ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្តី​ពី​រូប​ព្រះ​​គោ​​ទុក​ក្នុង​ផ្ទះ​ ច្បាស់​​​ជា​ភ្ញាក់​​ផ្អើល​​ចំពោះ​អ្នក​មាន​ជំនឿ​​បារមី​​ព្រះ​គោ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ពេល​ប្រទះ​ឃើញ​បដិមា​ព្រះ​គោ​ដំបូង ភ្លាម​ៗ​គិត​ថា​យក​ទៅ​ផ្ទះ​ដើម្បីនាំ​លាភ សេច​ក្តីសុខ ត្រជាក់ត្រជំ​ដល់​គ្រួសារតែ​បែរជា​នាំ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ធ្វើ​ឲ្យ​គ្រួសារ​កសិករ​ម្នាក់ ទៅ​ជា​មាន​ភាព​រវើរវាយ ទាំង​ប្រពន្ធ​និង​កូន ដែល​អ្នក​ភូមិ​និយាយ​ថា…

ខេត្តព្រះវិហារ ៖ នៅ​ពេល​ប្រទះ​ឃើញ​បដិមា​ព្រះ​គោ​ដំបូង ភ្លាម​ៗ​គិត​ថា​យក​ទៅ​ផ្ទះ​ដើម្បីនាំ​លាភ សេច​ក្តីសុខ ត្រជាក់ត្រជំ​ដល់​គ្រួសារតែ​បែរជា​នាំ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ធ្វើ​ឲ្យ​គ្រួសារ​កសិករ​ម្នាក់ ទៅ​ជា​មាន​ភាព​រវើរវាយ ទាំង​ប្រពន្ធ​និង​កូន ដែល​អ្នក​ភូមិ​និយាយ​ថា អ្នក​ចូល​រូប ឬ​អ្នកតា​ប្រកាន់ ។

ឧត្តមសេនីយ៍ ឆ​យ បូ​រិ​ន នាយសេនាធិការដ្ឋា​ន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបានឱ្យ​ដឹង​ថា ដំបូង​ឡើយ​បដិមា​ព្រះ​គោ​នេះ ត្រូវ​បាន​កសិករ ឈ្មោះ សូ​យ ធឿ​ន អាយុ​៦០​ឆ្នាំ នៅ​ឃុំ​យាងស្រុក​ជាំ​ក្សាន្ត ប្រទះ​ឃើញ​មាន​សភាព​ឆែប​កន្ទុយដែល​សង្ស័យ​ត្រូវ​ភ្ជួរ​ដី​ប៉ះ​កាលពី​ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ ។ ការ​ប្រទះ​ឃើញ​នេះ គឺ​ខណៈគាត់​ដើរ​រក​ផ្សិត​ប៉ក់ នៅ​ចំណុច​ជញ្ជាំង ស្ថិត​ក្នុងភូមិ​យាង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ។

ក្រោយ​ពី​ប្រទះ​ឃើញ កសិករ​រូប​នេះ​ក៏​បានយក​បដិមា​ព្រះ​គោ​មក​តម្កល់​ទុក​នៅ​ក្នុងផ្ទះ ក្នុង​បំណង​ទុក​គោរព​បូជា​បារមី​ខ្លាំងពូកែ​របស់​ព្រះ​គោ ផ្ទុយ​ទៅ​វិញ បែរជា​ធ្វើ​ឱ្យ​ប្រពន្ធ​កូន​មាន​សភាព​ក្តៅ​ក្រហល់ក្រហាយ​នៅ​មិន​សុខ ។ តាម​ជំនឿ​អ្នក​ភូមិ​ថា បារមី​ព្រះ​គោ​ចូល​រូប ជាន់​កូន​ប្រពន្ធ​កសិករ​ខាងលើ​ឲ្យ​នៅ​មិន​សុខ ដែល​អ្នក​ភូមិ​នៅ​ទីនោះ​តែង​និយាយ​ថា អ្នកតា​ឬ​បារមី​ព្រះ​គោ​ប្រកាន់ ។

ដោយ​មាន​អាការ​បែប​នេះ កសិករ​រូប​នោះ ក៏បាន​ធ្វើ​ពិធី​សុំ​ខមាទោស​បារមី​ព្រះ​គោ ហើយ​យក​បារមី​ព្រះ​គោ​ទៅ​តម្កល់​ទុក​នៅ​កន្លែង​ដើម ទើប​ប្រពន្ធ​និង​កូន​មាន​សភាព​ប្រក្រតី​វិញ ។បន្ទាប់​មក កសិករ សូរ ធឿ​ន ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ទៅ​ពិនិត្យ និង​យក​ទៅ​រក្សា​ទុក តែ​នៅ​ពេល​ល​កសិករ​នោះ​យក​បដិមា​ព្រះ​គោ​ទៅ​តម្កល់​នៅ​កន្លែង​ដើម បែរជា​មាន​ពលរដ្ឋ​ផ្សេង​ទៀត ទៅ​យក​បន្ត​មក​ទុក​ក្នុង
គោលបំណង​ផ្សេង ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ នគរបាល​ស្នងការដ្ឋាន​ខេត្ត បាន​ដាក់​ផែនការ​ដល់​នគរបាលស្រុក​ជាំ​ក្សាន្ត ឲ្យ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ និង​ណែនាំ​ដល់​អ្នក​ដែល​យក​បដិមា​នេះ​បន្ត​ពី​ក​សិករ​ឈ្មោះ សូរ ធឿ​ន ឲ្យ​ចេញ​មុខ និង​យក​បដិមានោះ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​រក្សា​ទុក ដោយមិន​យកទោស​ពៃរ៍​អ្វី​ឡើយ ។

លុះ​មក​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ កសិករ​ឈ្មោះ លាក់ ជាតិ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ដែល​ប្រទះ​ឃើញ​បដិមា​ខាងលើ និងជា​អ្នក​ដែល​បាន​យក​បដិមា​ព្រះ​គោ​បន្ត​ទៅ​នោះ ក៏​បាន​យក​បដិមា​នេះ​មក​ប្រគល់​ឱ្យ​នគរបាល​ស្រុក​ជាំ​ក្សាន្ត ទាំង​យប់​ដើម្បី​រក្សា​ទុក ។

សូម​បញ្ជាក់​ថា បដិមា​ព្រះ​គោ​ដែល​ប្រទះឃើញ​នេះ មាន​ទំហំ​៥០​សង្ទីម៉ែត្រ ទទឹង​២០ស​ង្ទី​មែ​ត្រ និង​មាន​កម្ពស់​៣០​សង្ទីម៉ែត្រ តែ​មិន​ទាន់​ដឹង​ថា កសាង​ឡើង​នៅ​ក្នុង​សតវត្សរ៍​ទី​ប៉ុន្មាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ