STAR GROW បញ្ចុះតម្លៃលើសពី ២០% ជាមួយនឹងគុណភាពខ្ពស់ដដែល


វាគឺមានគ្រោះថ្នាក់ណាស់ក្នុងការកាត់បន្ថយការប្រើប្រាស់ម្សៅទឹកដោះគោកូនរបស់អ្នកក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចដោយសារវីរុស Covid -19 ។

ដោយសារតែវិបត្តិវីរុស Covid -19 នៅពេលថ្មីៗនេះប្រជាជនបានកាត់បន្ថយចំណាយជាច្រើនលើសម្លៀកបំពាក់ ម្ហូបអាហារ និងមានច្រើនជាងនេះទៀត ។ មិនត្រឹមតែប៉ុណ្ណោះមានមនុស្សមួយចំនួនដើម្បីចង់កាត់បន្ថយចំណាយពួកគេក៏បានកាត់បន្ថយចំនួនបរិមាណម្សៅទឹកដោះគោរបស់កូនពួកគេ ។ ដោយសារបែបនេះហើយវាអាចធ្វើឲ្យកូនរបស់ពួកគេកង្វះអាហារូបត្ថម្ភ ។

បើយោងតាមអ្នករៀបចំកិច្ចសម្ភាសន៍របស់អ្នករៀបចំផែនការណ៍អាហារូបត្ថម្ភប្រចាំក្រុមហ៊ុនម្សៅទឹកដោះគោ Star Grow គឺលោក Lucas Ko បានឲ្យដឹងថា «កុមារពួកគេញ៉ាំតែទឹកដោះគោតែមួយមុខប៉ុណ្ណោះ ហើយ ៩០% នៃកោសិកាខួរក្បាលទាំងអស់ គឺវាមានការលូតខ្លាំងនៅក្នុងអំឡុងពេលដែលកុមារមានអាយុ ៣ឆ្នាំដំបូង ។ ដូច្នេះប្រសិនបើយើងមិនបានផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ នោះវានឹងរងផលប៉ះពាល់អាក្រក់ដល់ការអភិវឌ្ឍរបស់ខួរក្បាល ប្រព័ន្ធភាពស៊ាំ ការលូតលាស់ និងការបង្កជម្ងឺផ្សេងៗ….. វាគឺមានគ្រោះថ្នាក់ជាខ្លាំងនៅពេលដែលយើងកាត់បន្ថយបរិមាណក្នុងការប្រើប្រាស់ម្សៅទឹកដោះគោ ។ កុមារត្រូវតែញ៉ាំទឹកដោះគោឲ្យបានគ្រប់គ្រាន់តាមការណែនាំក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ » ។

«វាជាទួលនាទីរបស់ពួកយើងក្នុងការគិតគូពីសុខភាពរបស់កុមារ ដូច្នេះពួកយើងក៏បានសម្រេចចិត្តក្នុងការបញ្ចុះតម្លៃម្សៅទឹកគោដើម្បីសម្រួលដល់អ្នកម្តាយកុំឲ្យមានការកាត់បន្ថយចំណាយដ៏ចាំបាច់មួយនេះ ក៏ដូចជាចូលរួមប្រឆាំងនិងវិប្បត្តិសេដ្ឋកិច្ចក្នុងពេលមាន Covid -19 ។ ពួកយើងពិតជាសង្ឃឹមថា អាចជួយដល់គ្រួសារកម្ពុជាដោយការផ្គត់ផ្គង់ម្សៅទឹកដោះគោដែលមានគុណភាពខ្ពស់ក្នុងតម្លៃថោក» ។

តម្លៃនៅត្រឹមតែ ១០.៨ដុល្លារ ។ វាគឺមាតម្លៃថោកជាងគេនៅប្រទេសកម្ពុជាជាមួយសារធាតុផ្សំលើសពី ៣៥ប្រភេទ ។ ក្រុមហ៊ុនម្សៅទឹកដោះគៅ Star Grow បានចេញសេចក្តីប្រកាសថា នឹងកាត់បន្ថយប្រាក់ចំណាយលើការផ្សព្វផ្សាយ និងប្រាក់ចំណេញ ដើម្បីចូលរួមចំណែកជួយដល់គ្រួសារកម្ពុជារហូតដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការធូរស្បើយឡើងវិញពីវិប្បត្តិ ៕ អត្ថបទសហការ

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ