ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនមុខសញ្ញា​៤​នាក់​ ​រួម​​ទាំង​អាវុធ​កែ​ច្នៃ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ យុវជន​ចំនួន​៤​នាក់​ជាប់​សង្ស័យ​ថា​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស ធ្វើការ​ចាប់​ឃាត់ខ្លួន​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួ​រ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ប្រតិបត្តិការ​បង្ក្រាប​ករណីខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖​ យុវជន​ចំនួន​៤​នាក់​ជាប់​សង្ស័យ​ថា​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស ធ្វើការ​ចាប់​ឃាត់ខ្លួន​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួ​រ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ប្រតិបត្តិការ​បង្ក្រាប​ករណីខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​លេខ​៥៩A ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​៤​នាក់​នេះ​រួម​មាន ១-​ឈ្មោះ គ្រី ចាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ២-​ឈ្មោះ គ្រី ល័​ក្ខ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ៣-ឈ្មោះ គឹ​ម ដា​លិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើករថយន្ត និង​៤-​ឈ្មោះ ហាក់ សា​ដែន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​។ ជនសង្ស័យ​​ទាំង​៤​នាក់​នេះ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​ នគរបាល​​ដកហូត​បាន​ថ្នាំ​ញៀន​កញ្ចប់​តូច​១​កញ្ចប់ និង​កញ្ចប់​ធំ​ល្មម​១​កញ្ចប់ អាវុធ​កែ​ច្នៃ​បាញ់​គ្រាប់កង់​១​ដើម​ ទូរស័ព្ទ​ដៃ​ម៉ាក​ Iphone5 ពណ៌​ទឹកមាស ១​គ្រឿង​, និង​ម៉ាក​ណូ​គា​ចុច​ពិល​ ពណ៌​ខ្មៅ​​ មួយ​គ្រឿង ។

នគរបាល​បាន​និយាយ​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​នោះ ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ លោក​វរសេនីយ៍ទោ សូរ វិសាល អធិ​ការរង និង​លោក​វរសេនីយ៍ត្រី ស៊ុំ សារី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​និង​ទីកន្លែង​ដែល​ជនសង្ស័យ​លាក់ខ្លួន​ច្បាស់លាស់​ទើប​ចុះ​ទៅ​បង្ក្រាប​ និង​ចាប់ខ្លួន​តែ​ម្ដង​។ ក្រោយមក​បាន​ដកហូត​យក​វត្ថុ​តាង​ខាងលើ​រួច​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​ការ​តាម​នីតិវិធី​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ