ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​បង្កើន​ឋានៈមនុស្ស​ក្នុង​សង្គម​ក្រៅពី​ទ្រព្យសម្បត្តិ

3 ឆ្នាំ មុន

មនុស្ស​មិន​អាច​កាត់​ផ្តាច់ខ្លួន​ទាំងស្រុង​ពី​សង្គម​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឋានៈ​ក្នុង​សង្គម​របស់​មនុស្ស​មាន​សារៈសំខាន់​ណាស់​ទោះជា​ការ​ពិភាក្សា​ពី​វា ឬ​ការ​បង្ហាញ​ថា មនុស្ស​ម្នាក់​ខ្វល់ខ្វាយ​ពី​វា​អាច​បង្ហាញ​ពី​ភាព​ហួស​សម័យកាល​ពិតមែន​ក្តី ។ មនុស្ស​ជា​ច្រើន​ចង់​មាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម ប៉ុន្តែ​មិន​មាន​នរណា​ដែល​ចង់​មាន​រូបភាព​ជា​មនុស្ស​មាន​ម​ហិ​ច្ច​តា​ពេក​ទេ ។ ហើយ​ឋានៈ​ក្នុង​សង្គម​របស់​មនុស្ស គឺ​ពិតជា​សំខាន់​ណាស់…

មនុស្ស​មិន​អាច​កាត់​ផ្តាច់ខ្លួន​ទាំងស្រុង​ពី​សង្គម​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឋានៈ​ក្នុង​សង្គម​របស់​មនុស្ស​មាន​សារៈសំខាន់​ណាស់​ទោះជា​ការ​ពិភាក្សា​ពី​វា ឬ​ការ​បង្ហាញ​ថា មនុស្ស​ម្នាក់​ខ្វល់ខ្វាយ​ពី​វា​អាច​បង្ហាញ​ពី​ភាព​ហួស​សម័យកាល​ពិតមែន​ក្តី ។ មនុស្ស​ជា​ច្រើន​ចង់​មាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម ប៉ុន្តែ​មិន​មាន​នរណា​ដែល​ចង់​មាន​រូបភាព​ជា​មនុស្ស​មាន​ម​ហិ​ច្ច​តា​ពេក​ទេ ។

ហើយ​ឋានៈ​ក្នុង​សង្គម​របស់​មនុស្ស គឺ​ពិតជា​សំខាន់​ណាស់ ព្រោះ​វា​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​របស់​មនុស្ស​ដូច​ជា ធនធាន​ដែល​ពួក​គេ​មាន សមត្ថភាព​ក្នុង​ការ​ទាក់ទាញ​ដៃគូ និង​អាយុជីវិត​របស់​អ្នក​ជាដើម ។

ជាក់ស្តែង ឋានៈ​ក្នុង​សង្គម​នីមួយ​ៗ​មាន​ធាតុ​ផ្សំ​ខុស​ៗ​គ្នា​ទៅ​តាម​សង្គម​ទាំងនោះ ។ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​មានការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ចាប់ផ្តើម​ឡើង​ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ University of Texas និង​ត្រូវ​បាន​ផ្សាយ​ក្នុង Journal of Personality and Social Psychology​ដែល​ព្យាយាម​សិក្សា​ពី​ធាតុ​ផ្សំ​ទាំងនេះ​។

ការ​សិក្សា​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​មនុស្ស​ចំនួន ២,៧៥១​នាក់​មក​ពី ១៤ ប្រទេស ដែល​បាន​ប្រាប់​ពី​គុណសម្បត្តិ និង​ចំណុច​ពិសេស​ៗ​មួយ​ចំនួន​ដែល​ជួយ​តម្លើង​ឋានៈ​ក្នុង​សង្គម​របស់​មនុស្ស​ក្រៅពី​ទ្រព្យសម្បត្តិ និង​កេរ្តិ៍ឈ្មោះ​៖

១. ភាព​ស្មោះត្រង់
២. ភាព​ក្លាហាន
៣. ភាព​កំប្លែង
៤. ការ​ខិតខំ​ប្រឹងប្រែង
៥. ការ​មានចំណេះ​ដឹង​ទូលំទូលាយ
៦. ភាព​វ័យឆ្លាត
៧. មេត្តាធម៌
៨. ជំនាញ​ជា​អ្នកដឹកនាំ
៩. ការ​ធ្វើ​ពលី​កម្ម​ដើម្បី​អ្នក​ដទៃ
អ្នក​ស្រាវជ្រាវ​ក៏​បាន​ប្រទះ​ឃើញ​កត្តា​មួយ​ចំនួន​ដែល​ទាញ​មនុស្ស​ឲ្យ​ធ្លាក់​ទៅ​ឋានៈ​ទាប​ក្នុ​សង្គម​ដែរ​ក្នុង​សង្គម​ដែល​មាន​វប្បធម៌​ខុស​គ្នា​។ កត្តា​ទាំងនោះ​រួម​មាន ការ​ដែល​អ្នក​ដទៃ​គិត​ថា​ខ្លួន​ជា​ចោរ ចម្លងជំងឺ​ផ្លូវភេទ​ឲ្យ​អ្នក​ដទៃ ឬ​មាន​អត្ត​ចរិត​កាច និង​គួរ​ឲ្យ​ស្អប់ខ្ពើម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ