ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មករ​ កម្ម​ការ​នី​រោងចក្រ ANG ពីរ​នាក់​ដួល​សន្លប់​បន្តបន្ទាប់​គ្នា

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ កម្មករ ​កម្ម​ការ​នី​រោងចក្រ ANG ពីរ​នាក់​បាន​ដួល​សន្លប់​បន្តបន្ទាប់​គ្នា បន្ទាប់​ពី​ចូល​ធ្វើការ​បាន​ប្រហែល១​ម៉ោង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​ប្រមាណ​ជា៨​ និង៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ វិច្ឆិកា ​២០១៤ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេងស្ថិត​ក្នុងភូមិ តា​ប៊ិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សម្តី​របស់​បុរស​​ជា​ប្តី​របស់​កម្ម​ការ​នី​ម្នាក់​ដែល​បាន​ដួល​សន្លប់​បានឱ្យ​ដឹង​ថា​ ប្រពន្ធ​របស់​គាត់​ឈ្មោះ ពេជ្រ ថេ​ន អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ANG រស់នៅ​ក្នុងភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ប្រពន្ធ​របស់​គាត់​បាន​ប្រាប់​គាត់​ថា​ ឈឺក្បាល​ពី​បី​ថ្ងៃ​មក​ហើយ មិន​ដឹង​​មូលហេតុ​អ្វី​នោះ​ទេ តែ​ដោយសារ​គាត់​គិត​ថា ​ប្រហែលជា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ​នោះ​ប្រពន្ធ​របស់​គាត់​នៅ​តែ​បន្ត​មក​ធ្វើការ​ដូច​ធម្មតា​ដោយ​មិន​បាន​ដាក់​ពាក្យសុំ​ច្បាប់​នោះ​ឡើយ ។

មុន​ពេល​កើតហេតុ ប្រពន្ធ​របស់​គាត់​កំពុងធ្វើការ​សុខ​ៗ​ស្រាប់តែ​នាង​ដួល​សន្លប់​តែ​ម្តង​ទៅ ហើយ​ខាង​រោងចក្រ​ក៏​បាន​ទំនាក់ទំនង​ទៅ​ខាង​រថ​យន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​ជី​ភូ​មក​ដឹក​ភ្លាម​ៗ​ផង​ដែរ ។ ដោយឡែក​កម្មករ​ម្នាក់​ផ្សេង​ទៀត​មានឈ្មោះ សោម សា​ខន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ANG មាន​ទីលំនៅ​ក្នុងភូមិ​ខ្ជាយ ឃុំ​រមែង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ត្រូវ​បាន​រថ​យន្ត​​សង្គ្រោះ​ខាង​មន្ទីរពេទ្យ​ជី​ភូ​ដឹក​មក​សង្គ្រោះ​ដែរ ដោយសារ​តែ​នៅ​សុខ​ៗ​គាត់​ក៏​ចុកពោះ​ដោយ​មិនដឹង​មូលហេតុ ។

គួរ​រំលឹក​ថា​ ​កម្មករ​ កម្ម​ការ​នី​តែងតែ​ដួល​សន្លប់​ជា​ញឹកញាប់​នៅ​តាម​បណ្តា​រោងចក្រ​នៅ​ក្នុង​ខេត្តស្វាយរៀង ភាគច្រើន​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា​ការ​សម្រាក​មិន​គ្រប់គ្រាន់ បរិភោគ​អាហារ​មិន​មាន​ជីវជាតិ និង​កង្វះ​អនាម័យ ព្រមទាំង​កត្តាបរិស្ថាន​មួយ​ចំនួន​ផង​ដែរ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព