អ្នកជិះកង់ជាជនជាតិអឺរ៉ុប៧នាក់ត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី២៣ មីនា នៅភាគខាងកើតលីបង់។ ព័ត៌មានច្បាស់លាស់អំពីការចាប់ពង្រត់ពួកគេនៅតែជាអាថ៌កំបាំង។
អ្នកជិះកង់ទាំងនេះដែលមកពីប្រទេសស៊ីរីបានឆ្លងកាត់ព្រំដែនលីបង់នាវេលាម៉ោង១៤ម៉ោងក្នុងស្រុក។ ពួកគេមកពីស៊ីរីឆ្លងកាត់ចំណុចត្រួតពិនិត្យម៉ាស្នាអា ហើយត្រូវចាប់ពង្រត់ដាក់ក្នុងរថយន្តបឺសធុនតូចចំនួន២គ្រឿង និងរថយន្តមែរសឺដេសមួយគ្រឿងនៅជិតតំបន់ឧស្សាហកម្មសាហ៍ឡេ។ ពួកគេអាចមានសញ្ជាតិអ៊ុយក្រែន និងអេស្តូនី។ អត្តសញ្ញាណប័ណ្ណអ៊ុយក្រែនមួយត្រូវបានរកឃើញនៅកន្លែងចាប់ពង្រត់ រួមទាំងកង់ទាំងឡាយ។ កងកំម្លាំងសន្តិសុខកំពុងតែធ្វើការសើុបអង្កេត។
អ្នកទេសចរប៉ូឡូញ២នាក់ត្រូវចាប់ពង្រត់កាលពីឆ្នាំទៅមិញនៅបេកាអា តែពួកគេក្រោយមកបានត្រូវដោះលែងវិញពេលកងកម្លាំងសន្តិសុខបាញ់ប្រហារលើពួកអ្នកចាប់ពង្រត់នៅត្រង់បារ៉ាស់តាមផ្លូវថ្នល់មួយ។ អ្នកចាប់ពង្រត់ម្នាក់បានត្រូវសម្លាប់ ៕
ចែករំលែកព័តមាននេះ