ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​រស់​ជិត​១០០​ក្បាល​និង​មាន់​ជិត​១​ពាន់​​ក្បាលលួចឆ្លងដែន ត្រូវ​​​អស់លក្ខណ៍ហើយ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជ្រូក​រស់​ជិត​១០០​ក្បាល​និង​មាន់​ជិត​១.០០០​ក្បាល​ដែល​ក្រុមឈ្មួញដឹកតាម​រថយន្ត​នាំ​ចូល​ដោយខុសច្បាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចាប់​ប្រគល់​ជូន​មន្ត្រី​បសុ​ពេទ្យ​​កាលពី​​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ​នៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​។ លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជ្រូក​រស់​ជិត​១០០​ក្បាល​និង​មាន់​ជិត​១.០០០​ក្បាល​ដែល​ក្រុមឈ្មួញដឹកតាម​រថយន្ត​នាំ​ចូល​ដោយខុសច្បាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចាប់​ប្រគល់​ជូន​មន្ត្រី​បសុ​ពេទ្យ​​កាលពី​​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ​នៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ស​ដ្ឋ​កិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឱ្យ​ដឹង​ថា​​ កាលពី​យប់​ថ្ងៃ​ទី​៣ ខែមិថុនា​ ឆ្នាំ​២០២០​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​​មួយគ្រឿង​ម៉ាក​​​កាមរី ស៊េ​រី​ចាស់​ ពាក់​ស្លាក់​លេខ ​ភ្នំពេញ​ ២F-១០១៣ ​ដែល​ដឹក​កូនជ្រូក​ចំនួន​៧៥​ក្បាល​ នៅ​លើ​កំ​ណាត់​ផ្លូវជាតិ​លេខ​៥៨​ ស្ថិត​ភូមិ​សា​ស្ត្រ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ហើយ​ត្រូវ​បាន​ប្រគល់​ជូន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ​ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​សត្វ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់ ហើយ​មន្ត្រី​ជំនាញ​បាន​ឃាត់​រថយន្ត​ចំនួន​២​គ្រឿង​ ក្នុងនោះ​​មួយ​​គ្រឿង​ ជា​ប្រភេទ​​ចង្កូត​ស្តាំ​ ​ស៊េរី​ចាស់​ ពាក់​ស្លាក់​លេខ ច​.៧៥៨២ ដែល​ដឹក​ជ្រូក​រស់​ធំ​មាន​ចំនួន​១៦​ក្បាល និង​​មួយគ្រឿង​ទៀត​ប្រភេទ​កូរ៉េ ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ​ពាក់​ស្លាកលេខ​ ភ្នំពេញ ២C-៦១៨១ ​ដែល​ដឹក​មាន់​រស់​ចំនួន៨៤០​ក្បាល​ កាលពី​យប់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០​ក្នុងភូមិ​សា​ស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​ខេត្តបន្ទាយមានជ័យ​ចាប់​បាន​រថយន្ត​១​គ្រឿង​ដឹក​កូនជ្រូក​ចំនួន​៧៥​ក្បាល​ប្រគល់​ជូន​អោយ​មន្ត្រី​ជំនាញ ហើយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្ត​បាន​បង្ក្រាប​ឃាត់​រថយន្ត​២​គ្រឿង​មាន​១​គ្រឿង​ដឹក​ជ្រូក​រស់​ធំ​ចំនួន​១៦​ក្បាល និង​១​គ្រឿង​ទៀត​ដឹក​មាន់​រស់​ចំនួន​៨៤០​ក្បាល​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​ល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​។

លោកបាន​បញ្ជាក់​បន្ត​ថា ​ក្រោយពីឃាត់​រថយន្ត​ដឹក​សត្វជ្រូកនិង​មាន់​ខាងលើរួចមក ក៏​បាន​យក​សំណាកវិភាគរបស់​សត្វទាំងនោះ​​បញ្ជូន​ទៅ​ក្រសួង​ជំនាញ​រយៈពេល​៣​ទៅ​៤​ថ្ងៃ​យ៉ាង​យូរ​ ទើប​ចេញ​លទ្ធផលថា​​គ្មាន​រោគ​សញ្ញា​ទេ​ និង​ធ្វើការ​ផាកវិន័យ​ហើយ​ប្រគល់​ជូន​ម្ចាស់​វិញ​​ ព្រមទាំង​ណែនាំ​អោយ​ម្ចាស់​ត្រូវ​បញ្ឈប់​សកម្មភាព​ការ​នាំ​ចូល​សត្វ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​ល្មើសច្បាប់ ដើម្បី​លើ​កំពស់​ទីផ្សារ​សត្វ​ក្នុងស្រុក​ បើ​មិន​រាងចាល​ទេ​នឹង​មាន​វិធានការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ