ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុចរិតធម៌​រមែង​នាំ​មក​នូវ​សេចក្តីសុខ​៣​យ៉ាង

3 ឆ្នាំ មុន

សុចរិតធម៌​ក្នុង​ទី​នេះ​លោក​សំដៅយក​កុសល​កម្មបថ​១០​ប្រការ​គឺ កាយ​កម្ម​៣, វចីកម្ម​៤, មនោ​កម្ម​៣ រួម​ត្រូវជា​១០​ប្រការ បូក​រួម​នឹង​ទាន សីល ភាវនា​ជាដើម​ផង ដែល​លោក​រាប់​ថា​ជា​សុចរិតធម៌ ។…

សុចរិតធម៌​ក្នុង​ទី​នេះ​លោក​សំដៅយក​កុសល​កម្មបថ​១០​ប្រការ​គឺ កាយ​កម្ម​៣, វចីកម្ម​៤, មនោ​កម្ម​៣ រួម​ត្រូវជា​១០​ប្រការ បូក​រួម​នឹង​ទាន សីល ភាវនា​ជាដើម​ផង ដែល​លោក​រាប់​ថា​ជា​សុចរិតធម៌ ។

សុចរិតធម៌​នេះ បើ​បុគ្គល​ណា​បាន​ប្រព្រឹត្ត​ល្អ​ហើយ រមែង​នាំ​នូវ​សេចក្តីសុខ​ទាំង​៣​ស្ថាន​គឺ សុខ​ក្នុង​មនុស្ស​១ សុខ​ក្នុង​ស្ថានសួគ៌​១ និង​សុខ​ក្នុង​ព្រះ​និព្វាន​១​មក​ឱ្យ​ដល់​បុគ្គល​នោះ​ ។

សុចរិតធម៌​តែង​រក្សា​នូវ​បុគ្គល​អ្នក​ប្រព្រឹត្ត​សុចរិត សុចរិត​ដែល​បុគ្គល​សន្សំ​ហើយ រមែង​នាំ​នូវ​សេចក្តីសុខ​មក​ឱ្យ នេះ​ជា​អា​និ​ស្ស​ក្នុង​កិរិយា​សន្សំ​សុចរិតធម៌ ។ អ្នក​ប្រព្រឹត្ត​សុចរិតធម៌​មិន​ដែល​ទៅ​កាន់​ទុគ្គតិ​ឡើយ តែ​ងមាន​សុគតិ​នៅ​ខាង​មុខជា​រៀងដរាប ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ