ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធីសេវាដឹកជញ្ជូនទំនិញ TADA រក្សាទំនាក់ទំនងអាជីវកម្ម និងអតិថិជនក្នុងគ្រាលំបាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១ខែមិថុនា ឆ្នាំ ២០២០ ៖ ប៉ុន្មានខែមុនពេលផ្ទុះឡើងនៃវីរុសកូ វីដ-១៩ ជាសកល អាជីវកម្មរបស់ភោជនីយដ្ឋានខ្មែរ…

រាជធានីភ្នំពេញ, ថ្ងៃទី ១ខែមិថុនា ឆ្នាំ ២០២០ ៖ ប៉ុន្មានខែមុនពេលផ្ទុះឡើងនៃវីរុសកូ វីដ-១៩ ជាសកល អាជីវកម្មរបស់ភោជនីយដ្ឋានខ្មែរ «មាតុភូមិ» សាខាពេទ្យលោកសង្ឃ ដែលមានប្រជាប្រិយភាពខ្ពស់ មានភាពកាក់កប និងបានផ្ដល់ជូនសេវាកម្មសម្រាប់អតិថិជនធម្មតា ។

លោក ស៊ិញ រិទ្ធីយ៉ា ប្រធានគ្រប់គ្រង ភោជនីយដ្ឋាន មាតុភូមិ សាខាពេទ្យលោកសង្ឃ បានមានប្រសាសន៍ថា ៖ «ក្នុងឆ្នាំ ២០១៩ ដំណើរការរបស់យើង គឺបានល្អសន្សឹមៗ ។ ហើយអរគុណដល់អតិថិជនដែលបានគាំទ្រ និងពេញចិត្តសេវាកម្មរបស់យើង» ។ ប៉ុន្តែក្តីស្រមៃក្នុងការបើកសាខា ឬវិនិយោគបន្ថែមទៅក្នុងអាជីវកម្មត្រូវបានសាបរលាបទៅវិញនៅ ពេលដែល វីរុសកូវីដ-១៩ វាយលុកប្រទេសកម្ពុជា ហើយអាជីវកម្មរបស់ភោជនីយដ្ឋាននេះក៏ដូចជាអាជីវកម្មដ៏ទៃទៀតនៅពាសពេញប្រទេសកម្ពុជា ត្រូវខាតបង់យ៉ាងខ្លាំង ។ លោកបន្ថែមទៀតថា អាជីវកម្មរបស់យើងទទួលរងផលប៉ះពាល់ខ្លាំងមែនទែន ពីភ្ញៀវ ១០០% ចុះមកសល់ ៣០% ។ អ៊ីចឹងពួកយើងបានសម្រេចចិត្តបិទហាងបណ្ដោះអាសន្ន នៅក្នុងខែមេសា ។

This image has an empty alt attribute; its file name is Q_T_9233%2B%25283%2529.jpg

ស្ថានការណ៍នៅពេលនោះ គឺពិតជាគួរឲ្យបារម្ភ ប៉ុន្តែលោក រិទ្ធីយ៉ា បានចាប់ផ្តើមគិត ថា តើគាត់ត្រូវធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់គាត់អាចបន្តរកចំណូលបាន ដោយលោកបានឲ្យដឹងទៀតថា «ចៃដន្យ ខ្ញុំបានឆែកមើលក្នុងហ្វេសប៊ុកមិត្តភក្ដិរបស់ខ្ញុំ ហើយក៏ឃើញអំពីព័ត៌មានរបស់ TADA ដែលគេទើបតែដាក់ឲ្យដំណើរការ Delivery ហើយខ្ញុំក៏ចាប់អារម្មណ៍ ។ ហើយក៏សម្រេចចិត្តធ្វើការជាមួយ TADA តែម្ដង ។ គឺយើងចាប់ផ្ដើមនៅថ្ងៃទី ១ខែឧសភានេះតែម្ដង ជាមួយនឹងការដឹកជញ្ជូន» ។

លោកបន្តថា វាច្បាស់ណាស់ពេលដែលគេផ្ដល់សេវាមួយឥតគិតថ្លៃ យើងបានសន្សំលើការចំណាយរបស់យើង ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ខ្ញុំមានឱកាសនៅក្នុងការផ្សព្វ ផ្សាយទៅដល់ច្រកផ្សេងៗថា «មាតុភូមិ» សាខាពេទ្យលោកសង្ឃ ដឹកជញ្ជូនដោយឥតគិតថ្លៃ ។ អតិថិជនឭសូរអ៊ីចឹង គាត់កាន់តែមានទំនុកចិត្ត ហើយគិតថា គាត់ចំណាយតិចជាងមុនគាត់ក៏កុម្ម៉ង់បានច្រើនជាងមុន ។ មានន័យថា យើងទទួលបានការកុម្ម៉ង់ច្រើនជាងមុនប្រមាណជា ១៥% ។

This image has an empty alt attribute; its file name is Q_T_9248%2B%25283%2529.jpg

អ្នកនាង នាង ស្រីពៅ ដែលជាម្ចាស់ហាងកាត់ដេរ សិរិគុណ សង្កេតឃើញថា អាជីវកម្មរបស់អ្នកនាងនៅមានស្ថិរភាពដដែល ដោយសារគុណភាពនៃផលិតផល ។ អ្នកនាងបានឱ្យដឹងថា ទោះបីជាភ្ញៀវមកហាងចុះថយ ក៏ប៉ុន្តែយើងនៅតែរក្សាចំណូលបានថេរដូចមុនអ៊ីចឹងដែរ» ។

ដោយឡែកកញ្ញា វ៉េង ស៊ាវលីង ប្រធានគ្រប់គ្រងផ្នែកអនឡាញនៅហាង Baby Outlet បានឲ្យដឹងថា TADA បានជួយបំពេញបន្ថែមទៅលើសេវាដឹកជញ្ជូនដែលមានស្រាប់របស់ហាង នៅពេលដែលហាងទទួលបានការកុម្ម៉ង់ទិញច្រើនពីអតិថិជន ។ កញ្ញាបានបន្ថែមថា មួយវិញទៀត នៅកំឡុងពេលកូវីដ-១៩ ភ្ញៀវបុកទិញច្រើន គឺច្រើនដល់ថ្នាក់សេវាកម្មអនឡាញរបស់ Baby Outlet ដឹកអត់ទាន់ទេ ទើប Baby Outlet យើងជ្រើស រើសនូវសេវាកម្មដឹកជញ្ជូន TADA ។ ចា៎ ! គឺថាគាត់សម្រួលឲ្យបានច្រើនមែនទែន ។ អ្វីដែលពិសេស គឺសេវាកម្មធូរថ្លៃអាចទុកចិត្តបាន ។

សេវាកម្មដឹកជញ្ជូន TADA ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃកាលពីខែមេសា និងខែឧសភា ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នករត់កង់បីឥណ្ឌាផងដែរ ។ លោក តែត មារឌី ដែលជាអ្នករត់ម៉ូតូកង់បីម្នាក់បាននិយាយថា ដល់ពេលវាមក (កូវីដ-១៩) វាធ្លាក់ច្រើនណាស់បង វាសឹងតែទាំងអស់ទៅហើយ ៨០% ហើយហ្នឹង បានតែ ១០ ទៅ ២០% ជួនកាលគ្មានផង។ លោកបានបន្តថា តាំងពីបានដឹក Delivery របស់ TADA មក គឺវាបានយ៉ាងតិចក៏ ៣០% ទៅ ៤០% ដែរ ។ TADA គេអត់មានកាត់ជើងសារពី Driver ទេ អ៊ីចឹងយើងចំណេញអាហ្នឹងមួយដែរ ។

This image has an empty alt attribute; its file name is Q_T_9244%2B%25282%2529.jpg

ការផ្ដល់សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន TADA ដែលមានការប្រើប្រាស់ពីអាជីវករ ប្រហែល ៥០កន្លែងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យអាជីវករអាចរក្សាដំណើរការអាជីវកម្មរបស់ខ្លួន និងជួយផ្ដល់ប្រភពចំណូលដល់អ្នករត់កង់បីផងដែរ ។
លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅ ក្រុមហ៊ុន TADA CAMBODIA បានឲ្យដឹងថា ៖ «នៅក្រុមហ៊ុន TADA យើងសង្ឃឹមថា យើងមិនត្រឹមតែអាចជួយដៃគូបើកបរទេ យើងចង់ជួយទៅដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូរកស៊ីជាមួយយើងទាំងអស់គ្នា ជាពិសេសនោះ គឺចង់ចូលរួមចំណែកក្នុងការសម្រាលបន្ទុករបស់រដ្ឋាភិបាលដែលព្យាយាមពុះពារធ្វើម៉េច ដើម្បីស្ដារលទ្ធភាពសេដ្ឋកិច្ចរបស់យើង ឲ្យល្អដូចដើមវិញ ។ មិនតែប៉ុណ្ណោះ ទៅលើសេវាកម្មដឹកជញ្ជូននេះ យើងមិនមែនមានតែប៉ុណ្ណេះទេ គឺយើងនៅមានសេវាកម្មថ្មីៗជាច្រើនទៀត ដែលយើងនឹងធ្វើការប្រកាសក្នុងពេលឆាប់ៗនេះ ។ ទាំងអស់នេះសុទ្ធតែជាផ្នែកមួយដែលយើងព្យាយាមធ្វើ ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់យើង» ។

This image has an empty alt attribute; its file name is Q_T_9231%2B%25283%2529.jpg

ក្រុមហ៊ុន TADA បានឲ្យដឹងថា ថ្វីត្បិតតែសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់ក្រុមហ៊ុន បានផុតកំណត់ទៅហើយក្ដី ក៏ក្រុមហ៊ុនយកកម្រៃសេវាដឹកជញ្ជូនរបស់ខ្លួន ត្រឹមតែ ៣០០០ រៀលប៉ុណ្ណោះ សម្រាប់សេវាដឹកជញ្ជូន ទទួលព្រឹក ដឹកថ្ងៃ ទទួលថ្ងៃ ដឹកស្អែក នៅក្នុងទីក្រុងភ្នំពេញ ដែលអាជីវករអាចប្រើប្រាស់បាន ដោយគ្រាន់តែចុះឈ្មោះ ។ អតិថិជនក៏អាចប្រើសេវាកម្មដឹកជញ្ជូនរហ័សបានផងដែរ ដោយកម្រៃសេវាដឹក គឺប្រែប្រួលទៅតាមរយៈចម្ងាយនៃការដឹកនោះ ។

លោក រិទ្ធីយ៉ា បានឲ្យដឹងបន្ថែមថា ថ្ងៃនេះកើតកូវីដ-១៩ ។ ថ្ងៃក្រោយយើងអត់ដឹងថាកើតមានអីទេ ។ ដូច្នេះខ្ញុំចង់ផ្តាំផ្ញើទៅដល់អាជីវករ និងអ្នករកស៊ីទាំងអស់ គួរតែចាប់ផ្ដើមងាកមើលទៅការរកស៊ីតាមលក្ខណៈបច្ចេកវិទ្យា ឬក៏តាមអនឡាញ» ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ