ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ម្នាក់​រក​ចំណូល​ច្រើន​ជាងគេ​លើ​លោក តែ​មិនមែន Ronaldo និង Messi

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ Roger Federer បាន​ក្លាយជា​កីឡាករ​វាយ​កូន​បាល់ (Tennis) ដំបូង​គេ ដែល​ឈរ​លើ​កំពូល​តារាង​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​អា​មេ​រិ​ក Forbes ក្នុង​នាម​ជា​អត្ត​ព​លិ​ករក​ចំណូល​បាន​ច្រើន​ជាងគេ​លើ​លោក​ក្នុង​ឆ្នាំ…

សហរដ្ឋអាមេរិក ៖ Roger Federer បាន​ក្លាយជា​កីឡាករ​វាយ​កូន​បាល់ (Tennis) ដំបូង​គេ ដែល​ឈរ​លើ​កំពូល​តារាង​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​អា​មេ​រិ​ក Forbes ក្នុង​នាម​ជា​អត្ត​ព​លិ​ករក​ចំណូល​បាន​ច្រើន​ជាងគេ​លើ​លោក​ក្នុង​ឆ្នាំ ២០២០ ដោយ​ឈរ​លើ​កីឡាករ​បាល់ទាត់ Cristiano Ronaldo និង Lionel Messi ។

កីឡាករ Roger Federer

សូម​រំលឹក​ជូន​ថា​កីឡាករ Tennis សញ្ជាតិ​ស្វី​ស​វ័យ ៣៨​ឆ្នាំ​ខាងលើ បាន​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៥ កាលពី​ឆ្នាំ​មុន​ដោយ​រក​ចំណូល​បាន ៩៣,៤​លាន​ដុល្លារ​។ ខណៈ​ដែល​បច្ចុប្បន្ន​រូបគេ​រកបាន​រហូត​ដល់ ១០៦,៣​លាន​ដុល្លារ ។

កីឡាករ Cristiano Ronaldo

ងាក​មក​កាន់​ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម​សេះបង្កង់ Juventus រកបាន ១០៥ លាន​ដុល្លារ ស្រប​ពេល​ខ្សែប្រយុទ្ធ Lionel Messi រកបាន ១០៤​លាន​ដុល្លារ ហើយ​និង​ខ្សែប្រយុទ្ធ Neymar Jr របស់​ក្រុម PSG រកបាន ៩៥,៥​លាន​ដុល្លារ ខណៈ​ដែល​កីឡាករ​បាល់បោះ​អា​មេ​រិ​ក LeBron James រកបាន ៨៨,២​លាន​ដុល្លារ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​កំពូល​ទាំង ៥ ។

កីឡាករ Lionel Messi

ដោយឡែក​កីឡាការិនី​វាយ​កូន​បាល់​ជប៉ុន Naomi Osaka បាន​ក្លាយជា​អត្ត​ព​លិ​ក​ស្ត្រី​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​ក្នុងឆ្នាំនេះ ។ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី ២៩ នៅ​ក្នុង​បញ្ជី​ដោយ​រកបាន ៣៧,៤​លាន​ដុល្លារ ។ ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ករក​ចំណូល​បាន​ច្រើន​ជាងគេ​លើ​លោក​ទាំង​១០ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទស្សនាវដ្តី Forbes កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​៖

កីឡាករ Neymar Jr

1-​​Roger Federer ($106.3 Million), 2-​Cristiano Ronaldo ($105 Million), 3-​ ​Lionel Messi ($104 Million), 4-​​Neymar Jr ($95.5 Million), 5-​​LeBron James ($88.2 Million), 6-​​Stephen Curry ($74.4 Million), 7- ​Kevin Durant ($63.9 Million), 8-​​Tiger Woods ($62.3 Million), 9-​Kirk Cousins ($60.5 Million) និង​
10- ​Carson Wentz ($59.1 Million) ៕​

កីឡាករ LeBron James
កីឡាការិនី​ Naomi Osaka

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ