ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មន្ត្រីយោធា​​ម្នាក់​​​​​តាម​​អំណាច​តុលាការ​ពីបទ​បំផ្លិច​បំផ្លាញ​​​ទ្រព្យ​​សម្បត្តិ

15 ឆ្នាំ មុន

​ខេត្តកណ្តាល​ ៖ ​មន្ត្រីយោធា​ម្នាក់ត្រូវ​កម្លាំង​​កង​រាជអាវុធ​ហត្ថ​ខេត្ត​កណ្តាល​ចាប់ខ្លួន​​តាម​អំណាច​​​​សាលា​ដំបូង​ខេត្តកណ្តាល​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកដទៃ ​​​​កាលពី​រសៀល​ថ្ងៃទី​​​៩ មីនា វេលាម៉ោង​​​៤​និង​​៣០នាទី​នៅចំណុច​​ផ្ទះ​លេខ​​១៧៧ ផ្លូវលេខ​​៥៨៩​ សង្កាត់​បឹងកក់​​ទី​២ ខណ្ឌ​ទួល​គោក ។

មន្ត្រី​​យោធា​រូបនេះ​ឈ្មោះ​​សុខ ឫទ្ធី ភេទ​ប្រុស អាយុ​​​៤៦​ឆ្នាំ មុខរបរ​​ជាយោធា នៅទីចាត់​ការ​​​បច្ចេកទេស​​ និងសម្ភារ​​នៃ​អគ្គ​​បញ្ជា​ការ​​កង​ទ័ព​​ ស្នាក់នៅផ្ទះលេខ​​១៧៧ ផ្លូវលេខ​​​៥៨៩​សង្កាត់​បឹង​​កក់​​២ ខណ្ឌទួលគោក ​រាជធានី​
ភ្នំពេញ ​។ ការចាប់ខ្លួន​​មន្ត្រី​​យោធា​​​ម្នាក់​នេះ​ធ្វើ​ឡើង​​តាមដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​​លេខ​​១២៣ ចុះ​ហត្ថ​លេខា​​ដោយលោក​​អ៊ិន ​វ៉ាន​វិបុល ​ចៅក្រម​​ស៊ើប​សួរ​​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល ​ក្រោម​​បទ​ចោទប្រកាន់​​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​​​អ្នក​ដទៃ​​ ប្រព្រឹត្ត​​​នៅភូមិ​​ព្រែកតា​តិន ឃុំ​ស្វាយ​ប្រទាល ស្រុក​​ស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី​​២៦ មីនា ​​២០០៩ ។ ​

ប្រភព​ពី​មន្ត្រី​​កងរាជអាវុធហត្ថ​​​ខេត្ត ​​បាន​ឱ្យ​​ដឹង​​ថា មន្ត្រីយោធា​ម្នាក់​នេះ​បានបំផ្លិច​បំផ្លាញ​​​របង​​អ្នក​ដទៃ​ដែលមានព្រំ​ប្រទល់​​ជាប់គ្នា ក្រោយ​​​មកភាគី​ម្ខាងទៀតបានប្តឹង​​មក​សាលា​ដំបូង​​ខេត្តកណ្តាល​​២ដង​រួចមកហើយ ​តែ​មន្ត្រី​​យោ​ធា​​​ម្នាក់​នេះ​គេចខ្លួន​រហូត​ មិនព្រម​​ទទួល​ខុស​ត្រូវ​​ និងចូល​​ខ្លួន​មក​តុលាការ​ដើម្បី​ដោះស្រាយ​ឡើយ ​ទើប​ឈាន​​​ដល់​​​ចេញ​ដីកា​ចាប់ខ្លួន​នៅ​ថ្ងៃទី​​​៩ មីនា ​២០១១ នេះ ៕