ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ប្រកបដោយ​ធម៌​៧​ប្រការ​ឈ្មោះ​ថា​ជា​អ្នក​ប្រាថ្នា​តិច

3 ឆ្នាំ មុន

ធម៌​៧​ប្រការ​នឹង​ជួយ​លើក​កិត្តិយស​អ្នកបួស​រូប​ណា​ដែល​ប្រតិបត្តិ ត្រឹមត្រូវ និង​បាន​ជាទី​គោរព​រាប់អាន​អំពី​សំណាក់​ប្រជា​ពុទ្ធបរិស័ទ​ទាំង​៨​ទិស​ដែល​ជា​អ្នក​ប្រាថ្នា​បុណ្យ ។ ធម៌​ទាំង​៧​ប្រការ​នោះ ១-​ជា​អ្នក​មិន​ប្រាថ្នា​លាភ​ហួសហេតុ ២-​មិន​ប្រាថ្នា​គ្រឿង​សក្ការៈ​យ៉ាង​ងប់ងុល ៣-​មិន​ប្រកាន់ខ្លួន មិន​ឆ្មើងឆ្មៃ ៤-​មាន​ហិរិ…

ធម៌​៧​ប្រការ​នឹង​ជួយ​លើក​កិត្តិយស​អ្នកបួស​រូប​ណា​ដែល​ប្រតិបត្តិ ត្រឹមត្រូវ និង​បាន​ជាទី​គោរព​រាប់អាន​អំពី​សំណាក់​ប្រជា​ពុទ្ធបរិស័ទ​ទាំង​៨​ទិស​ដែល​ជា​អ្នក​ប្រាថ្នា​បុណ្យ ។

ធម៌​ទាំង​៧​ប្រការ​នោះ ១-​ជា​អ្នក​មិន​ប្រាថ្នា​លាភ​ហួសហេតុ ២-​មិន​ប្រាថ្នា​គ្រឿង​សក្ការៈ​យ៉ាង​ងប់ងុល ៣-​មិន​ប្រកាន់ខ្លួន មិន​ឆ្មើងឆ្មៃ ៤-​មាន​ហិរិ មាន​សេចក្តី​ខ្មាស​បាប ស្គាល់​បុណ្យ​បាប ៥-​មាន​ឱត្តប្បៈ ស្លុត​ខ្លាច​នឹង​អំពើអាក្រក់ ៦-​មិន​មាន​សេចក្តី​ច្រណែនឈ្នានីស និង​៧-​មិន​មាន​សេចក្តី​កំណាញ់​ស្វិត ។

ធម៌​ទាំង​៧​ប្រការ​នេះ​មាន​ក្នុង​ភិក្ខុ​អង្គ​ណា ព្រះសង្ឃ​អង្គ​នោះ​ជា​អ្នក​ប្រាថ្នា​តិច រស់នៅ​ប្រកបដោយ​កិត្តិយស និង​បានជា​ទីស្រឡាញ់​រាប់អាន​អំពី​ជំនុំ​សង្ឃ រួម​នឹង​ពុទ្ធបរិស័ទ​គ្រប់​ទិស​ទី ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ