ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​បដិសេធ​ព័ត៌មាន​ថា​នឹង​បើក​ដំណើរការ​សេវា​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹក​មិ​ញ​នេះ អាជ្ញាធរ​ភ្នំពេញ​បាន​ធ្វើការ​បដិសេធ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា នឹង​មានការ​បើក​អោយ​ដំណើរការ​សេវា​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ​ដែល​តម្រូវ​អោយ​មាន​មនុស្ស​ជិះ​តែ​២០​នាក់ ក្នុង​ឡាន​មួយ​គ្រឿង​នោះ​ទេ ខណ​:​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​តែ​អនុវត្តន៍​បន្ត​វិធានការ​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩ ដោយ​យកចិត្តទុកដាក់​នោះ ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹក​មិ​ញ​នេះ អាជ្ញាធរ​ភ្នំពេញ​បាន​ធ្វើការ​បដិសេធ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា នឹង​មានការ​បើក​អោយ​ដំណើរការ​សេវា​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ​ដែល​តម្រូវ​អោយ​មាន​មនុស្ស​ជិះ​តែ​២០​នាក់ ក្នុង​ឡាន​មួយ​គ្រឿង​នោះ​ទេ ខណ​:​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​តែ​អនុវត្តន៍​បន្ត​វិធានការ​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩ ដោយ​យកចិត្តទុកដាក់​នោះ ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ច្រានចោល​នូវ​ព័ត៌មាន​នេះ​ទាំងស្រុង ។

សូមបញ្ជាក់ ៖ ដោយកាលពីម្សិលមិញនេះ មានព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា សាលាក្រុងភ្នំពេញ បានបើកដំណើរការ ​សេវា​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈឡើងដែល​តម្រូវ​អោយ​មាន​មនុស្ស​ជិះ​តែ​២០​នាក់ វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ