ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយករណី​ទៀតហើយ! ព្រោះតែរឿងព្រំដី ប៉ងផ្តាច់ជីវិត​បុរសម្នាក់​

3 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គី​រី​វង់​​ឃាត់ខ្លួន ​រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​កាន់កា​រិ​យា​រិ​ល័យ​ព្រ​ហ្ម្ម​កំរិត​ធ្ងន់​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ខ​ណៈ​​ពេល​ដែល​ជនសង្ស័យ​ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុន​ប៉ង​​ម​នុស្សឃាត​ដោយ​ចេតនា​ផ្តើម​​ចេញ​ពី​រឿង​ទំនាស់​ព្រំប្រទល់​ដីធ្លី ។ ហេតុ​ការណ៍ខាងលើ​​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​៧និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែ ឧសភា ឆ្នាំ…

ខេត្ត​តាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គី​រី​វង់​​ឃាត់ខ្លួន ​រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​កាន់កា​រិ​យា​រិ​ល័យ​ព្រ​ហ្ម្ម​កំរិត​ធ្ងន់​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ខ​ណៈ​​ពេល​ដែល​ជនសង្ស័យ​ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុន​ប៉ង​​ម​នុស្សឃាត​ដោយ​ចេតនា​ផ្តើម​​ចេញ​ពី​រឿង​ទំនាស់​ព្រំប្រទល់​ដីធ្លី ។

ហេតុ​ការណ៍ខាងលើ​​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​៧និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ។

លោក​យ៉ុ​គ សា​រ៉ាត់ អ​ធិ​ការ​នគរបាល​ស្រុក​គី​រី​វង់​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ កែប ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​គង់ ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។​

លោកអធិការនគរបាល​ស្រុកគិរីវង់បានបន្ត​ថា មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ប៉ុនប៉ង​ធ្វើ​ឃា​ត​​ទៅ​លើ​ជន​រង​គ្រោះ​ ដោយ​​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​កង្វា​ខ្វា​ក្ដាម​ដង​ឈើ​​ប្រវែង​១,៦៧​ម៉ែត្រ បាន​វាយ នឹង​រឹត​កជន​រង​គ្រោះ​ បណ្ដាល​អោយ​រងរបួស​មាន​ស្នាម​ឆូត​លើ​ស្មា​ពី​ខាងក្រោយ​ទាំង​សងខាង ប៉ុន្តែ​ពេល​នោះ​ត្រូវ​បាន​អ្នក​ជិតខាង​​ជួយ​ចាប់​ទាញ​ចេញ​ទាន់ ទើប​ជន​រង​គ្រោះ​រួត​ផុត​ពី​គ្រោះថ្នាក់ ។

លោក​អធិការ​ស្រុក​គី​រី​វង់​បាន​បន្ត​ទៀត​ថា ករណី​ប៉ុនប៉ង​មនុស្សឃាត​ខាងលើ​នេះ​ បណ្តាល​មក​ពី​ទំនាស់​រឿង​ព្រំប្រទល់​ដី​នៅ​ជិត​គ្នា​ ដោយ​តែងតែមាន​ទំនាស់​នឹង​គ្នា​ជា​ញឹកញាប់​មក​ហើយ ។ ​ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ​បាន​​ឆ្លើយ​សារភាព​ថា​ ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប៉ង​​ផ្តាច់ជីវិត​ទៅ​លើ​ជនរ​ងរ​គ្រោះ​ប្រាកដ​មែន ។

នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌកំ​រិត​ធ្ងន់​ខេត្ត​បានអោយ​ដឹងផង​ដែរ​ថា ​នៅ​ពេល​នេះ​ ​សមត្ថកិច្ច​​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់​ ។

គួររំលឹកផងដែរថា​ ករណីខាងលើនេះ​ក៏ធ្លាប់​មានកើតឡើងនៅខេត្ត​កំពង់ធំដែរ ដោយ​ក្មួយប្រុស​​ទាញកាំបិតប៉័ងតោកាប់ឪពុកមា​ បណ្តាល​ឱ្យបាត់បង់ជីវិត បន្ទាប់ពី​មានទំនាស់ពាក្យសម្តីគ្នា​រឿងព្រំដីស្រែ ។ ​រឿង​ព្រំ​ដីស្រែ ក្មួយ​ប្រុស​ហ៊ាន​លើកដៃ​ប្រហារជីវិត​ឪពុកមា ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ