ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា​នេះ បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា​នេះ បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ព្រះ​នរោត្តម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

អគារ​ថ្មី​នៃ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទីតាំង​អគារ​ចាស់​ដែល​មាន​ទំហំ​ប្រមាណ ១.៦​ហិ​កតា និង​មាន​កម្ពស់​ចំនួន​៥​ជាន់ ទំហំ​សំណង់​អគារ​ជាង ៥០,០០០​ម៉ែត្រក្រឡា ដែល​ពេល​នេះ​សាងសង់​ជិត​រួចរាល់​ទាំងស្រុង​ហើយ គឺ​បាន​ប្រមាណ​៩៥% ។

អគារ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ជាមួយនឹង​ក្បូរក្បាច់​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ​ដែល​ខាងក្រៅ​អគារ​ទាំងមូល​ត្រូវ​បាន​រំលេច​ទៅ​ដោយ​ពណ៌​ស ដែល​ជា​និមិត្តរូប​នៃ​ភាព​ស្មោះស​បរិសុទ្ធ​សម្រាប់​ជាតិ និង​ប្រជាជន ។

អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការ​រួបរួម សាមគ្គីភាព និង​ភាព​រុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បង្អែក​មិន​អាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគត ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ បាន​ក្លាយទៅជា​គណបក្ស​នយោបាយ​មួយ​ដែល​បាន​បំពេញបេសកកម្ម​យ៉ាង​សកម្ម​ជាទី​បំផុត ដើម្បី​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ​កម្ពុជា ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន ដោយ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារ​ភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ