ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​កំណត់​យក​កម្ពុជា​ជា​គោលដៅ​ទេសចរ​មុនគេ​មក​កម្សាន្ត​វិញក្រោយ​ចប់​វិបត្តិ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​អូស្ត្រាលី បាន​បញ្ជាក់​ថា កម្ពុជា ជា​គោលដៅ​ទេសចរណ៍​មុនគេ​ដែល​ទេសចរ​ខ្លួន​ត្រូវ​មក​កម្សាន្ត​នៅ​ពេល​ចប់​ជំងឺ​កូ​វី​ដ​១៩ ។ ការ​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ជាមួយ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​ទី​២៦​ម្សិលមិញ​នេះ​។…

រាជធានី​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​អូស្ត្រាលី បាន​បញ្ជាក់​ថា កម្ពុជា ជា​គោលដៅ​ទេសចរណ៍​មុនគេ​ដែល​ទេសចរ​ខ្លួន​ត្រូវ​មក​កម្សាន្ត​នៅ​ពេល​ចប់​ជំងឺ​កូ​វី​ដ​១៩ ។ ការ​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ជាមួយ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​ទី​២៦​ម្សិលមិញ​នេះ​។

លោក ប៉ា​ប្លូ ជី​ហូ​កាង ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បានអោយ​ដឹង​ថា លោក​បាន​ទៅ​ទស្សនា​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​សៀមរាប តំបន់​អង្គរ ឆ្នេរសមុទ្រ ព្រះ​សីហ​នុ កំពត កែប កោះកុង និង​ខេត្ត​មួយ​ចំនួន​ទៀត មាន​បាត់ដំបង និង​ភូមិភាគ​ឦសាន​ឃើញ​ថា​មាន​ទេសភាព​ស្រស់​ស្អា​តិ និង​ប្លែក​ភ្នែក​ដែល​ជាទី​កន្លែង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​នានា ជា​ពិសេស​នោះ​អូស្ត្រាលី​ផង​ដែរ ។លោក​បន្ត​ថា ក្នុង​នាម​រដ្ឋាភិបាល​អូស្ត្រាលី លោក​នឹង​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ទេសចរណ៍ ទិដ្ឋភាព និង​ទេសភាព​នានា​ក្នុង​ប្រទេស​កម្ពុជា ទៅ​កាន់​ភ្ញៀវ​ទេសចរ​អូស្ត្រាលី និង​ជំរុញ​អោយ​ភ្ញៀវ​ទេសចរ​អូស្ត្រាលី​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ចប់​ជំងឺ​កូ​វី​ដ ១៩ ។

លោក​បន្ត​ទៀត​ថា នៅ​ក្នុង​ពេល​ពិភពលោក​ព្រួយបារម្ភ​ពី​កូ​វី​ដ​១៩ កម្ពុជា​បាន​ធ្វើ​រឿង​មួយ​ដែល​ធ្វើ​អោយ​ពិភពលោក​កោត​ស្ងប់​ស្ងែ​ង​គឺ​ការ​សង្គ្រោះ​អ្នកដំណើរ​លើ​កប៉ាល់ Westerdam ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​អូស្ត្រាលី​ផង​ដែរ ដែល​ធ្វើ​អោយ​ភ្ញៀវ​អូស្ត្រាលី​មិន​អាច​ភ្លេច​កិត្តិនាម​មនុស្សធម៌​របស់​កម្ពុជា ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​បាន​នោះ​ឡើយ ហើយ​ក៏​សង្ឃឹមថា​ពួក​គេ​នឹង​មក​កម្ពុជា​ផង​ដែរ នៅ​ពេល​ចប់​កូ​វី​ដ​១៩​នេះ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​បាន​ស្នើ​ឱ្យ​មានការ​ផ្សព្វផ្សាយ​បន្ថែម​កាន់តែ​ខ្លាំង ពី​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​ទៅ​កាន់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​អូស្ត្រាលី ខណៈ​កម្ពុជា​កំពុង​ខិតខំ​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​យ៉ាង​យកចិត្តទុកដាក់ និង​បង្កើន​ស្ដង់ដា​ការពារ​សុវត្ថិភាព​សុខភាព​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ត្រៀម​ទទួល​វត្តមាន​ភ្ញៀវ​ទេសចរ​ដែល​នឹង​ត្រលប់​មក​ទស្សនា​នៅ​ពេល​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​នេះ​។

លោក ក៏​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ជួយ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ត​ទៀត​។ បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ប្រមាណ ៣,៥០០​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ដោយ​ទទួល​បាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា ក្នុង​នោះ​ក៏​មានមុខ​វិជ្ជា​ទេសចរណ៍​ផង​ដែរ​។

លោក ក៏​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​អូស្ត្រាលី​តាម​រយៈ​លោក​ឯកអគ្គរដ្ឋទូត Pablo Chiho Kang( ប៉ា​ប្លូ ជី​ហូ​កាង ) ជួយ​ព​ន្លឿ​ន​ការ​រៀបចំ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់ កម្ពុជា​-​អូស្ត្រាលី ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​កាន់តែ​ច្រើន ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ពី​អូស្ត្រាលី​មក​កម្ពុជា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាក់ស្ដែង​នៅ​ឆ្នាំ​២០១៩ មាន​ចំនួន​ប្រមាណ​១២​ម៉ឺន​នាក់ ។

កន្លង​មក ដើម្បី​ធ្វើ​ដំណើរ​ទៅ​មក​កម្ពុជា​-​អូស្ត្រាលី ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​ត្រូវ​ឆ្លងកាត់​ប្រទេស​ថៃ ឬ​ប្រទេស​សិង្ហ​បុរី​មួយ​ដំណាក់​សិន មុន​ចូល​មក​ដល់​ប្រទេស​កម្ពុជា ឬ​ទៅ​ដល់​ប្រទេស​អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ