ខេត្តស្វាយរៀង ៖ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកំពង់រោទិ៍ មានការត្អូញត្អែអំពីផលរបរលក់ដូររបស់ពួកគាត់មានការថយចុះអតិថិជនលក់មិនសូវដាច់ ចាប់តាំងពីមានជំងឺកូវីដ-១៩ ។ ប្រជាពលរដ្ឋ ហាក់នៅតែមិនទាន់មកផ្សារទិញទំនិញសំលៀកបំពាក់ គ្រឿងសំអាងដូចកាលពីមុននោះទេ ប៉ុន្តែគ្រឿងបរិភោគបន្លែ ត្រី សាច់ ប្រហុក ផ្អក គឺលក់ដាច់ធម្មតា។
ការត្អូញត្អែនេះពីអាជីវករ គិតត្រឹមព្រឹកថ្ងៃទី៣០ ឧសភា នេះ នៅផ្សារកំពង់រោទិ៍ ស្ថិតនៅភូមិស្វាយអា
ណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ បើតាមលោកសឿ សន ប្រធានផ្សារកំពង់រោទិ៍បានឲ្យដឹងថា ផ្សារកំពង់រោទិ៍មានតូបលក់គ្រឿងទេស លក់សំលៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសំអាង និងសម្ភារសិក្សា និងសម្ភារប្រើប្រាស់សរុបចំនួន៤៥តូប។
តូបលក់សាច់ជ្រូក១តូប តូបលក់សាច់គោ១តូប តូបលក់មាន់ទា១តូប តូបលក់ត្រី១តូប ក្រៅពីនេះ គឺលក់បន្លែត្រីសាច់ជាលក្ខណៈចលត្រ័ (កញ្ច្រែង កញ្ជើ ល្អី)ច្រើនតិចទៅតាមប្រជាពលរដ្ឋរកបានយកមកលក់។ហើយប្រជាពលរដ្ឋលក់ដូរ ម្ហូប បន្លែត្រីសាច់ តាមកញ្ជើល្អីនេះគឺលក់តែពេលព្រឹកត្រឹមម៉ោង១០ព្រឹកគឺឈប់លក់ហើយអ្នកស្រុកគេហៅថា ផ្សារក្រមួន ថ្ងៃក្តៅគឺបាត់អស់ហើយ។ម្យាងផ្សារកំពង់រោទ៍នេះ គឺតូច នៅជិតព្រំដែន មានអ្នកដឹកបន្លែត្រីសាច់តាមម៉ូតូ លក់តាមផ្ទះ ធ្វើឲ្យទីផ្សារមិនសូវមានអ្នកមកចូលផ្សារទិញ។
សូមបញ្ជាក់ផ្សារកំពង់រោទិ៍ ស្ថិតនៅទីប្រជំជននៃសាលា ស្រុកកំពង់រោទិ៍ បានកសាងឡើងនៅឆ្នាំ២០០៤ ក្រោមគម្រោងកែរលំអរហេដ្ឋារចនាសម្ពន្ធ័ជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពីដើមឡើយផ្សារកំពង់រោទ៌ស្ថិតនៅ ជិតមាត់ព្រែក គៀកព្រំដែនកម្ពុជា-វៀតណាមខាងកើតផ្សារបច្ចុប្បន្នចម្ងាយប្រមាណ១គីឡូម៉ែត្រដោយផ្សារកំពង់រោទិ៍ចាស់តូចចង្អៀតទើបអាជ្ញាធរមកកសាងផ្សារកំពង់រោទិ៍ថ្មីនេះ នៅជាប់ផ្លូវជាតិនិងជាទីប្រជុំជនសាលាស្រុកកំពង់រោទ៌ងាយស្រួលប្រជាពលរដ្ឋចូលមកលក់ដូរ និងទិញទំនិញ។
ទាក់ទិនករណីនេះដែរប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារកំពង់រោទ៌ក៏ដូចអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី សំណូមពរ សុំឲ្យអាជ្ញាធរ ស្រុក និងម្ចាស់ផ្សារកំពង់រោទ៌ រៀបចំដាក់ប្រពន្ធ័លូ បណ្តោះទឹកចេញ ដោយរដូវវស្សា មានភ្លៀងគឺមានដក់ទឹកនៅជំវិញបរវេណផ្សារ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ទីធ្លា ទាបជាងផ្សារនិងផ្ទះអ្នកស្រុក។
ចែករំលែកព័តមាននេះ