ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយ​​ខំ​​ធ្វើការ​ យក​កូនទៅផ្ញើ​ជីដូន​ បែរជា​ជួបរឿង​អកុសល​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានករណីក្មេង​ប្រុស​អាយុ​​​៤​ឆ្នាំ​ម្នាក់បានលង់ទឹកប្រឡាយ បណ្តាល​ឱ្យ​បាត់បង់ជីវិត ខណៈ​ឪពុក​ម្តាយ​ទៅ​ធ្វើការ​រោងចក្រ​ ហើយ​ផ្ញើកូន​នឹង​ជីដូនឱ្យជួយមើល​​ ប៉ុន្តែដោយសារជីវភាពខ្វះខាត ជីដូន​ក៏​ទៅធ្វើការ​សំណង់ ​រួច​យក​ចៅប្រុសទៅផ្ញើម្តាយមីង លុះម្តាយមីងមិនស្រួល​ខ្លួន​ក៏ដេកលក់…

ខេត្តកំពង់ធំ ៖ មានករណីក្មេង​ប្រុស​អាយុ​​​៤​ឆ្នាំ​ម្នាក់បានលង់ទឹកប្រឡាយ បណ្តាល​ឱ្យ​បាត់បង់ជីវិត ខណៈ​ឪពុក​ម្តាយ​ទៅ​ធ្វើការ​រោងចក្រ​ ហើយ​ផ្ញើកូន​នឹង​ជីដូនឱ្យជួយមើល​​ ប៉ុន្តែដោយសារជីវភាពខ្វះខាត ជីដូន​ក៏​ទៅធ្វើការ​សំណង់ ​រួច​យក​ចៅប្រុសទៅផ្ញើម្តាយមីង លុះម្តាយមីងមិនស្រួល​ខ្លួន​ក៏ដេកលក់ ស្រាប់តែ​ក្មេងប្រុសរងគ្រោះ​រួមជាមួយ​កូនអ្នកជិត​ខាង​បានទៅទឹកប្រឡាយ បណ្តាល​ឱ្យ​លង់​បាត់បង់ជីវិត​តែម្តង ។

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង៤និង​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ពុក​យុក សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។​

​ក្មេង​ប្រុស​រងគ្រោះ​​ឈ្មោះ ទុ​យ វី អាយុ​៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ វុន និង​ម្តាយ​ឈ្មោះ នាង ផ​ល្លី ​រស់នៅ​ភូមិឃុំកើតហេតុ​ខាងលើ ។​​

តាម​ប្រភព​ព័​ត៌​មានបាន​​ឱ្យដឹង​ថា​ ​មុនពេលកើតហេតុ ឪពុក​ម្តាយ​​របស់​ក្មេង​ប្រុសរងគ្រោះ​បាន​ទៅ​ធ្វើការ​រោងចក្រ​អស់ ដោយ​ទុក​អោយ​ក្មេង​ប្រុស​​រង​គ្រោះ​នៅ​​ជាមួយ​ជីដូន​មើលថែ ក្រោយមក​ដោយសារ​តែ​ជីវភាព​រស់នៅ​មានការ​ខ្វះខាត ជីដូន​ក៏​បាន​សម្រេចចិត្ត​ទៅ​ធ្វើ​ការងារ​សំណង់​នៅ​ឯ​ស្រុក​ស្ទោង ដោយ​បាន​ទុក​ចៅ​អោយ​ម្តាយមីង​ជួយ​មើលថែ​បន្ត ។​

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​បន្ត​ថា ​លុះនៅវេលា​ម៉ោងកើតហេតុ​ខាងលើ​ ម្តាយមីង​​របស់​​ក្មេង​ប្រុស​រង​គ្រោះ​មិនសូវ​ស្រួលខ្លួន ក៏​ដេក​ល​ក់​នៅ​ក្នុង​ផ្ទះ ទុក​​ក្មេង​ប្រុសរងគ្រោះ​ឱ្យ​​លេង​ជាមួយ​ក្មេង​ៗ​ដទៃទៀត​ជា​កូន​អ្នក​ជិតខាង ​បន្ទាប់មក​​ក្មេង​ៗ​ទាំងនោះក៏​បាននាំ​​គ្នា​ទៅ​លេង​ទឹក​ប្រឡាយ​ត្រង់​ចំណុច​រណ្តៅ​អា​អុ​ិ​ច​​ដែល​មាន​​ជម្រៅ​ប្រហែល​១,៥​ម៉ែត្រ បណ្ដាល​​ឱ្យ​ក្មេង​ប្រុសរងគ្រោះ​លង់ទឹកបាត់បង់ជីវិត​តែ​ម្ដង​ ។​

​ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​ប៉ុស្តិ៍​និង​មេ​ភូមិ​បាន​ចុះ​ទៅ​ពិ​និ​ត​កន្លែង​កើតហេតុ និង​សព​​ក្មេង​ប្រុសរងគ្រោះ​ បាន​សន្និដ្ឋាន​ថា​ ​ក្មេង​ប្រុស​រង​គ្រោះ​បាន​​បាត់បង់ជីវិត​ដោយសារ​លង់ទឹក ក៏​ប្រគល់​សព​អោយ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ