ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មុខសញ្ញា​ប្លន់ ចាប់​បាន7​នាក់ ដកហូត​ម៉ូតូ​​​5​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ និង​ប៉ុស្តិ៍​កា​កាប​ទី​២ បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​១​ក្រុម​ដែល​ជា​មុខសញ្ញាឆក់ និង​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង រួច​នាំ​យក​ទៅ​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ និង​ប៉ុស្តិ៍​កា​កាប​ទី​២ បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​១​ក្រុម​ដែល​ជា​មុខសញ្ញាឆក់ និង​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង រួច​នាំ​យក​ទៅ​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាបទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​ពេល​ក្រុម​ជនសង្ស័យ​ទាំងនោះ ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​យុវជន​ម្នាក់​បាន​សម្រេច ។
ជនសង្ស័យ​ទាំង​៧​នាក់​នេះ​មាន ៖

១-​ឈ្មោះ ហែម វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាបទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ
២-​ឈ្មោះ ឡាយ មក​រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៣-​ឈ្មោះ មិត្ត សុវណ្ណ​នុ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​បន្ទប់​ជួល​ផ្ទះ​ក្បែរ​គ្នា
៤-​ឈ្មោះ ខេ​ម និស្ស័យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល
៥-​ឈ្មោះ បាន ភក្ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជាង​ធ្វើ​ស្លាក​យីហោ មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ
៦-​ឈ្មោះ ស៊ុន សុខ​រក្សា ហៅ​រ័ក្ស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​​៧-​ឈ្មោះ ជា វណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រីឯ​ម៉ូតូ​ទាំង​៥​គ្រឿង​ដែល​ត្រូវ​នគរបាល​ដកហូត​នោះ​មាន ម៉ាក​ប៊ីត ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HS-៣២៩៨ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខកំពង់ស្ពឺ ១I-៨៧០៤ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ កំពង់ចាម​១D-៥៦៥៦ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១BF-៦៣៧៥ ទាំង​៤​គ្រឿង​នេះ​ជា​របស់​ជនសង្ស័យ​។ ចំណែក​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ឡើង​តែមប្រិ៍​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FZ-២២៦២ ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ យ៉ា រស្មី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កិ​ត្តប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​ជាមួយ​នារី​២​នាក់​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សង្ស័យ​ថា​នាង​ទាំង​២​នាក់​នោះ​គឺជា​បក្ខពួក និង​ជា​ធ្នាក់​របស់​ក្រុម​ជនសង្ស័យ ។ លុះដល់​វេលា​រំលង​អធ្រាត្រ នារី​ទាំង​២​នាក់​មាន​បំណង​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ ហើយ​ក៏​បាន​ឲ្យ​យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ឌុ​ប​ពួក​នាង ពី​ម្ដុំ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

លុះ​ជិះ​ឌុ​ប​នាង​ទាំង​២​នាក់​ទៅ​ដល់​ខាងលិច​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​២​បន្តិច ស្រាប់តែ​មាន​ជន១​ក្រុម​ជិះ​ម៉ូតូ​ចំនួន​៨​គ្រឿង ដេញ​ទៅ​តាម​ពីក្រោយ រួច​ស្ទាក់​ព្រមទាំង​កៀរ​និង​ធាក់​ផ្ដួល​ប្លន់​យក​ម៉ូតូ​តែ​ម្តង ។ ប្រភព​ដដែល​បន្ត​ថា ពេល​យក​ម៉ូតូ​បាន​ហើយជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន ហើយ​នារី​២នាក់​នោះ ក៏​គេចខ្លួន​ទៅ​ជាមួយ​ក្រុម​ជន​ទាំងនោះ​ដែរ ប៉ុន្តែ​នៅ​សល់​បក្ខពួក​ម្នាក់​ឈ្មោះ ឡាយ មក​រា រត់ឡើង​ម៉ូតូ​មិន​ទាន់ ហើយ​ត្រូវជន​រង​គ្រោះ​ស្រែ​កថា​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើលដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ ដឹកនាំ
ដោយ​លោកនាយ​ប៉ុស្តិ៍ ភា ប្រុស ចុះ​ទៅ​ចាប់ខ្លួន​បាន​នាំ​ទៅ​សាកសួរ ។

បន្ទាប់​មក កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ បានសហការ​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ តាម​ចាប់ខ្លួន​បក្ខពួក​៧​នាក់​ទៀត​បានជា​បន្តបន្ទាប់ និង​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់​បន្ត​ទៀត ៕ ​

អត្ថបទសរសេរ ដោយ