ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​មេរៀន​សំខាន់​ជាងគេ​បំផុត​សម្រាប់​នាយក​ប្រតិបត្តិ​របស់ Facebook

3 ឆ្នាំ មុន

យោង​ទៅ​តាម​លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerbeg) ដែល​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​ថា អ្នកដឹកនាំ​ល្អជា​អ្នក​ដែល​ផ្តល់​គោ​បំណង​ច្បាស់លាស់​ដល់​អ្នក​ដទៃ…

យោង​ទៅ​តាម​លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerbeg) ដែល​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​ថា អ្នកដឹកនាំ​ល្អជា​អ្នក​ដែល​ផ្តល់​គោ​បំណង​ច្បាស់លាស់​ដល់​អ្នក​ដទៃ ។ វា​ជា​មេរៀន​សំខាន់​មួយ​ដែល​លោក​បាន​រៀនសូត្រ​ពេល​ដែល​លោក​បាន​ក្លាយជា​នាយក​ប្រតិបត្តិ​របស់ Facebook ។

លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​រៀន​ពី​វា​ក្នុង​កំឡុង​ពេល​ដែល Facebook ជួប​ប្រទះ​នូវ​បញ្ហា​ធំ​មួយ ។ លោក​បាន​និយាយ​ប្រាប់​ដល់​និស្សិត Havard កាលពី​ឆ្នាំ ២០១៧ ថា «​គ្រាន់តែ​មាន​គោលបំណង​ម្នាក់ឯង​គឺ​មិន​គ្រប់គ្រាន់​ទេ​។ អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​គោលបំណង​ដែរ​» ។លោក​បាន​បង្កើត Facebook នៅ​អាយុ ១៩ ឆ្នាំ ឬ​ពេល​ដែល​លោក​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ Harvard ។ ជា​លទ្ធផល លោក​បាន​ចាក​ចេញពី​សាលារៀន​និង​ផ្តោត​ស្មារតី និង​កម្លាំង​លើ​ក្រុមហ៊ុន ។

លោក​បាន​ប្រាប់​ដល់​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​នោះ​ថា ក្តី​សង្ឃឹម​របស់ខ្ញុំ​គឺ​មិនមែន​បង្កើត​ក្រុមហ៊ុន​មួយ​ទេ តែ​ដើម្បី​ចូលរួម​ជះ​ឥទ្ធិពល ។ ហើយ​ក្នុង​ពេល​ដែល​មនុស្ស​ចាប់ផ្តើម​ចូលរួម​មក​ជួយ​ពួក​យើង ខ្ញុំ​ក៏​សន្មត់​ថា​ពួក​គេ​ក៏​ខ្វល់ខ្វាយ​ដែរ ដូច្នេះ​ខ្ញុំ​មិន​ដែល​បកស្រាយ​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​ពួក​យើង​កសាង​ទេ ។

ពេល​ដែល Yahoo ចង់​ទិញ Facebook លោក​បាន​បដិសេធ និង​ផ្តោត​ស្មារតី​លើ​ការ​បង្កើត​ចំណុច​ថ្មី​ៗ​លើ Facebook ដែល​ជួយ​ត​ភ្ជាប់​មនុស្ស​ទៅ​វិញ ។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​នោះ ក្រុម​គ្រប់គ្រង​ទាំងមូល​បាន​ចាក​ចេញពី Facebook ហើយ​ទីប្រឹក្សា​ម្នាក់​របស់​លោក​បាន​ប្រាប់​ថា​លោក​នឹង​សោកស្តាយ​នឹង​ការ​សម្រេចចិត្ត​មិន​លក់​ក្រុមហ៊ុន ។

ពេល​នោះ​ទើប​លោក​ប្រទះ​ឃើញ​ថា វា​ជា​កំហុសឆ្គង​របស់​លោក​ផ្ទាល់​ដែល​លោក​មិន​បាន​បកស្រាយ​ប្រាប់​បុគ្គលិក និង​សមាជិក​ក្រុម​របស់​លោក​ពី​គោលបំណង​នៃ​ការ​ចាប់ផ្តើម​ក្រុមហ៊ុន និង​អ្វី​ដែល​លោក​ចង់​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ