ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រ ២នាក់ប្តីប្រពន្ធត្រូវភ្លើងឆេះ ខណៈប្រពន្ធសង្គ្រោះបន្ទាន់ តែអកុសលប្តី

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ករណី​ឆេះ​រោង​សិប្បកម្ម​មួយ​នៅ​ស្រុក​ស្អាង កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​រោង​សិប្បកម្ម​របស់​ឈ្មោះ គ្រុឌ តៃ…

ខេត្តកណ្តាល ៖ ករណី​ឆេះ​រោង​សិប្បកម្ម​មួយ​នៅ​ស្រុក​ស្អាង កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​រោង​សិប្បកម្ម​របស់​ឈ្មោះ គ្រុឌ តៃ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជនជាតិ​ខ្មែរ ស្ថិត​នៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ ។

ជន​រង​គ្រោះ​ខាងលើ​មាន​០២​នាក់ ដែល​បាន​ស្លាប់​០១​ម្នាក់ និង​របួសធ្ងន់ ០១​ម្នាក់ ។ ទី​១- ឈ្មោះ ស្រ៊ិ​ន បូ​រិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ កម្មករ​រោងចក្រ (​ស្លាប់​) ។ ២-​ឈ្មោះ អឿ​ន សុខ​ហៀ​ង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ កម្មការិនី (​ប្រធាន​ផ្នែក​ដេរ​) ត្រូវជា​ប្ដី​ប្រពន្ធ អ្នក​ទាំង​២​មាន​ទីលំនៅ ភូមិ​ទួល​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល (​របួសធ្ងន់​) ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ងួ​ន សំអាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ វេលា​ម៉ោង​២២​និង​៣០​នាទី គាត់​កំពុង​នៅផ្ទះ​ដែល​មាន​ចម្ងាយ​ពី​រោង​សិប្បកម្ម​ប្រហែល​៣០​ម៉ែត្រ​បានឮ​សំឡេង​ផ្ទុះ​ចេញពី​ក្នុង​រោង​សិប្បកម្ម បន្ទាប់​មក​ខ្លួន​បានរ​ត់ទៅ​បង្ហើប​បង្អួច​រោង​សិប្បកម្ម​នោះ​មើលឃើញ​នៅ​ត្រង់​កុងតាក់​អគ្គី​ស​នី (​បា​រ៉ែត​ភ្លើង​) កំពុង​ឆ្លង​ចរន្ត​អគ្គី​ស​នី​បែក​ផ្កាភ្លើង​ឆេះ​ឆ្លង​រាលដាល​ដល់​ក្រណាត់​ដែល​នៅ​ក្បែរ​នោះ បណ្ដាល​ឲ្យ​ឆេះ​រោង​សិប្បកម្ម​ទាំងស្រុង​តែ​ម្ដង ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ និង​កម្លាំង​ប្រជា​ការពារ​ឃុំ​ក្រាំង​យ៉ូ​វ ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ និង​ប្រជា​ការពារ​ឃុំ​ស្អាង​ភ្នំ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ និង​ប្រជា​ការពារ​ឃុំ​ព្រែក​គយ ក្រុមប្រឹក្សា​ឃុំ​មេ​ភូមិ​គ្រូពេទ្យ​មណ្ឌល សុខភាព បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​ហៅ​រថយន្ដ​ពន្លត់អគ្គីភ័យ (​ឡានទឹក​) មក​ជួយ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង និង​កម្លាំង​សហការ​បាន​ធ្វើការ​គាស់​ទ្វារ​ទម្លុះ​ចូល​ទៅ​ស្វែងរក​ជន​រង​គ្រោះ ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​បានឃើញ​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​រោង​សិប្បកម្ម​នោះ​ក៏​ជួយ​សង្គ្រោះ​យក​ចេញ​មក​ក្រៅ​ធ្វើការ​សង្គ្រោះ​ជាបឋម និង​បន្ត​ស្វែងរក​ឈ្មោះ ស្រ៊ិ​ន បូ​រិ​ន​(​ប្ដី​) ឃើញ​ដួល​ស្លាប់​នៅ​បន្ទប់ទឹក​បាត់​ទៅ​ហើយ ។ បន្ទាប់​មក ក៏​បាន​ធ្វើការ​ពិនិត្យ​សាកសព​រក​ឃើញ​មាន​ស្នាម​ឆេះ​ខ្លោច​ពេញ​ខ្លួន និង​ត្រង់​កំភួនជើង​ទាំង​សងខាង ក្រៅពី​នោះ​ពុំ​បាន​រក​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទៀត​ឡើយ ។

ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ឈ្លក់ផ្សែង និង​រលាកភ្លើង​ធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​ស្លាប់ ។ ក្រោយ​ពី​ការ​ពិនិត្យ​រួច​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ