៥០​ថ្ងៃ​ជាប់​ៗ​គ្នា​ហើយ វៀតណាម​គ្មាន​ករណី​​ឆ្លង​ថ្មី​ក្នុង​សហគមន៍​នោះ​ទេ


ប្រទេស​វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន Vietnam News បានឱ្យ​ដឹង​ថា យោង​តាម​គណៈ​កម្មាធិ​ការ​ជាតិ​សម្រាប់​ការ​ការពារ និង​ត្រួតពិនិត្យ​ជំងឺ​កូ​វី​ដ​១៩ បានឱ្យ​ដឹង​ថា វៀតណាម​មិន​មាន​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍​រយៈពេល​៥០​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ នេះ​គិត​ត្រឹម​ថ្ងៃ​សុក្រ​ព្រឹក​នេះ​។

ចំនួន​សរុប​នៃ​ករណី​ឆ្លង​ថ្មី​នៅ​តែ​មាន​ចំនួន​៣២៨​ករណី​ដដែល ដែល​១៨៨​ករណី​គឺជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ភ្លាម​ៗ ក្រោយ​ពី​ចូល​មក​ដល់​ប្រទេស​វៀតណាម​។

ក្នុង​ចំណោម​អ្នកជំងឺ​ទាំងអស់​មាន​៣០២​នាក់​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មាន​ជំងឺ​កូ​វី​ដ​១៩ ដែល​ស្មើនឹង ៩២.១% នៃ​ករណី​ទាំងអស់​។ មាន​ករណី​សកម្ម ២៦​ករណី ដែល​មាន​៧​នាក់​ធ្វើ​តេស្តរ​កកូ​វី​ដ​១៩ អវិជ្ជមាន​ដោយ​កំហុស​បច្ចេកទេស​ម្តង និង​៧​នាក់​ទៀត ត្រូវធ្វើ​តេស្ត​លើស​ពី​២​ដង ទម្រាំ​អាច​ឃើញ​ថា ពិតជា​មាន​កូ​វី​ដ​១៩​មែន​។

មាន​មនុស្ស​ជាង ៨,១៤០​នាក់ កំពុង​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ទូ​ទាំង​ប្រទេស​។ ក្នុង​នោះ​មាន​ចំនួន ៨៣​នាក់ នៅ​មន្ទីរពេទ្យ ៦,៩៦៤​នាក់​នៅ​កន្លែង​រដ្ឋ​ចាត់តាំង និង ១,០៩៦​នាក់​នៅ​​កន្លែង​ស្នាក់​នៅ​ដាច់​ដោយឡែក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ vietnamnews (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ