ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិពន្ធ និង​ជាតា​រា​ច្រៀង​វ័យក្មេង​មាន​ម​ហិច្ឆតា​ចង់​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ​មាន​ស្តង់ដា​ដូច​បណ្តា​ប្រទេស​លើ​សកលលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ស្រឡាញ់​វិស័យ​សិល្បៈ​បាន​ជំរុញ​ឲ្យ​យុវជន​នារី​ម្នាក់ ជំនះ​ឧបសគ្គ​ជា​ច្រើន​រហូត​ក្លាយជា​អ្នកនិពន្ធ និង​អ្នក​ច្រៀង​ចម្រៀង​បាន​ខ្លួនឯង ចង់​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ​មាន​ស្តង់ដា ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោក ។ នេះ​បើ​តាម​តារាចម្រៀង ចិត្ត…

រាជធានី​ភ្នំពេញ ៖ ដោយ​ស្រឡាញ់​វិស័យ​សិល្បៈ​បាន​ជំរុញ​ឲ្យ​យុវជន​នារី​ម្នាក់ ជំនះ​ឧបសគ្គ​ជា​ច្រើន​រហូត​ក្លាយជា​អ្នកនិពន្ធ និង​អ្នក​ច្រៀង​ចម្រៀង​បាន​ខ្លួនឯង ចង់​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ​មាន​ស្តង់ដា ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោក ។ នេះ​បើ​តាម​តារាចម្រៀង ចិត្ត ក​ញ្ច​នា ។

តារាចម្រៀង ចិត្ត ក​ញ្ច​នា ដែល​មហាជន​ទទួលស្គាល់​ថា ជា​តារាចម្រៀង Original Song ដោយសារ​តែ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​មិន​ចំលង​ពី​គេ​នោះ​បាន​បង្ហាញ​នូវ Album ចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា «​អារម្មណ៍​» ។

ក​ញ្ច​នា​បាន​ឲ្យ​ដឹង​ថា Album «​អារម្មណ៍​» ដែល​មាន​បទ​ចម្រៀង​សរុប​ចំនួន ៨​បទ​នោះ គឺ​សុទ្ធតែ​ជា​សាច់​រឿង​ពិត អារម្មណ៍​ពិត ដែល​ក​ញ្ច​នា បាន​ធ្វើការ​សម្ភាសន៍​ផ្ទាល់ខ្លួន​ជាមួយ​សកម្មភាព​នានា ។

ក្នុង​វ័យ​ប្រមាណ​ជាង​២០​ឆ្នាំ កញ្ញា ក​ញ្ច​នា​បាន​លើក​ឡើង​ថា Album ថ្មី​ដែល​ក​ញ្ញ​បាន​ចំណាយពេល ប្រហែល​មួយ​ឆ្នាំ ដើម្បី​ផលិត​នេះ គឺ​កញ្ញា​បាន​សម្ភាសន៍​សាច់​រឿង​ផ្ទាល់​ពី​អ្នកគាំទ្រ និង​មិត្ត​ជិត​ស្និត​របស់​កញ្ញា ដែល​ក្នុង​នោះ​មាន​គ្រប់​រស​អារម្មណ៍​ពិត​ទាំង​ស្រលាញ់ សប្បាយ កើតទុក្ខ និង​អារម្មណ៍​អណ្តែតអណ្តូង​ដែល​កើត​មាន​លើ​បុគ្គល​ម្នាក់​ៗ ។

ក្នុង​នោះ​កញ្ញា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម​បទ​ទាំង​៨​បទ​នេះ កញ្ញា​នឹង​ទុក​បទ​ចម្រៀង ៣​បទ ដើម្បី​ត្រៀម​ជ្រើសរើស​នូវ​សាច់​រឿង​បន្ទាប់ ពី​អ្នកគាំទ្រ​របស់​កញ្ញា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​កញ្ញា (Facebook Page: Kanhchna Chet-​ចិត្ត ក​ញ្ច​នា​) ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា វា​ពិតជា​មានការ​លំបាក​ខ្លាំង បូក​រួម​ទាំង​ការ​ចំណាយ​ពេលវេលា និង​ថវិកា​ជា​ច្រើន​សម្រាប់​ការ​ផលិត Album នីមួយ​ៗ ដោយសា​រតែក​ញ្ច​នា ជា​អ្នកចម្រៀង​ផង ជា​អ្នកនិពន្ធ​ផង និង​ជា​អ្នកសិល្បៈ​ឯករាជ្យ​ម្នាក់​ទៀត ប៉ុន្តែ​ក្តី​ស្រមៃ​របស់​ក​ញ្ច​នា គឺ​មាន​មហិច្ឆតា​ចង់​ចូលរួម​ជំរុញ​អោយ​វិស័យ​ឧស្សាហ៍កម្ម​តន្ត្រី​របស់​ប្រទេស​កម្ពុជា អោយ​មានកា​រវិ​ឌ្ឍ​ន៍ លឿន​ទៅ​មុខ ក្នុង​កំរិតស្តង់ដា​មួយ​ដែល​អាច​ប្រកួតប្រជែង ជាមួយ​ប្រទេស​ជិតខាង និង​ទូ​ទាំង​សកលលោក​បាន​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ ក​ញ្ច​នា បាន​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​វិស័យ​ឧស្សាហ៍កម្ម​តន្ត្រី​នេះ​អាច​មានកា​រវិ​ឌ្ឍ​ន៍​លឿន​ទៅ​មុខ​បាន លុះត្រាតែ​មានការ​ចូលរួម និង​អោយ​តម្លៃ​នូវ​ស្នាដៃ​និពន្ធ និង​ស្នាដៃ​ច្នៃប្រឌិត​ថ្មី​ៗ ពី​អ្នកគាំទ្រ​ទាំងអស់​គ្នា ។ ក​ញ្ច​នា​បាន​បញ្ជាក់​ថា ៖«​ពួក​ខ្ញុំ​ជា​សិល្បៈករ​ទាំងអស់​បាន​បំពេញភារកិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើត និង​អភិវឌ្ឍ​ស្នាដៃ​សិល្បៈ ហើយ​ការងារ​បន្ទាប់ គឺ​ត្រូវ​ពឹងផ្អែក​លើ​មហាជន​ដែល​ជា​អ្នកគាំទ្រ​ទាំងអស់​អោយ​ចូលរួម​លើក​ស្ទួយ និង​អោយ​តម្លៃ​សិល្បៈករ​ក្នុងស្រុក​ដូចដែល​គាត់​គាំទ្រ​សិល្បៈករ​បរទេស​ដែរ​នោះ​វិស័យ​ចម្រៀង​យើង​នឹង​អភិវឌ្ឍ​ទៅ​មុខ​លឿន​ដូច​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ