ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​បន្ត​បើក​សម័យប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ចំនួន​២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ដោយ​មាន​វត្តមាន​សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ​ចំនួន​១១១​រូប ។

សម័យប្រជុំ​រដ្ឋសភា នា​ថ្ងៃនេះ​បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ចំនួន​២ ដែល​នៅ​សល់ កាលពី​កិច្ចប្រជុំ​ម្សិលមិញ​នេះ​មាន​ដូច​ជា ៖ ១- សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ។

សេចក្តីព្រាងច្បាប់​នេះ មាន​៦​ជំពូក និង​៤៤​មាត្រា ដែល​មាន​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គ​សភា​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់ និង​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នក​ការពារ​សេចក្តីព្រាងច្បាប់ ។

២- សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ស្តី​ពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩ ។

សេចក្តីព្រាងច្បាប់​នេះ​មាន​៣​មាត្រា ដែល​មាន​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គ​សភា​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់ និង​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នក​ការពារ​សេចក្តីព្រាងច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ