WHO នៅ​តែ​បារម្ភ​ពី​ការ​កើនឡើង​ករណី​​កូ​វី​ដ​១៩​នៅ​លើ​ពិភពលោក


តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​មួយ​រូប នៅ​ក្នុង​កម្មវិធី Global Town Hall របស់ CNN កាលពី​យប់​ម្សិលមិញ បាន​និយាយ​ថា នៅ​មាន​កន្លែង​ដែល​វីរុស​កូ​រ៉ូ​ណា​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក ដែល​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​។

លោកស្រី Maria Van Kerkhove ប្រធាន​ផ្នែក​បច្ចេកទេស​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​១៩ របស់​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ថា អង្គការ​សុខភាព​ពិភពលោក​កំពុង​តាមដាន​យ៉ាង​ដិត​ដល់ ចំពោះ​ការ​កើនឡើង​ដ៏​ធំ​នៃ​ចំនួន​ករណី​ឆ្លង នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី អាហ្វ្រិក អា​មេ​រិ​ក ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ខាងត្បូង និង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​ទាំងនេះ គឺជា​តំបន់​ដែល​យើង​ព្រួយបារម្ភ ពីព្រោះ​ដូច​យើង​ដឹង​ហើយ នៅ​ពេល​ដែល​មេរោគ​នេះ​មានឱកាស​ឆ្លង វា​អាច​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​។ អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនោះ ពិតជា​អាច​ឆ្លង​បាន​យ៉ាង​លឿន ហើយ​យើង​បានឃើញ​ពី​របៀប​​ដែល​វីរុស​នេះ ប៉ះពាល់​ដល់​ប្រជាជន​ងាយ​រង​គ្រោះ ហើយ​នោះ​គឺជា​ការ​ព្រួយបារម្ភ​ដ៏​ធំ​មួយ​របស់​យើង​»​។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី​ក៏​បាន​មាន​ប្រសាសន៍​ថា លោកស្រី​សង្ឃឹមថា វ៉ាក់សាំង​ណាមួយ​អាច​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ដំណាច់ឆ្នាំ​នេះ ប្រសិនបើ​វា​អាច​ដូច​ការ​រំពឹង​ទុក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ