ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន្លោះ​មួយ​ម៉ោង​ប៉ុណ្ណោះ​! រោង​ម៉ាស៊ីន​កិន​ស្រូវ​ខ្ទេច​ខាត​អស់​ប្រមាណ​៦០​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ជា​ខ្លាំង បណ្តាល​ឲ្យ​រ​ប៉ើ​ក​ដំបូល​នៅ​បញ្ជាការដ្ឋាន​សឹក​រង​ស្រុក​អូរ​រាំង​ឪ​, រលំ​រោង និង​ម៉ាស៊ីនកិនស្រូវ​ផង​ដែរ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមិថុនា…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ជា​ខ្លាំង បណ្តាល​ឲ្យ​រ​ប៉ើ​ក​ដំបូល​នៅ​បញ្ជាការដ្ឋាន​សឹក​រង​ស្រុក​អូរ​រាំង​ឪ​, រលំ​រោង និង​ម៉ាស៊ីនកិនស្រូវ​ផង​ដែរ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងស្រុក​អូ​រាំង​ឪ ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​នេះ មិន​មាន​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ចំពោះ​ទំហំ​ទឹកប្រាក់​គិត​ជា​ការ​ខូចខាត​ប្រមាណ​៦០​ម៉ឺន​ដុល្លារ​។

លោក​អធិការ​នគរបាល​ស្រុក​អូ​រាំង​ឪ ប្រាប់​ឲ្យ​ដឹង​ថា មុន​ដំបូង គេ​បានឃើញ​មេឃ​ខ្មៅ​មីរដេរ​ដាស​​នៅ​លើ​អាកាស ក្រោយមក​ស្រាប់តែ​បង្ហោះ​ភ្លៀង​ធ្លាក់​ចុះ​មក​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បោកបក់​ជា​ខ្លាំង​ក្នុង​រង្វង់​ពី​កន្លះ​ម៉ោង​ទៅ​មួយ​ម៉ោង លុះ​ពេល​ស្ងប់​ក្រោយ​ភ្លៀង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ក៏​បាន​រាយការណ៍​ពី​ការ​ខូចខាត​ផ្សេង​ៗ ដោយសារ​តែ​គ្រោះ​ធម្មជាតិ​នេះ​។

អធិការ​នគរបាល​ស្រុក​អូ​រាំង​ឪ​ប្រាប់​បន្ត​ថា ដំបូលផ្ទះ​លោក​តាំង ម៉េ​ង​រ៉ាត់ នៅ​ភូមិ​អំពិល​ជុំ ឃុំ​អំពិល​​តា​ពក ដែល​ជា​អភិ​ល​បាល​រង​ស្រុក​អូរ​រាំង​ឪ បាន​រង​ការ​ខូចខាត និង​១​កន្លែង​ទៀត ដួល​រលំ​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ភូមិ​អំពិល​ត្បូង ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រំ​ង​ឪ មាន​ម្ចាស់​ឈ្មោះ បេ គឹ​ម​ស៊ា​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៉ូ ឆេ​ង​គា អាយុ​៣៦​ឆ្នាំ ។ ហើយ​រោង​ម៉ាស៊ីន​រង​គ្រោះ​នោះ​មាន​ទំហំ​៣០X៤៥​ម៉ែត្រ ត្រូវ​បាន​រង​ការ​ខូចខាត​ទាំងស្រុង បើ​គិត​ជា​ទឹកប្រាក់​ប្រហែល​​៦០​ម៉ឺន​ដុល្លារ​។

លោក​បន្ត​ថា លុះ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ស្រង់​ទិន្នន័យ​នៃ​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ គឺ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ថ្នាក់​​ដល់​អាយុជីវិត​នោះ​ទេ​។

លោក​អភិបាលស្រុក​អូរ​រាំង​ឪ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ចំពោះ​ភ្លៀង​ខ្យល់​កន្ត្រាក់​ដែល​បាន​កើត​ឡើង​ខាងលើ​នេះ នៅ​តាម​បណ្ដា​ឃុំ​ផ្សេង​ៗ​ទៀត​មិន​មាន​រង​ផល​ប៉ះពាល់​នោះ​ទេ​។​ហើយ​រោង​ម៉ាស៊ីន​ដែល​ដួលរ​លំដោយ​ខ្យល់​កន្ត្រាក់ ត្រូវ​បាន​ម្ចាស់​រុះរើ និង​រៀបចំ​ដំឡើង​ជា​ថ្មី​ឡើង​វិញ​។

គួរ​រំលឹក​ថា ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​នៅ​រដូវវស្សា​ចូល​មក​ដល់ តែងតែមាន​ភ្លៀង​ខ្យល់​កន្ត្រាក់ បណ្ដាល​​ឱ្យ​មានរ​ប៉ើ​ក​ដំបូលផ្ទះ​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​អូ​រាំង​ឪ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០២០ នេះ គ្រោះ​ធម្មជាតិ​ហាក់បីដូចជា​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្លង​ទៅ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ