ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ថោះ ខាល កុរ រោង មមែ​លាភ​​​ធំ សំណាង​លើសគេ​ក្នុង​ខែ​ថ្មី

3 ឆ្នាំ មុន

យោង​តាម​គម្ពីរ​បកស្រាយ​ពី​ជោគជតារាសីរ​នៃ​ឆ្នាំ​ទាំង​១២ ឃើញ​ថា នៅ​ក្នុង​ខែ​ថ្មី ខែមិថុនា​នេះ​555​គឺជា​ខែ​ប្រជុំ​កំពូល​លាភ​មហា​សំណាង​របស់​ឆ្នាំ​ទាំង​៥ ថោះ ខាល កុរ រោង មមែ ដែល​ដួងតារា​និករ​រះ​ខ្ពស់​ត្រចះត្រចង់​លើសគេ…

យោង​តាម​គម្ពីរ​បកស្រាយ​ពី​ជោគជតារាសីរ​នៃ​ឆ្នាំ​ទាំង​១២ ឃើញ​ថា នៅ​ក្នុង​ខែ​ថ្មី ខែមិថុនា​នេះ​555​គឺជា​ខែ​ប្រជុំ​កំពូល​លាភ​មហា​សំណាង​របស់​ឆ្នាំ​ទាំង​៥ ថោះ ខាល កុរ រោង មមែ ដែល​ដួងតារា​និករ​រះ​ខ្ពស់​ត្រចះត្រចង់​លើសគេ តាម​ការ​ទស្សន៍​ទាយ​បាន​កំណត់​ថា កំពូល​ឆ្នាំ​ទាំង​៥​នេះ​មាន​ង៉ូ​វ​ហេង​ខ្លាំង រាសី​ខ្ពស់​ត្រចះត្រចង់ មាន​លាភ មាន​លុយ ធ្វើ​អ្វី​បាន​សម្រេច​ដូច​បំណងប្រាថ្នា ដំណើរ​ជីវិត​ជួប​តែ​រឿង​ល្អ គ្រួសារ​មាន​តែ​សេចក្តីសុខ​ក្សេមក្សាន្ត ។ ដើម្បី​កែប្រែ​ខ្សែជីវិត លើក​ដួងតារា​រាសី​ឱ្យ​ត្រចះត្រចង់ សូម​លោក​អ្នក​ប្រញាប់​បួងសួង​135​ប្រាថ្នា​អ្វី​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា លាភ​មាស លាភ​ប្រាក់ លាភ​ហេង​ហូរ​ចូល​មក​ឯង​ៗ ។

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត នៅ​ក្នុង​ខែ​នេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួប​តែ​ក្តី​សោមនស្ស​ច្រើន ។ លោក​អ្នក​អាច​សម្រុក​ការងារ​បាន​ហើយពី​ព្រោះថា​ផល​ជា​ផ្លែផ្កា​រមែង​ហុច​មក​វិញ​គួរ​ជាទី​កក់ក្តៅ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​ច្រើន​កុះករ​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ផង​តែង​សម្រេច​សមប្រកប​ជា​និច្ច ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​និច្ច ។

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត នៅ​ក្នុង​ខែ​ថ្មី​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការ​សម្រេចចិត្ត​ការងារ ឬ​ធ្វើការ​បណ្តាក់ទុន​រកស៊ី​អ្វីមួយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គួរ​ជាទី​ពេញចិត្ត ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​លើសលប់ ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​តែង​សម្រេច​ដូច​បំណង ។ រីឯ​បញ្ហា​ស្នេហា គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ការ​រីក​លូតលាស់​ទៅ​មុខ​និង​បើ​មានការ​យល់ចិត្ត​គ្នា​ល្អ​ប្រពៃ ។

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត នៅ​ខែ​ថ្មី​នេះ​លោក​អ្នកមាន​អារម្មណ៍​ភ្លឺ​ថ្លា​ហើយ​ពិសេស​អាច​មាន​ដំណឹង​ល្អ​ថែម​ទៀត ។ បើជា​អ្នកធ្វើការ​ងារ​នៅ​តាម​អង្គភាព​ស្ថាប័ន​វិញ​តែង​ត្រូវ​ថ្នាក់ដឹកនាំ ឬ​ចៅហ្វាយនាយ ឬ​ក៏​អ្នកគ្រប់គ្រង​ពេញចិត្ត​ពេញ​ថ្លើម​ដំឡើង​បុណ្យស័ក្តិ ឡើង​ប្រាក់ខែ​ជាទី​គាប់ចិត្ត ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់​ប្តូរ​កន្លែង​លក់ដូរ​អ្វីមួយ​រមែង​ទទួលផល​ល្អ ។ ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត នៅ​ក្នុង​ខែ​ថ្មី​នេះ​បើ​លោក​អ្នក​មានការ​ចាត់ចែង​កិច្ច​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អជា​និច្ច ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខ​ដោយ​រលូន ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​តាម​ដងផ្លូវ​រហូត ។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​។

ឆ្នាំមមែ ដួង​រាសី​ខ្ពស់ត្រដែត នៅ​ក្នុង​ខែ​ថ្មី​នេះ​លោក​អ្នក​ធ្វើ​អ្វី​តោង​តែ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខ​និង​ហុច​ផល​ល្អ​ៗ​មក​វិញ​ជា​និច្ច ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លាភ​លុយ​ដែល​ធ្លាប់តែ​បោល​ហួស ឬ​ហោះ​រំលង​នោះ ពេល​នេះ​អាច​ប្រមូល​ក្រសោប​បាន​ហើយ ។ បើ​លោក​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​គឺ​មាន​តែ​ក្រុម​មនុស្ស​ល្អ​ៗ​ស្វាគមន៍​រាក់ទាក់​ផ្តល់​សេចក្តីសុខ​ជា​និច្ច​។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីក​លូតលាស់​ទៅ​មុខ​និង​កំពុង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ