កងទ័ពមួកខៀវកម្ពុជាក្នុងបេសកកម្មសហប្រជាជាតិចំនួនរហូតដល់១០នាក់ហើយបានឆ្លងមេរោគកូវីដ១៩ នៅប្រទេសម៉ាលី ។ នេះ បើតាមការអោយដឹងរបស់សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិង រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី០៣ ខែមិថុនា។
គួរបញ្ជាក់ថា ក្នុងចំណោម១០នាក់នោះ គឺមានម្នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩ ។ សម្តេចពិជ័យសេនាទៀបាញ់បានអោយដឹងថា ពិធីបុណ្យសពរបស់ឧត្តមសេនីយ៍ទោ ស សាវី នឹងត្រូវធ្វើបុណ្យនៅថ្ងៃទី០៤ ខែមិថុនា នៅប្រទេសម៉ាលី ។
ទោះបីជាមានកងទ័ពមួកខៀវកម្ពុជាចំនួន៩នាក់ កំពុងផ្ទុកមេរោគកូវីដ១៩ ហើយម្នាក់បានស្លាប់បាត់បង់ជីវិតក្តី សម្តេចពិជ័យសេនាទៀបាញ់បានមានប្រសាសន៍ថា កម្ពុជានឹងមិនថយក្រោយឡើយនៅក្នុងកិច្ចការថែរក្សាសន្តិភាពនៅក្នុងអង្គការសហប្រជាជាតិ។
កម្ពុជាបានបញ្ជូនកងទ័ពចំនួនជិត៨០០នាក់ ដើម្បីចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ៕
ចែករំលែកព័តមាននេះ