ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​កាត់ដេរ ហ្គ្រេ​ត យូ​ញៀន ដួល​សន្លប់​៧​នាក់ ដោយសារ​ពុល​ផ្សែង​ម៉ាស៊ីន​បូម​ខ្សាច់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ ហ្គ្រេ​ត យូ​ញៀន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ចំនួន​៧​នាក់បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង៩​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ​វិច្ឆិកា ​២០១៤ ដោយ​សារ​​ពុល​ផ្សែង​ម៉ាស៊ីន​បូម​ខ្សាច់ ដែល​មាន​ការដ្ឋាន​​​នៅ​ក្បែរ​រោងចក្រ​នោះ ហើយ​បញ្ឆេះ​ម៉ាស៊ីន​បង្ក​ឲ្យ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចូល​រោងចក្រ ។

ចំពោះ​កម្មការិនី​ទាំង​៧​រូប ដែល​ទទួល​រង​ការ​ពុល​ខាងលើ​នេះត្រូវ​បាន​សមត្ថកិច្ច​សហការ​ជាមួយ​តំណាង​រោងចក្រចេញ​អន្តរាគមន៍​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ ដោយ​មិន​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​​ជីវិត​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាននៅ​កន្លែង​កើតហេតុបាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ពុល​របស់​កម្មករ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ការដ្ឋាន​បូម​ខ្សាច់ដ៏​ធំ​មួយ​កន្លែង​នៅ​ជិត​ទីតាំង​រោងចក្របាន​ធ្វើ​សកម្មភាព​បញ្ឆេះ​ម៉ាស៊ីន បណ្តាល​ឲ្យ​ផ្សែង​ម៉ាស៊ីនភ្លើងហុយ​ចូល​ទៅ​ក្នុង​បរិវេណ​រោងចក្រប៉ះពាល់​ដល់​បរិស្ថាន​របស់​កម្មករ កម្មការិនី ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នក​ដួល​សន្លប់ ហើយ​ករណី​នេះ​ក៏​មិនមែន​ទើបតែ​ជា​លើក​ទី​មួយ​​ដែរ ដូច្នេះ​មន្ត្រី​នៃ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ គួរ​មាន​វិធានការ​ទប់ស្កាត់ជាមួយ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​កម្មករ​ កម្មការិនី ជាក់ស្តែង​ដូច​ជា​ករណី​ខាងលើ​នេះ​ជាដើម ៕ ​