ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​ដឹកនាំ​បើក​សម័យប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៤

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​គម្រោង​រដ្ឋសភា​បាន​បន្ត​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើក​សេចក្តីព្រាងច្បាប់​ចំនួន​៤ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា​ខាង​មុខ​នេះ ។ ការ​សម្រេច​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ តាម​ការ​គម្រោង​រដ្ឋសភា​បាន​បន្ត​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើក​សេចក្តីព្រាងច្បាប់​ចំនួន​៤ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា​ខាង​មុខ​នេះ ។

ការ​សម្រេច​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា សរុប​១១៩​រូប នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។ ការ​បើក​សម័យប្រជុំ​រដ្ឋសភា​នេះ ដែរ​ក្រោម​អចិន្ត្រៃយ៍​រដ្ឋសភា​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​បាន​សម្រេច​ដាក់​របៀបវារៈ​មាន ៖

ទី​១៖ ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ ។

ទី​២៖ ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

ទី​៣៖ ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ

ទី​៤៖ ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ស្តី​ពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ