ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យកូវីដ មានរដ្ឋអំណាចមូលដ្ឋាន​ថ្លើម​ធំ​​ស្មើកូវីដ​ដែរ យកដីគេលក់ !

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោក​សៅ ប៊ុ​ន​ថេ​ង​ ហៅរី មេ​ភូមិ​ដងទង់​រង​ការ ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​២​គ្រួសារ​ប្តឹង​ចូល​ដល់​សាលាក្រុង​សំ​រោង​ ដោយ​ចោទ​ថា យក​ដី​ពួក​គាត់​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ​១០​ហិកតា​លក់​ទៅ​ឱ្យ​អ្នក​ផ្សេង​។​ ហេតុការណ៍​នេះ…

ខេត្តឧត្តរមានជ័យ ៖ លោក​សៅ ប៊ុ​ន​ថេ​ង​ ហៅរី មេ​ភូមិ​ដងទង់​រង​ការ ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​២​គ្រួសារ​ប្តឹង​ចូល​ដល់​សាលាក្រុង​សំ​រោង​ ដោយ​ចោទ​ថា យក​ដី​ពួក​គាត់​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ​១០
​ហិកតា​លក់​ទៅ​ឱ្យ​អ្នក​ផ្សេង​។​ ហេតុការណ៍​នេះ ​កើតឡើង​នៅ​ភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​ ។ ប្រជាពលរដ្ឋ​២​គ្រួសារ​ ដែល​បាត់បង់​ដី​អាស្រ័យ​ផល​ឈ្មោះ​ព្រិ​ន សា វិ​ន​ភេទ​ប្រុស​អាយុៈ​៥២​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ហង្ស សា​អ៊ុំ ​អាយុ​៥៥​ឆ្នាំ​ មាន​កូន​៧​ស្រី​៥​នាក់​ មុខរបរ​ជា​កសិករ នឹង​មួយ​គ្រួសារ​ទៀត​ឈ្មោៈ​ឡិ ឈ​ត ​ភេទ​ប្រុស ​អាយុ៥៥​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ហង្ស នឿ​ន អាយុ៥៨​ឆ្នាំ មានកូន​៦​ស្រី​៣​នាក់​ មុខរបរ​ជា​កសិករ ទាំង​២​គ្រួសារ​នេះ ​រស់នៅ​ភូ មិ​ជ្រឹង​ខាងលិច សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​ ។

គ្រួសារ​ទាំង​២​ ដែល​បាត់បង់​ដី​សម្រាប់​អាស្រ័យ​ផល​នេះ បាន​និ​យាយ​ដោយ​ការ​អះអាង​ថា ផ្ទៃដី​១០​ហិ​កតា​ដែល​អាស្រ័យ​ផល​ជា​រៀង រាល់​ឆ្នាំ​នេះ​គឺ​លោក​សែ សា​រ៉​ន​អតីតៈ​មេ​ភូមិ​ជ្រឹង​បាន​ប្រគល់​ឱ្យ​ថែម ទាំង​បាន​ប្រគល់​សិទ្ធ​កាន់កាប់​លើ​ផ្ទៃដី​នេះ​ផង​ដែរ​។​ក្រុម​គ្រួសារ​នេះ បាន​បញ្ចា​ក់ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១២​ សម្តេច​បាន​បញ្ជូន​ក្រុម​និស្សិត​ចុះ​វាសវែង​លេខ​០១​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ទិ​ត គឹ​ម​ហ៊ី​ម​ហើយ​ពួក​គាត់​ទាំង​២​គ្រួសារ ​បានឱ្យ​ក្រុម​និស្សិត​វាស់ រួចរាល់​ហើយ ខណៈនោះ​លោក​ទិ​ត គឹ​ម​ហ៊ី​ម​ បាន​ដកហូត​យក​ឯកសារ​ដែល​កាន់កាប់​ដី​របស់​គាត់​មិន​ព្រមឱ្យ​វិញ​ទេ​បាត់​ស្រមោល​ថែ ម​មិន​ចេញ​ឱ្យ​បង្កាន់ដៃ​ក្បាលដី​ទៀត​ផង។

ប្រជាពលរដ្ឋ​ទាំង​២​គ្រួ​សារបាន​បន្ត​ថា ពួក​គាត់​នៅ​តែ​អាស្រ័យ​ផលជា​រៀង​រាល់​ឆ្នាំ​រហូត​មក​ទល់​ចុងឆ្នាំ​២០១៩​នេះ ​ទើបតែ​បែកធ្លាយ ស្រាប់តែ​មាន​ឈ្មោៈ​ប៊ិ​ន សុ​វាត​ហៅ​សម្បត្តិ​រស់នៅ​ឯ​ខេត្តសៀមរាប ចេញ​មុខ​មក​អះអាង​ថា​ទិញ​ពី​លោក​សៅ ប៊ុ​ន​ថេ​ង​មេ​ភូមិ​ដងទង់​១០ ហិ​កតា​ខណៈ​នេះ​រូប​គាត់​ទាំង​២​គ្រួ​សារបាន​ប្តឺ​ង​ឈ្មោៈ​ទាំង​២​នាក់​ចូល ទៅ​សាលាក្រុង​នឹង​ចូល​ទៅ​អង្កា​អា​ដ​ហុ​ក​ប្រចាំ​ខេត្ត​ផង​ដែរ​ឱ្យ​ជួយ​រក យុទ្ធ​ត្តិ​ធ​ម៍​។

ទាក់ទិន​នឹង​ព័ត​មាន​នេះ​ការ​សែត​កោះសន្តិភាព​បាន​ធ្វើ​បទ​សម្ភាស ជាមួយ​លោក​ប៊ិ​ន សា​វាត​ហៅ​សម្បត្តិ​លោក​បាន​អៈ​អាង​ថា លោក បាន​ទិញ​ដី​នេះ​ពី​លោក​មេ​ភូមិ​ចំនួន​២៥០​ហិ​កតារួម​ទាំង​បងប្អូន​ចំ នួន​៥០​គ្រួសារ​ដោយ​មាន​ប្លង់​រឹង​ចេញ​ដោយ​លេខ​០១​របស់​រាជរ​ដ្ឋា ភិ​បាល​ដែល​ក្រុម​និស្សិត​វាស់វែង​ហើយ​ត្រូវ​បាត់បង់​ដី​អស់​ដី​មួយ​ចំនួន លោក​ជា​ជន​រង​គ្រោះ​ផង​ដែរ​។ លោក​សែ សា​រ៉​ន​អតីតៈ​មេ​ភូមិ​ជ្រឹង​ខាងលិច​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២​មិថុនា​២០២០​ឱ្យ​កោះសន្តិភាព​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ ខាងលើ​គឺ​រូប​គាត់​បាន​ប្រគល់​ជូន​ពួក​គាត់​មែន​ទាំង​ពី​អំឡុង​ឆ្នាំ​២០០៥​មក​ម្ល៉េះ ​។​

ដោយឡែក​ ក្នុង​ថ្ងៃ​ដដែល​លោក​សៅ​ប៊ុ​ន ថេ​ង​ មេ​ភូមិ​ដងទង់​លោក​បា​នប​ដិ​សេធ​ថា លោក​មិន​បាន​យក​ដី​ប្រជា​ពល​ ឬ​ដី​របស់​រដ្ឋ​លោក​ទៅ​ឱ្យឈ្មោះ​ប៊ិ​ន សា​វាត​ ហៅ​សម្បត្តិ​ នោះ​ទេ​ គឺ​លោក​បាន​ចុះអត្ត​លេខា​នឹង​ស​ញ្ញានៅ​លើ​ប្លង់​ដី​នោះ ​គឺ​លោក​ទទួលស្គាល់​ ។ លោក​អ៊ុ​ន សុភ​ក្រ័​ អភិបាលក្រុង​សំរោង​លោក​បានឱ្យ​ដឹង​ថា លោកបាន​ទទួល​លើ​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​២​គ្រួសារ​នេះ​ដែរ​ តែ​ធ្វើការ​ដោះ​ស្រាយ​មិន​បាន​ត្រូវរ៉ូវ​គ្នា​ទេ ហើយ​លោកបាន​បញ្ជូន​ពាក្យបណ្តឹង​នេះ​ចូល​ដល​សាលាខេត្ត​ឧត្តរមានជ័យ​ធ្វើ ការ​ដោះស្រាយ​បន្ត​ទៀត​ ៕

អត្ថបទសរសេរ ដោយ