ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Liverpool លុតជង្គង់​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុរស​ស្បែក​ខ្មៅ George Floyd

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ​ទាំងអស់​ក្នុង​ក្រុម​ហង្ស​ក្រហម Liverpool បាន​នាំ​គ្នា​លុតជង្គង់​នៅ​កណ្តាល​រង្វង់​នៃ​ទីលាន​ប្រកួត​ក្នុង​កីឡដ្ឋាន Anfield របស់​ខ្លួន កាលពី​ថ្ងៃ​ច័ន្ទ ក្នុង​ន័យ​បង្ហាញ​អំពី​សាមគ្គីភាព​គ្នា​ជាមួយ​សកម្មភាព​មួយ ដែល​ត្រូវ​បាន​គេ​ហៅ​ថា…

ប្រទេស​អង់គ្លេស ៖ កីឡាករ​ទាំងអស់​ក្នុង​ក្រុម​ហង្ស​ក្រហម Liverpool បាន​នាំ​គ្នា​លុតជង្គង់​នៅ​កណ្តាល​រង្វង់​នៃ​ទីលាន​ប្រកួត​ក្នុង​កីឡដ្ឋាន Anfield របស់​ខ្លួន កាលពី​ថ្ងៃ​ច័ន្ទ ក្នុង​ន័យ​បង្ហាញ​អំពី​សាមគ្គីភាព​គ្នា​ជាមួយ​សកម្មភាព​មួយ ដែល​ត្រូវ​បាន​គេ​ហៅ​ថា «Black Lives Matter» ។

ក្នុង​នោះ​កីឡាករ​កំពូល​ៗ​របស់​ក្រុម​មួយ​នេះ រួម​មាន​កីឡាករ Virgil van Dijk, James Milner, Joe Gomez, Andrew Robertson និង Trent Alexander-Arnold បាន​បង្ហោះ​រូបភាព​ដូច​គ្នា​របស់​ក្រុម ដោយ​ភ្ជាប់​មក​ជាមួយ​ពាក្យ​ថា «​សាមគ្គីភាព​គឺជា​កម្លាំង​» ។

ការ​បង្ហោះ​សា​រលើប​ណ្តា​យ​ទំនាក់ទំនង​សង្គម Twitter ដែល​បញ្ចូល​ជាមួយ​ពាក្យ #blacklivesmatter គឺជា​សារ​ចុង​ក្រោយ នៃ​ការ​គាំទ្រ​ពី​សំណាក់​កីឡាករ​បាល់ទាត់ ចំ​ពេល​មាន​ភាព​វឹកវរ​នៅ​សហរដ្ឋអាមេរិក​។ បន្ទាប់​ពី​មរណភាព​របស់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​លោក George Floyd ដែល​បាន​បាត់បង់​ជីវិត អំឡុង​ពេល​ត្រូវ​ឃាត់ខ្លួន​នៅ​រដ្ឋ Minnesota សហរដ្ឋអាមេរិក ហើយ​ត្រូវ​មន្ត្រី​ប៉ូលិស​ស្បែក​សម្នាក់ បាន​ព្យាយាម​យក​ជង្គង់​សង្កត់ក​ជាប់ រហូត​ដល់​សន្លប់​បាត់បង់​ស្មារតី ហើយ​ក្រោយមក​ក៏​បាន​ដាច់ខ្យល់​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​កាលពី​ស​ប្តា​ហ៍​មុន ហើយ​បណ្តាល​ឱ្យ​មានការ​រីក​រាលដាល​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ទីក្រុង​ជា​ច្រើន របស់​សហរដ្ឋអាមេរិក ។

បុគ្គល​ល្បីល្បាញ អត្ត​ព​លិ​ក ជា​ពិសេស​កីឡាករ​បាល់ទាត់​ជា​ច្រើន មាន​ប្រតិកម្ម​ជុំវិញ​ហេតុការណ៍​នេះ ដែល​ត្រូវ​បាន​ពិភពលោក​មើលឃើញ​ថា ជា​ទ​ង្វើ​រើសអើង​ជាតិ​សាសន៍​សម្រាប់​ជនជាតិ​ស្បែក​ខ្មៅ​។

ជាក់ស្តែង​នៅ​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ Bundesliga របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ កីឡាករ Jadon Sancho ជាមួយ​និង Achraf Hakimi របស់​ក្រុម Borussia Dortmund និង​ខ្សែប្រយុទ្ធ Marcus Thuram របស់​ក្រុម Borussia Mönchengladbach រួម​ជាមួយ​ខ្សែបម្រើ Weston McKennie របស់​ក្រុម Schalke 04 បាន​បង្ហាញ​សកម្មភាព​ចូលរួម​តវ៉ា​រក​យុត្តិធម៌ ចំពោះ​ការ​បាត់​បង់ជីវិត​លោក George Floyd អំឡុង​ពេល​ការ​ប្រកួត​កាលពី​ស​ប្តា​ហ៍​មុន​៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ