ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកាដាហ្វី ​សច្ចា​​សង​សឹក​​​ការ​វាយប្រហារ​​​របស់​ប្រទេស​​លោក​ខាងលិច

15 ឆ្នាំ មុន

ថ្លែង​តាមទូរទស្សន៍​​​រដ្ឋ លោកមូអាម៉ា កា​ដា​ហ្វី ​ថ្លែង​​ថា ធម្មនុញ្ញ​​​របស់​អង្គការ​សហប្រជា​ជាតិ​​​ផ្តល់​​សិទ្ធិ​ដល់​​លីប៊ី ដើម្បីការពារ​ខ្លួននៅ​​ពេល​មាន​សង្គ្រាម​​​ដោយ​លោកសច្ចា​​​ថា នឹង​សង​សឹក​ការ​​វាយប្រហារ​​របស់សម្ព័ន្ធ​​​​ភាព​ចម្រុះ​​​​របស់​អាមេរិក​ បារាំង និងអង់គ្លេសនោះ​ ។ លោកកាដាហ្វី ​ថ្លែង​ទៀត​ថា ​ឃ្លាំង​ស្តុក​​​សព្វា​វុធ​​របស់លីប៊ីនឹង​​​បើក​​ចំហ​ ដើម្បី​​យក​អាវុធ​​បំពាក់​​ឱ្យ​ពលរដ្ឋ​លីប៊ី ​​ចូលរួម​ទប់ទល់​​ការ​វាយ​ប្រហារ​​​​របស់ប្រទេស​​លោក​ខាង​លិច ។​

នៅក្នុងលិខិត​​​ដែលផ្ញើ​​​​ជូនប្រធា​នាធិបតី​​បារាំង លោកនីកូឡាស សាកូហ្ស៊ី ​និង​នាយក​រដ្ឋ​មន្ត្រី​​​​អង់គ្លេស​​​ លោក​ដេវីដ​ កាមេរ៉ុន ​​និងអគ្គ​លេខាធិការ​​អង្គការ​សហប្រជាជាតិ​ លោកបាន គីមូន លោក​​កាដាហ្វី ​បានចាត់ទុក​​វិធានការ​​របស់​អង្គការ​​​សហប្រជាជាតិ​​ថាជា «​វិធានការ​​​គ្មាន​សុពល​ភាព» ពីព្រោះដំណោះស្រាយ​​​របស់ក្រុម​ប្រឹក្សា​​​សន្តិសុខ​​មិនអនុញ្ញាត​​​ឱ្យ​មាន​​អន្តរាគមន៍​​ក្នុងកិច្ច​​​​​ការ​ផ្ទៃ​ក្នុង​​របស់​លីប៊ី ដោយ​​​ប្រទេស​ផ្សេងៗ ។ ទោះបីជា​​បែបណា ពុំ​មាន​​ប្រភពណា​មួយ​​ឱ្យ​​ដឹង​ថា លោកកាដាហ្វី​​ កំពុង​លាក់ខ្លួន​​​នៅ​កន្លែង​ណា​​នោះទេ ៕