ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ទម្លាប់​ទាំងនេះ​អាច​បណ្ដាល​ឱ្យ​អ្នក​រាគ​ញឹកញាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ការ​ទទួលទាន​អាហារ​ខុស អាហារ ក៏​ដូច​ជា​ដែល​មិន​ស្អាត ឬ​ចម្អិន​មិន​បាន​ល្អ​អាច​បណ្ដាល​ឱ្យ​រាគ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អាកា​រៈ​រាគ​ក៏​អាច​កើតឡើង​ដោយសារ​ទម្លាប់​ទូទៅ​មួយ​ចំនួន​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ដែល​អាច​បង្ក​អាកា​រៈ​រាគ ៖ ១. ការ​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ការ​ទទួលទាន​អាហារ​ខុស អាហារ ក៏​ដូច​ជា​ដែល​មិន​ស្អាត ឬ​ចម្អិន​មិន​បាន​ល្អ​អាច​បណ្ដាល​ឱ្យ​រាគ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អាកា​រៈ​រាគ​ក៏​អាច​កើតឡើង​ដោយសារ​ទម្លាប់​ទូទៅ​មួយ​ចំនួន​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ដែល​អាច​បង្ក​អាកា​រៈ​រាគ ៖

១. ការ​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន

ការ​ទទួលទាន​កាហ្វេ​ពី ២ ទៅ ៣ ពែង​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​បណ្ដាល​ឱ្យ​លាមក​រាវ ឬ​រាគ​បាន​ដែរ​។ នេះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​មាន​ប្រសិទ្ធភាព​បញ្ចុះលាមក​។ ក្រៅពី​រាគ ការ​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​អាច​បណ្ដាល​ឱ្យ​អ្នក​ជួប​ប្រទះ​អាកា​រៈ​ញ័រ​ទ្រូង ឈឺក្បាល និង​ថប់​បារម្ភ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។

២. ការ​ប្រើប្រាស់​ជាតិ​ផ្អែម​សិប្ប​និ​ម្មត្តិ

ជាតិ​ផ្អែម​សិប្ប​និ​ម្មត្តិ​ដូច​ជា sorbitol និង mannitol គឺ​អាច​បណ្ដាល​ឱ្យ​រាគ​។ ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​និង​ផលិត​គ្មាន​ជាតិ​ស្ករ​ច្រើ​ណាស់​មាន​ផ្ទុក​ជាតិ​ផ្អែម​សិប្ប​និ​ម្មត្តិ sorbitol និង mannito​។ ដូច្នេះ​ការ​ពិនិត្យ​មើល​ផ្លា​ក​សញ្ញា​និង​អាន​ព​ត៌​មាន​លើ​សំបក​ផលិតផល​ស្ករ​សិប្ប​និ​ម្មត្តិ គឺជា​រឿង​ចាំបាច់​។

៣. ការ​ទទួលទាន​ថ្នាំ​សម្រក​ទម្ងន់

ថ្នាំ​សម្រក​ទម្ងន់​ភាគច្រើន​ដែល​ដាក់​លក់​លើ​ទីផ្សារ​មាន​ផ្ទុក​សារធាតុ laxatives ដែល​មាន​ឥទ្ធិពល​បណ្ដាល​ឱ្យ​រាគ​។ ម្យ៉ាងវិញទៀត​ការ​ទទួលទាន​ថ្នាំ​សម្រក​ទម្ងន់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ជាតិ​ខ្លាញ់​ដែល​លើស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រួម​បញ្ចូល​ទាំង​ជាតិ​ទឹក​ផង​ដែរ​។

៤. ក្រៀមក្រំ​មិន​សប្បាយចិត្ត​ពេក

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ពោះវៀន​មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​នឹង​ខួរក្បាល? ដូច្នេះ​ប្រសិនបើ​អ្នក​ក្រៀមក្រំ​មិន​សប្បាយចិត្ត​ពេក​នោះ​អាកា​រៈ​រាគ​អាច​នឹង​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​។

បញ្ហា​នេះ​វា​ពាក់ព័ន្ធ​នឹង​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន​ប្រសិនបើ​មាន​កម្រិត​ទាប គឺ​អាច​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​។ ហើយដោយ​សារ​ខួរក្បាល​មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​នឹង​ពោះវៀន​នោះ​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន​អាច​ជះ​ឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។ ស្ត្រេ​ស​និង​បញ្ហា​ថប់​បារម្ភ​ក៏​អាច​បណ្ដាល​ឱ្យ​អ្នក​រាគ​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​អ័រម៉ូន​ស្ត្រេ​ស cortisol ត្រូវ​បាន​ផលិត​៕ ប្រភព ៖ Health.com.kh