស្ត្រីខ្មែរ​លេង​ល្បិចបោក​ស្ត្រីម្នាក់​តាមហ្វេសប៊ុក​ ត្រូវអស់លក្ខណ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០ បាន​បញ្ជូន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេ​ញ ពាក់​ព័ន្ធ​ករណី​ឆបោក​ប្រាក់​តាម​រូបភាព​វេ​រ​លុយ​(​វី​ង​) ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០ បាន​បញ្ជូន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេ​ញ ពាក់​ព័ន្ធ​ករណី​ឆបោក​ប្រាក់​តាម​រូបភាព​វេ​រ​លុយ​(​វី​ង​) ។

ជន​​សង្ស័យ​​ម្នាក់​ឈ្មោះ IWUJI DES MOND ភេទ​ប្រុ​ស អាយុ​៣១​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ញឹក សា​រ៉ាត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ពួក​គេ​ស្នាក់​នៅ​មិន​ពិ​ត​ប្រាកដ ។

បើ​តាម​មន្ត្រី​កង​រាជ​អាវុធហត្ថ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​គូកន​មួយ​ក្រុម​បាន​រៀបចំ​គម្រោង​បោកប្រាស់​​ស្ត្រី​​រង​គ្រោះ​ម្នាក់​ អាយុ​៤៧​ឆ្នាំ ឲ្យ​ផ្ញើ​លុយ​ទៅ​ពួក​គេ​ជា​បន្តបន្ទាប់​ចំនួន​៣​ដង សរុប​៨​៥០០ ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ជន​រង​គ្រោះ​ទើបតែ​ផ្ញើ​ឲ្យ​បាន​៣​៥០០​ដុល្លារ​ប៉ុណ្ណោះ​ទេ ពេល​នោះ​ជន​រង​គ្រោះ​ក៏​មានការ​សង្ស័យ ទើប​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​កំណត់​បាន​មុខសញ្ញា​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្ដែង​តែ​ម្តង​ទៅ ។

ពាក់​ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ កុំ​ឲ្យ​មានចិត្ត​លោភ​លន់​ចង់បាន​អ្វីមួយ ដែល​មិន​មាន​ប្រភព ជា​ពិសេស​លាភសក្ការៈ​ដែល​នៅ​សុខ​ៗ​មក​ដោយ​ឯកឯង ដោយ​មិន​មានការ​ប្រឹងប្រែង​សោះ​នោះ ច្រើន​តែ​ជា​អន្ទាក់​នាំ​យើង​ធ្លាក់​ទៅ​ក្នុង​ការ​ខាតបង់ ។ ហើយ​ទោះបី​មានការ​អំពាវនាវ​និង​ផ្សព្វផ្សាយ​យ៉ាងណា​ក្តី ក៏​គេ​សង្កេត​ឃើញ​នៅ​មាន​ជន​រង​គ្រោះ​មួយ​ចំនួន នៅ​តែ​ចាញ់បោក​ល្បិច​កល​ជន​ទុច្ចរិត​ដដែល ៗ ។

មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ថា ល្បិច​កល​ដែល​ជនល្មើស​ទាំង​ពីរ​នាក់​ខាងលើ បាន​ប្រើ​សម្រាប់​ធ្វើការ​ឆបោក​ជន​រង​គ្រោះ គឺ​មិន​ខុស​ពី​ល្បិច​ជនល្មើស​មុន​ៗ​ទេ ដែល​ដំបូង​ឡើយ​ពួក​គេ​បាន​ប្រើ​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ជនបរទេស​ឈ្មោះ (She feek Wilson) ទំនាក់ទំនង​មក​កាន់​ជន​រង​គ្រោះ ដោយ​ប្រាប់​ថា​រូបគេ​រស់នៅ​សហរដ្ឋអាមេរិក ។

តាម​ប្រភពដដែល​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ឆាត​រកគ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈពេល​៣​ខែ​ហើយ ជន​ល្មើស​ក៏​បាន​ប្រាប់​ទៅ​ជន​រង​គ្រោះ​ថា គាត់​ជិត​ចូល​និវត្តន៍​ហើយ ដោយ​ស្រឡាញ់​ចូល​ចិត្ត និង​មាន​និស្ស័យ​ជាមួយ​ជន​រង​គ្រោះ គាត់​ចង់​ផ្ញើ​ប្រាក់​មក​ឲ្យ ដើម្បី​ទិញ​ផ្ទះ​នៅ​ស្រុក​ខ្មែរ ទុក​សម្រាប់​ពេល​គាត់​មក​លេង​មានផ្ទះ​នៅ​ស្រាប់ ហើ យ​គាត់​បាន​ប្រាប់​ទៀត​ថា ពេល​គាត់​ផ្ញើ​លុយ​មក នឹង​ឲ្យ​គេ​ទំនាក់ទំនង​មក​ជន​រង​គ្រោះ​តាម​ទូរស័ព្ទ ដែល​ជន​រង​គ្រោះ​ក៏​ប្រាប់​លេខ​ទូរស័ព្ទ​ទៅ​ជនល្មើស​នោះ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ក៏​មាន​លេខ​ទូរស័ព្ទ​លេខ​096 388 5014 បាន​តេ​ហៅ​មក​កាន់​ជន​រង​គ្រោះ​ឲ្យ​ផ្ញើ​លុយ​ទៅ​គេ ដើម្បី​រៀបចំ​ឯក សារ​ដក​ប្រាក់​ដែល​គេ​ផ្ញើ​មក​ពី​សហរដ្ឋអាមេរិក ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រាប់​ទៅ​វិញ​ថា ជួយ​ដឹក​ជញ្ជូន​លុយ​ទាំងនោះ​មក​ដល់​ផ្ទះ​របស់​ខ្លួន​មក តែ​គេ​ប្រាប់​ថា​វិញ​ថា ទាល់តែ​ផ្ញើ​លុយ​ទៅ​រៀបចំ​ឯកសារ​ត្រឹមត្រូវ ទើប​ដក​លុយ​បាន ។ លុះ​នៅ​វេលា​ម៉ោង​១២​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ជន​រង​គ្រោះ​បាន​ផ្ញើ​លុយ​ទៅ​ជន​ស​ង្ស័យ​តាម​ទ្រូ​ម៉ា​ន់​នី​ចំនួន​១ពាន់ដុល្លារ​ ដោយ​គេ​ប្រាប់​ថា​រត់ការ​តាម​ស្ថានទូត ។

តាម​ប្រភពដដែល​បាន​បន្តទៀត​ថា ពេល​ផ្ញើ​លុយ​រួច​ហើយ នៅ​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ផ្ញើ​លុយ​ម្ដងទៀត​តាម​វី​ង​ចំនួន​២​៥០០​ដុល្លារ​អា​មេ​រិ​ក ដោយ​គេ​ប្រាប់​ថា​ដើម្បី​រត់ការ​តាម​រយៈ​គយ ។ ដល់​ម៉ោង​៤​រសៀល ជនល្មើស​បាន​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​លុយ​ចំនួន​៥​៥០០​ដុល្លារ​បន្ថែម​ទៀត ទើប​ធ្វើ​ឯកសារ​រួចរាល់​ តែ​ដោយ​ជន​រង​គ្រោះ​ស្ដាប់​ច្រ​លំ ក៏​ផ្ញើ​លុយ​ទៅ​ជនល្មើស​តែ​៥០០​ដុល្លារ ស្រាប់តែ​ជនល្មើស​បាន​ទូរស័ព្ទ​មក​ម្ដងទៀត​ឲ្យ​ផ្ញើ​លុយ​បន្ថែម​៥​៥០០ដុល្លារ​ ទើប​អាច​ដក​លុយ​ពី​សហរដ្ឋអាមេរិក​បាន តែ​ដោយ​ជន​រង​គ្រោះ​គ្មាន​ប្រាក់​ផ្ញើ​ទៅ​ទៀត និង​មានការ​សង្ស័យ​ផង​នោះ ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​កន្លែង​សមត្ថកិច្ច​តែ​ម្ដង ។

ក្រោយ​ពេល​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ហើយ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​នា​ថ្ងៃ​ទី​២ ខែមិថុនា និង​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​តុលាការ​នា​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០ នេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ