ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ប្រតិស្ឋាន​គារវ​វត្ថុ​៥​យ៉ាង​ទុក​ដល់​បច្ចុប្បន្ន

3 ឆ្នាំ មុន

នៅ​នាទី​ចុង​ក្រោយ​គឺ​ហៀបនឹង​បរិនិព្វាន ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ព្រះ​អង្គ​ទ្រង់​បាន​ប្រតិស្ឋាន​ទុក​នូវ​គារវ​វត្ថុ​៥​យ៉ាង​ដើម្បីបានជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ដល់​សាធុជន​ទាំងឡាយ​គោរព​ប្រតិបត្តិ​បន្ត ។ គារវ​វត្ថុ​ទាំងនោះ​គឺ ១-​ព្រះ​ពុទ្ធរូប ២-​ព្រះ​ពោធិព្រឹក្ស ៣-​ព្រះ​ស្តូប​១​ឬ​ព្រះ​ចេតិយ ៤-​ព្រះ​ជិន​ធាតុ​១ឬអដ្ឋិធាតុ និង​៥-​ព្រះធម៌​៨​ម៉ឺន ៤​ពាន់​ព្រះ​ធម្មក្ខន្ធ​ដែល​ព្រះ​អង្គ​ទ្រង់​សម្តែង​ហើយដោយ​ប្រពៃ​១…

នៅ​នាទី​ចុង​ក្រោយ​គឺ​ហៀបនឹង​បរិនិព្វាន ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ព្រះ​អង្គ​ទ្រង់​បាន​ប្រតិស្ឋាន​ទុក​នូវ​គារវ​វត្ថុ​៥​យ៉ាង​ដើម្បីបានជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ដល់​សាធុជន​ទាំងឡាយ​គោរព​ប្រតិបត្តិ​បន្ត ។

គារវ​វត្ថុ​ទាំងនោះ​គឺ ១-​ព្រះ​ពុទ្ធរូប ២-​ព្រះ​ពោធិព្រឹក្ស ៣-​ព្រះ​ស្តូប​១​ឬ​ព្រះ​ចេតិយ ៤-​ព្រះ​ជិន​ធាតុ​១ឬអដ្ឋិធាតុ និង​៥-​ព្រះធម៌​៨​ម៉ឺន ៤​ពាន់​ព្រះ​ធម្មក្ខន្ធ​ដែល​ព្រះ​អង្គ​ទ្រង់​សម្តែង​ហើយដោយ​ប្រពៃ​១ ។

គារវ​វត្ថុ​ទាំង​៥​នេះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រតិស្ឋាន​ទុក​ក្នុង​ឋាន​ដ៏​ប្រសើរ​ដើម្បី​បានជា​បុញ្ញ​ខេត្ត​របស់​សត្វ​ទាំងឡាយ ។

សាធុជន​ណា​បាន​ចូល​ទៅ​គោរព​បូជា​ដោយ​កាយសុចរិត វចីសុចរិត មនោ​សុចរិត បុគ្គល​នោះ​នឹង​បាន​កុសលផល​បុណ្យ​ច្រើន ដូច​បាន​បូជា​ព្រះ​អង្គ​ដូច្នោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ