ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​តូប​កម្សាន្ត​​លើ​ដី​ព្រៃកោងកាង​ ​​ហើយ​​ចាក់​ដី​លុបឆ្នេ​រ​​ ត្រូវ​​កាយ​ចេញវិញ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ រដ្ឋបាល​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី២៦ ឧសភា បាន​បើក​កិច្ចប្រជុំ​គ​ណៈ​ក​ម្មា​ធិ​ការ​គ្រប់គ្រង​និង​អភិ​វ​ឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ នៅ​ខេត្តកំពត ។ បច្ចុប្បន្ន​ គេ​បាន​ពិនិត្យ​ឃើញ​ថា…

ខេត្តកំពត ៖​ រដ្ឋបាល​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី២៦ ឧសភា បាន​បើក​កិច្ចប្រជុំ​គ​ណៈ​ក​ម្មា​ធិ​ការ​គ្រប់គ្រង​និង​អភិ​វ​ឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ នៅ​ខេត្តកំពត ។ បច្ចុប្បន្ន​ គេ​បាន​ពិនិត្យ​ឃើញ​ថា ​មាន​ករណី​ចាក់​ដី​លុប​​មាត់​ព្រែក​-​និង​ចាក់​ដី​លប់​តំបន់ឆ្នេរ​សមុទ្រ​-​និង​កាប់​បំផ្លាញ​ព្រៃកោងកាង​និង​សង់​តូប​កម្សាន្តនៅ​លើ​ព្រៃ​លិច​ទឹក ​រួម​ទាំង​ចាក់​លុប​​ផ្លូវទឹក​ផ្សេង​ៗ​មាន​ចំនួន​៤៦២ករណី ​។

​ប៉ុន្តែ​ចំនួន​ដែល​អ្នក​រំលោភ​បំពាន​ទាំងនោះ ​អាជ្ញាធរ​បាន​ដោះស្រាយ​បាន​មួយ​ជំហាន​ ​ប៉ុន្តែ​មិន​ទាន់​បាន​ល្អ​នៅឡើយ​ទេ​។​ លោក​ជាវ​ តា​យ​ អភិបាលខេត្ត​កំពត​ បាន​ថ្លែងប្រាប់​អ្នកចូលរួម​មាន មក​ពី​មន្ទីរ​ពាក់​ព​ន្ធ័​ផ្សេង​ៗ​ថា អោយ​មានការ​ទប់ស្កាត់​មិន​អោយ​មាន​ករណី​ចាក់​ដី​លុបឆ្នេរ​ឬ​មាត់​ព្រែក​ទៀត​ទេ​ ។

លោក​ជាវ​ តា​យ​ បាន​ថ្លែងប្រាប់​នៅ​ក្នុង​កិច្ចប្រជុំ​ប្រាប់​ដល់​មន្ត្រី​មក​ពី​មន្ទីរ​ផ្សេង​ៗ​ថា​ សុំ​ឱ្យ​មន្ទី​រជំនាញ​សហការ​គ្នា​ ជួយ​ទប់ស្កាត់​កាន់កាប់​ដី​ព្រៃ និង​គ្រប់គ្រង​ដែន​ទី​មេ​របស់​ខ្លួន​ អោយ​បាន​ច្បាស់លាស់​។​លោក​ជំរុញ​អោយ​ជំនាញ​ប្រាប់​ទៅ​អ្នក​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ​កាយ​ចេញ​អោយ​បាន​ឆាប់​ និង​អ្នក​ធ្វើ​តូប​កម្សាន្ត នៅ​លើ​ព្រែ​លិច​ទឹក​នៅ​លើ​ព្រៃកោងកាង ​ត្រូវ​តែ​រុះរើ​ចេញ​អោយ​បាន​ឆាប់​កាន់តែ​ល្អ​ ។​

នៅ​ព្រឹក​ថ្ងៃ​ទី២៨ ​ឧសភា​ អ្នក​យក​សង់​តូប​នៅ​លើ​ព្រៃ​លិច​ទឹក​ មិន​ហ៊ានចេញ​មុខ​ទេ ​តែ​មាន​តំណាង​មក​អះ​អាង​ប្រាប់​អ្នក​ព័ត៌មាន​​ថា «​តូប​កំសាន្ត​ទាំង​១២ដាក់​សម្រាប់​អង្គុយ​កម្សាន្ត​​​នេះ​ ត្រូវ​អោយ​កម្មក​រសែង​ចេញ​ពី​ដី​ព្រៃកោងកាង​នៅ​ល្ងាច​ថ្ងៃ​នេះ​ហើយ​។​ នកតំណាង​ម្ចាស់​តូប​នោះ​និយាយ​ថា​ ដំបូង​ឡើយ​ពួក​អ្នក​ផលិត​អំបិល​បាន​ប្ដឹង​រឿង​អ្នក​បូម​ខ្សាច់​លប់​ឆ្នេរ ​ធ្វើ​អោយ​ពិបាក​នាំ​ទឹក​មក​ផ​លិតអំបិល​មិន​បាន ​។​

្រុម​មន្ត្រី​ក៏​បាន​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​ទើប​ឃើញ​តូប​របស់​ខ្លួន​​ជាង​១០តូប​ សាងសង់​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង​ ។ នេះ​ជា​ចំណាត់ការ​មួយ​របស់​លោក​​អភិបាល​ខេត្តកំពត​ ហើយ​ពលរដ្ឋ​ភាគច្រើន​​ក៏​បាន​សារ​ទរ​រឿង​នេះ​ដែរ​។

អត្ថបទសរសេរ ដោយ