កំណាព្យ (កំលោះរហូត) បទកាកគតិ ដោយ ព្រុំ គឹមជឿន


– ខ្ញុំ​កូន​អ្នកស្រែ អាយុ​ជិត​សែ នៅ​តែ​ក​ម្លោះ
រឿងហេតុ​មក​ពី អ្នក​ម្ដាយ​ទាំងអស់ រក​ឡើង​រក​ចុះ
មិន​គាប់​ចិន្ដា ។
– ខ្ញុំ​មិនមែន​ក្រ ដី​កេរអាករ មាន​ច្រើន​ហិ​កតា
មាន​ស្រែ​ប្រវាស់ មាន​ទាំង​ចំការ ក្នុងភូមិ​អ្នក​ណា
ក៏​ស្គាល់​គ្រប់​គ្នា ។
– ពេល​ចូល​ដណ្ដឹង ម៉ែ​ខ្ញុំ​សម្លឹង ទៅ​លើ​ទ្រព្យា
មានទ្រព្យ​ល្មម​ៗ ត្រឹម​មួយ​ធូរធា អ្នក​ម្ដាយ​រួញរា
មិន​ព្រម​ចូល​ស្ដី ។
– ព្រោះតែ​រឿង​ទ្រព្យ ចេះ​តែ​ទើស​ជាប់ ជាមួយ​ខាង​ស្រី
ម៉ែ​ចង់បាន​កេរ ទ្វេរ​ជា​ពីរ​បី នាំ​ទាស់​ហរ​ទ័យ
ខាង​ស្រី​អាក់អន់ ។
– ខ្ញុំ​សែន​ម៉ួ​រ​ហ្មង សែន​ខ្មាស់​អ្នកផង រឿង​រកប្រពន្ធ
អ្នកខ្លះ​គែ​ដៀល ថា​ម៉ែ​លោភលន់ មិន​ចេះ​ឆ្អែតឆ្អន់
ពី​រឿង​មាន​ក្រ ។
– ខ្ញុំ​ប្រាប់​ម៉ែ​ថា ខ្ញុំ​មិន​ត្រូវការ រឿង​កេរអាករ
ម៉ែ​នៅ​ចចេស បែប​នេះ​បន្ដរ ខ្ញុំ​លែង​មាត់ក
តាមតែ​គាត់​ចុះ ។
– ម៉ែ​តែង​រិះរេ ព្រោះ​ចង់បាន​កេរ មក​ឱ្យ​កូនប្រុស
ចរចា​មិន​ត្រូវ គឺ​ខុស​ទាំងអស់ ខ្ញុំ​ត្រូវ​ក​ម្លោះ
អស់​មួយ​ជីវិត ។

ដោយ ព្រុំ គឹ​មជឿន prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ