ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាស​ធាតុ​ត្រជាក់​ថ្ងៃ​២​ដល់​៥​ធ្នូ តំបន់​ភ្នំ​-ខ្ពង់​រាប​ភាគ​ខាង​ជើង និង​ឦសាន​ត្រជាក់​ខ្លាំង​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​អាកាសធាតុ​ដែល​ចុះ​ត្រជាក់​រហូត​ដល់​១៣​អង្សា ទៅ​១៦​អង្សា ចាប់ពី​ដើមខែ​ធ្នូ​ទៅ ។

រាជធានី​ភ្នំពេញ ៖ កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​អាកាសធាតុ​ដែល​ចុះ​ត្រជាក់​រហូត​ដល់​១៣​អង្សា ទៅ​១៦​អង្សា ចាប់ពី​ដើមខែ​ធ្នូ​ទៅ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​២៤ វិច្ឆិកា បានឱ្យ​ដឹង​ថា តាម​ការ​ព្យាករណ៍ នៅ​ថ្ងៃ​ទី​២ ធ្នូ ខាង​មុខ​នេះ ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​សុ​ី​បេ​រី នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង​មក​លើ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ។

សេចក្តីជូនដំណឹង​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ស្ថានភាព​ធាតុអាកាស​ចុះ​ត្រជាក់ នឹង​កើត​មាន​ពី​ថ្ងៃ​ទី​២ ធ្នូ ដល់​ថ្ងៃ​ទី​៥ ធ្នូ ដោយនៅ​តំបន់​ភ្នំ តំបន់​ខ្ពង់រាប​ខាងជើង និង​ភាគ​ឦសាន រួម​មាន​ខ្នងភ្នំ​ដងរែក ខេត្តឧត្តរមាន​ជ័យ ខេត្តព្រះវិហារ មណ្ឌលគិរី រតនគិរី នឹង​មាន​សីតុណ្ហភាព​អប្បបរមា​១៣​អង្សា ទៅ​១៦​អង្សា ។ ចំណែក​ខេត្ត​ដទៃ​ទៀត​មាន​សីតុណ្ហភាព​ពី​១៦​អង្សា​ទៅ​១៩​អង្សា វាលទំនាប​មាន​សីតុណ្ហភាព​ពី​១៩​អង្សា​ទៅ​២២​អង្សា រីឯ​តំបន់​មាត់សមុទ្រ​មាន​ពី​២២​អង្សា​ទៅ​២៤​អង្សា ។ ខាងក្រោម​នេះ គឺជា​សេចក្តីជូនដំណឹង​ស្តី​ពី​ធាតុអាកាស​ចុះ​ត្រជាក់​ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ និង​ចុះហត្ថលេខា ដោយ​លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ ៖