ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ស្នើ​សុំ​គោលការណ៍​នាំ​ចូល​ម្ហូប​អ៊ិស្លា​ម​មក​កាន់​កម្ពុជា

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក AHMAD RITHAUDEEN អតីត​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ី បាន​ជំរាបជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថា គោលបំណង​របស់​លោក គឺ​នាំ​មក​នូវ​ការ​ផលិត​ម្ហូបអ៊ិ​ស្លា​ម​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលម្ហូប​នេះ​កំពុង​ពេញ​និយម​ទូ​ទាំង​ពិភពលោកជា​ពិសេស​នៅ​ទ្វីបអឺរ៉ុប

រាជធានី​ភ្នំពេញ ៖ លោក​អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក AHMAD RITHAUDEEN អតីត​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ី បាន​ជំរាបជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថា គោលបំណង​របស់​លោក គឺ​នាំ​មក​នូវ​ការ​ផលិត​ម្ហូបអ៊ិ​ស្លា​ម​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលម្ហូប​នេះ​កំពុង​ពេញ​និយម​ទូ​ទាំង​ពិភពលោកជា​ពិសេស​នៅ​ទ្វីបអឺរ៉ុប ។
លោក​អ៊ា​ង សុ​ផល្លែ​ត បាន​ប្រាប់​ឱ្យ​ដឹងបែប​នេះ នា​រសៀល​ថ្ងៃ​ទី​២ មេ​សា នៅ​ភូមិ គ្រឹះ​ក្បែរ​វិមាន​ឯករាជ្យក្នុង​ឱកាស​ដែលលោក​អតីតរដ្ឋមន្ដ្រី​ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ីចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សាការងារ​ជាមួយ​សម្ដេច ខណៈ​ពេល​ដែលលោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ពាក់ព័ន្ធ​នឹង​គោលបំណង​នេះ​លោក AHMAD RITHAUDEEN បាន​ជំរាប​ជូនសម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថា ម្ហូប​នេះដើម្បី​ផលិត​បាន​គឺ​ត្រូវការ​បច្ចេកទេស​មក​ពីម៉ា​ឡេ​ស៊ី ។ នៅ​ពេល​ដែល​នាំ​មក​ផលិត​នៅកម្ពុជា បាន​ហើយ​ម្ហូប​មូ​ស្លី​ម​នេះ​នឹង​អាច​ជួយដល់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​ម្ហូបអាហារ​របស់កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​មូ​ស្លី​ម​ផង​ដែរ ។ ម្យ៉ាងវិញទៀតលោក​ក៏​បាន​ណែនាំ​កូនប្រុសរបស់​លោក​ដែល​ជា​ប្រធាន​ក្រុមហ៊ុន IT នៅម៉ា​ឡេ​ស៊ី ហើយ​សព្វថ្ងៃ​កំពុង​តែ​រៀបចំ និងថែទាំ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​រដ្ឋាភិបាលម៉ា​ឡេ​ស៊ី ជូន​ដល់​សម្ដេច​តេ​ជោ ដែល​កូនរបស់​លោក​អាច​មាន​លទ្ធភាព​ចូលរួម​ចំណែក​ជួយ​ដល់​កម្ពុជា​លើ​វិស័យ IT នេះ​។

ជា​ការ​ឆ្លើយ​តបសម្ដេច​តេ​ជោ​នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សន្ដាន​ចិត្ដ​របស់​លោក AHMAD RITHAUDEEN ។ សម្ដេច​បាន​ស្នើ​សុំ​ឱ្យក្រុម​របស់​លោក​បន្ដ​ធ្វើការ​ជាមួយនឹង NIDA ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ IT ដើម្បី​ស្វែងរក​កិច្ច​សហប្រតិបត្ដិការ​គ្នា​លើ​វិស័យ​នេះ​។ ពាក់ព័ន្ធ​នឹង​ម្ហូប​អ៊ិ​ស្លា​ម សម្ដេច​បាន​ធ្វើការណែនាំ​ឱ្យ​ក្រុម​របស់​លោក RITHAUDEEN ធ្វើការ​ជាមួយនឹង​លោក​អូ​ស្មាន់ ហា​ស្សាន់ ដើម្បី​ធ្វើការ​ជំរុញ​ផ្នែក​ម្ហូប​អ៊ិ​ស្លា​ម​នេះ​។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​មានប្រសាសន៍​ថា នយោបាយ​កម្ពុជា​កំពុង​តែផ្ដោត​ការ​យកចិត្ដទុកដាក់​ទៅ​លើ​មជ្ឈិមបូព៌ា ដូច្នេះ​ការ​បង្កើត​ម្ហូប​អ៊ិ​ស្លា​ម និង​នាំ​ទៅប្រទេស​មូ​ស្លី​ម​នោះ គឺ​អាច​ជា​ការ​ចូលរួម ចំណែក​ក្នុង​ដំណើរ​នយោបាយ​របស់​កម្ពុជា ក្នុង​ការ​ជួយ​ដល់​ទំនាក់ទំនង​កម្ពុជា​ជាមួយមជ្ឈិមបូព៌ា​ផង ក៏​ដូច​ជា​ជំរុញ​ការ​វិនិយោគលើ​វិស័យ​កសិកម្ម​ពី​មជ្ឈិមបូព៌ា​ផង ។