ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កំពូល ASEAN លើក​ទី ៣៦ គ្រោង​នឹង​រៀបចំ​នៅ​ចុងខែ​នេះ​នៅ​វៀតណាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ វៀតណាម​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ (36th Asean Submit) នា​ថ្ងៃ​ទី ២៧-២៨ ខែមិថុនា…

រាជធានី​ភ្នំពេញ​៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ វៀតណាម​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ (36th Asean Submit) នា​ថ្ងៃ​ទី ២៧-២៨ ខែមិថុនា នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ។

បើ​តាម លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នា​ថ្ងៃ​ទី ៥ ខែមិថុនា​នេះ​ថា វៀតណាម​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ ចុងខែ​មិថុនា ខាង​មុខ​នេះ ។ ហើយ​កម្ពុជា​ក៏​ទទួល​បាន​ព័ត៌មាន​ពី​កិច្ចប្រជុំ​នេះ​ផង​ដែរ ។

យ៉ាងណា​ជុំវិញ​កិច្ចប្រជុំ​កំពូល​មួយ​នេះ ប្រទេស​ក្នុង​ចំណោម​សមាជិក​អាស៊ាន​កំពុង​បន្ត​ពិគ្រោះគ្នា​សិន ព្រោះ​វៀតណាម​ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ គឺ​ចង់​រៀបចំ​កិច្ចប្រជុំ​ជា​លក្ខណៈ​ផ្ទាល់ ខណៈ​ប្រទេស​អាស៊ាន​មួយ​ចំនួប​ង្ហា​ញ​ការ​យល់​ឃើញ​ថា បើសិនជា​កិច្ចប្រជុំ​កំពូល​នេះ​ពិតជា​រៀបចំ​នា​ថ្ងៃ​ទី ២៧-២៨ មិថុនា​នេះ​ពិតមែន ពួក​គាត់​ចង់​ធ្វើ​ជា​លក្ខណៈ video conference ដោយ​ព្រួយបារម្ភ​រឿង​ជំងឺ​កូ​វី​ដ​-១៩ ដូច្នេះ​នៅ​មិន​ទាន់​មានការ​សម្រេច​ផ្លូវការ​ណាមួយ​ថា​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ត្រូវ​រៀបចំ​ក្នុង​រូបភាព​ណាមួយ​នោះ​ទេ ព​ព្រោះ​ជា​រួម​គឺ​អាស៊ាន​អនុវត្ត​គោរព​តាម​គោលការណ៍​រួម ។

លោក កុយ គួ​ង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​សម្រាប់​កម្ពុជា​ទោះ​តាម​រូបភាព​ណាមួយ​ក៏​ដោយ (​ប្រជុំ​ផ្ទាល់ ឬ​វី​ដេ​អូ conference) គឺ​ទទួលយក​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ