ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គេង​ដាក់​កង្ហារ​ចំ​ពេក អាច​ប៉ះពាល់​សុខភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

សុខភាព ៖ អ្នក​ទាំងអស់​គ្នា​បានដឹង​ស្រាប់​ហើយ​ថា បច្ចុប្បន្ន​នេះ​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ណាស់​។ ដូច្នេះ​ហើយ អ្នកខ្លះ​ក៏​ប្រើប្រាស់​កង្ហារ​បំបាត់​ភាព​ក្តៅ​នោះ និង​ដើម្បី​អាច​គេង​លក់​ស្រួល​។ ប៉ុន្តែ​អ្នកជំនាញ​យល់​ថា ការ​គេង​ដាក់​កង្ហារ ប្រហែលជា​មិនមែន​តែងតែ​ជា​គំនិតល្អ…

សុខភាព ៖ អ្នក​ទាំងអស់​គ្នា​បានដឹង​ស្រាប់​ហើយ​ថា បច្ចុប្បន្ន​នេះ​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ណាស់​។ ដូច្នេះ​ហើយ អ្នកខ្លះ​ក៏​ប្រើប្រាស់​កង្ហារ​បំបាត់​ភាព​ក្តៅ​នោះ និង​ដើម្បី​អាច​គេង​លក់​ស្រួល​។ ប៉ុន្តែ​អ្នកជំនាញ​យល់​ថា ការ​គេង​ដាក់​កង្ហារ ប្រហែលជា​មិនមែន​តែងតែ​ជា​គំនិតល្អ និង​ផ្តល់​សុខភាព​ឡើយ​។ ខណៈ​ពេល​ដែល​ការ​បើក កង្ហារ​ធ្វើ​ឲ្យ​អាកាសធាតុ​ក្នុង​បន្ទប់​ប្រែ​ទៅ​ជា​ត្រជាក់ និង​ស្រស់ស្រាយ​ជាង​មុន​ក៏​ដោយ តែ​វា​ក៏​ធ្វើ​ឲ្យ​ធូលី​ដី វិលវល់​ក្នុង​បន្ទប់​ដែរ​។ វា​ពិតជា​រឿង​មិនល្អ​ឡើយ​បើសិនជា​អ្នក​ជួប​បញ្ហា​អា​ឡែ​ហ្ស៊ី ជំងឺហឺត ឬ​ប្រតិកម្ម​នឹង សារធាតុ​អ្វីមួយ​។

ចូរ​ពិនិត្យ​មើល​កង្ហារ​អ្នក​ឲ្យ​មែនទែន ថា​តើ​វា​មាន​ធូលី​ច្រើន​ជាប់​ស្លាប​កង្ហារ​ឬ​អត់ ព្រោះ​ធូលី​ទាំង នេះ​នឹង​ហោះ​វិលវល់​ក្នុង​បរិយាកាស​គ្រប់ពេល​ដែល​អ្នក​បើក​ដំណើ​ការ​វ​។ ម្យ៉ាងវិញទៀត អ្នក​មិន​គួរ​គេង​បើក​កង្ហារ ដោយសារ​តែ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​ផ្លូវដង្ហើម​ក្នុង​ច្រមុះ​ស្ងួត​ដែរ​។ បើសិនជា​ផ្លូវ​ក្នុង​ច្រមុះ​ទៅ​ជា​ស្ងួត​ពេក រាង​កាយ​អាច​ផលិត​ស្លេស​កាន់តែ​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ទះ​ៗ​ផ្លូវដង្ហើម​បាន​។

ម្យ៉ាងទៀត​នោះ អ្នក​ដែល​គេង​ទល់មុខ​នឹង​កង្ហារ​ផ្ទាល់​ប្រហែលជា​ភ្ញាក់​ពី​គេង​មក​រឹង​សាច់ដុំ ឬ​រមួល​សាច់ដុំ​បាន​។ នេះ​ដោយសារ​តែ​កំហាប់​នៃ​ខ្យល់​ត្រជាក់​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ទៅ​ជា​តឹង និង​រមួល​បាន​។ បញ្ហា​នេះ​កើតឡើង​ញឹកញាប់ ជា​ពិសេស​ចំពោះ​អ្នក​ដែល​គេង​បែរមុខ និង​ករក​កង្ហារ​តែ​ម្តង​។ បើសិនជា​អ្នក​ភ្ញាក់​ពី​គេង​មក​រឹង​ក​នៅ​ពេល​ព្រឹក វា​ប្រហែលជា​ដោយសារ​តែ​អ្នក​បើក​កង្ហារ​ចំ​មុខ​ហើយ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ