ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​​មួក​ខៀ​វ​កម្ពុជា ​ឆ្លង​កូ​វី​ដ​១៩​ចំនួន​១០​នាក់ បាត់​បង់​ជីវិត​ម្នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គិត​មក​ដល់​ត្រឹម​​​ថ្ងៃ​ទី​០២ ខែ​​មិថុនា ឆ្នាំ​២០២០​ នា​ពេល​នេះ ​​កងកំលាំង​វិស្វកម្ម​កម្ពុជា​ដែល​បំពេញ​បេសក​​កម្ម​នៅ​ប្រទេស​ម៉ា​លី​ ក្រោម​ឆ័​ត្រ​អង្គ​​ការ​សហប្រជាជាតិ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​១០​នាក់​ ហើយ​ត្រូវបាន​បាត់​បង់​ជីវិត​ម្នាក់​។ ​នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់គ្រង…

រាជធានី​ភ្នំពេញ ​៖ ​គិត​មក​ដល់​ត្រឹម​​​ថ្ងៃ​ទី​០២ ខែ​​មិថុនា ឆ្នាំ​២០២០​ នា​ពេល​នេះ ​​កងកំលាំង​វិស្វកម្ម​កម្ពុជា​ដែល​បំពេញ​បេសក​​កម្ម​នៅ​ប្រទេស​ម៉ា​លី​ ក្រោម​ឆ័​ត្រ​អង្គ​​ការ​សហប្រជាជាតិ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​១០​នាក់​ ហើយ​ត្រូវបាន​បាត់​បង់​ជីវិត​ម្នាក់​។ ​នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម។

លោក​ឧត្តមសេនីយ៍ឯក ផល សា​ម៉​ន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​ បាន​ឲ្យ​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​​ល្ងាច​ថ្ងៃ​ទី២​ ខែ​មិថុនា​ថា ​រហូត​មក​ដល់​ពេល​​នេះ​កង​កម្ម​កំលាំង​វិសកម្ម​ដែល​បញ្ជូន​ទៅ​ធ្វើ​បេស​ក​កម្ម​នៅ​ប្រទេស​ម៉ា​លី ​ក្រោម​ឆ័​ត្រ​អង្គ​​ការ​សហប្រជាជាតិ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​ចំនួន​១០​នាក់ ​ក្នុង​នោះ​ស្ត្រី​២​នាក់ ​បាន​ព្យាបាល​ជា​សះស្បើយ​ និង​បាត់​បង់​ជីវិត​​បុរសម្នាក់។

លោក​ឧត្តមសេនីយ៍ឯក ​បាន​ឲ្យ​ទៀត​ថា ​កងកំលាំង​វិសកម្ម​របស់​កម្ពុជា​នៅ​ប្រទេស​ម៉ា​លី​ កង​កំលាំង​វិស្វកម្ម​កម្ពុជា​បាន​ឈរជើង​៥​កន្លែង ​ហើយ​បែងចែក​ជា​២​កង ​គឺ​កង​វិស្វកម្ម និង​កងក​ម្ចេ​ក​គ្រាប់​។ ​លោក​ថា ​កាលពី​ថ្ងៃ​ទី​១០ ​ឧសភា ​កងកំលាំង​ក​ម្ចេ​ស​គ្រាប់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​ចំនួន​៣​នាក់ ហើយ​ថ្មី​ៗ​នេះ​បាន​ចាប់ផ្តើម​ឆ្លង​៤​នាក់​ទៀត​ (​នៅ​ក្រា​វ​កំ​បន់​ក្រហម​) ហើយ​កាលពី​ដំបូង​ឡើយ​​បាន​ឆ្លង​លើ​​​កង​វិស្វកម្ម​ចំនួន​៣​នាក់ សរុប​ចំនួន​១០​នាក់​។

លោក​បញ្ជាក់​ថា​ «​សរុប​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ គឺ​ចំនួន​១០​នាក់ ​(​ស្ត្រី​២​នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩)​ ហើយ​បាន​បាត់​បង់​ជីវិត​បុរសម្នាក់ និង​ន​ព្យាបាល​ជា​សះស្បើយ​ស្ត្រី​​២​នាក់ ​ព្រម​ទាំង​​ធូរ​​ស្រាល​៥​នាក់​)​។

យ៉ាងណា​ក្តី​ឧត្តមសេនីយ៍ឯក ​បាន​ឲ្យ​ដឹង​ថា ​កងកំលាំង​មួក​ខៀ​វ​​កម្ពុជា​ដែល​បាន​បញ្ជូន​ទៅ​បំពេញ​​បេសក​​កម្ម​ក្រោម​អង្គ​​ការ​​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ា​លី ​មាន​ចំនួន​ជាង​៧០០​នាក់​ហើយ​។

លោក​បន្ថែម​ថា ​កងកំលាំង​ដែល​កំពុង​បំពេញ​បេសក​កម្ម​នៅ​ទីនោះ​សុទ្ធតែ​យក​សំណាក​មក​វិភាគ ហើយ​បាន​ធ្វើ​ច​ក្តា​ឡី​ស័ក​រយៈ​​ពេល​១៥​ថ្ងៃ​ផង​ដែរ ​ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។
លោក​​បញ្ជាក់​ថា​ ៖ «​យើង​បាន​យកចិត្តទុកដាក់​នៅ​ប្រទេស​ម៉ា​លី ដោយ​បាន​បញ្ជូន​សម្ភារៈ​ជា​បន្តបន្ទាប់ ដើម្បី​ទប់​ស្កា​ត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩»​។

ទាក់ទិន​នឹង​ស្ថានភាព​របស់​អង្គ​ការ​​សហប្រជាជាតិ​ (UN)​ មក​លើ​កងកំលាំង​មួក​ខៀវ​កម្ពុជា​វិញ​លោក ឧ​ត្តម​​សេនីយ៍​ឯក ​បាន​ឲ្យ​ដឹង​ថា​ ខាង ​UN ​ដែល​ប្រចាំ​នៅ​តំបន់​ដែល​កងកំលាំង​កម្ពុជា​ឈរជើង​បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ដោយ​ទាក់ទង​មក​អគ្គនាយក​គ្រប់គ្រង​កងកំលាំង​កម្ពុជា​ផ្ទាល់​តេ​ម្តង​។ ជាង​នេះ ​UN ​បាន​ស្នើ​ទៅ​ខាង​គ្រូពេទ្យ​ចិន​ជំនាញ​មក​ព្យាបាល​កង​កំលាំង​កម្ពុជា ព្រមទាំង​បញ្ជូន​សំភារៈ​ល្អ​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ